km:tipitaka:sut:sn:23:sut.sn.23.022

(និរោធធម្ម)សូត្រ ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 23.022 បាលី cs-km: sut.sn.23.022 អដ្ឋកថា: sut.sn.23.022_att PTS: ?

(និរោធធម្ម)សូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. និរោធធម្មសុត្តំ)

[១១៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា និរោធធម៌ និរោធធម៌1) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជានិរោធធម៌។ ម្នាលរាធៈ រូបជានិរោធធម៌ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ ជានិរោធធម៌ វិញ្ញាណ ជានិរោធធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ មារធម្មវគ្គ ទី២។

ឧទ្ទាននៃមារវគ្គនោះគឺ

សំដែងអំពីមារ១ មារធម៌១ អនិច្ចៈ ២លើក ទុក្ខៈ ២លើក អនត្តា ២លើក ខយធម៌១ វយធម៌១ សមុទយធម៌១ និរោធធម៌១ ត្រូវជា១២។

 

លេខយោង

1)
ធម៌ដែលរលត់ទៅ។
km/tipitaka/sut/sn/23/sut.sn.23.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann