km:tipitaka:sut:sn:17:sut.sn.17.008



(សិង្គាល)សូត្រ ទី៨

សង្ខេប

សត្វ​ចចក​កើត​រោគអង្គែរ​ដើរ​ទៅ​ខាង​ណា​ក៏​មិន​ស្រួល។

sn 17.008 បាលី cs-km: sut.sn.17.008 អដ្ឋកថា: sut.sn.17.008_att PTS: ?

(សិង្គាល)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. សិង្គាលសុត្តំ)

[២២១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលាបច្ចូសសម័យនៃរាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែរ1) រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាស ក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ សូត្រ ទី៨។

 

លេខយោង

1)
រោគនេះច្រើនកើតក្នុងរដូវត្រជាក់ កាលបើកើតឡើងហើយ រមែងជ្រុះរោមអស់ ហើយមានកមពងខ្ទុះដាសពាសពេញសរីរៈ (អដ្ឋកថា)។
km/tipitaka/sut/sn/17/sut.sn.17.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann