km:tipitaka:sut:sn:22:sut.sn.22.158



(ទុតិយអភិនិវេស)សូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.158 បាលី cs-km: sut.sn.22.158 អដ្ឋកថា: sut.sn.22.158_att PTS: ?

(ទុតិយអភិនិវេស)សូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. ទុតិយអភិនិវេសសុត្តំ)

[៨៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ1) កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។

[៩០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណាមិនទៀង។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

 

លេខយោង

1)
សេចក្តីប្រកាន់មាំ គឺតណ្ហា
km/tipitaka/sut/sn/22/sut.sn.22.158.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann