(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 23.019 បាលី cs-km: sut.sn.23.019 អដ្ឋកថា: sut.sn.23.019_att PTS: ?
(ខយធម្ម)សូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. ខយធម្មសុត្តំ)
[១១២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ខយធម៌ ខយធម៌1) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាខយធម៌។ ម្នាលរាធៈ រូបជាខយធម៌ វេទនាជាខយធម៌ សញ្ញាជាខយធម៌ សង្ខារទាំងឡាយ ជាខយធម៌ វិញ្ញាណជាខយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។