km:tipitaka:sut:sn:23:sut.sn.23.021



(សមុទយធម្ម)សូត្រ ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 23.021 បាលី cs-km: sut.sn.23.021 អដ្ឋកថា: sut.sn.23.021_att PTS: ?

(សមុទយធម្ម)សូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. សមុទយធម្មសុត្តំ)

[១១៤] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌1) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌។ ម្នាលរាធៈ រូបជាសមុទយធម៌ វេទនាជាសមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយ ជាសមុទយធម៌ វិញ្ញាណជាសមុទយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

 

លេខយោង

1)
ធម៌ដែលនាំឲ្យកើតឡើង។
km/tipitaka/sut/sn/23/sut.sn.23.021.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann