km:tipitaka:sut:sn:23:sut.sn.23.v02



មារធម្មវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 23.v02 បាលី cs-km: sut.sn.23.v02 អដ្ឋកថា: sut.sn.23.v02_att PTS: ?

មារធម្មវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយវគ្គោ)

(មារ)សូត្រ ទី១

(១. មារសុត្តំ)

[១០៤] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ1) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាមារ។ ម្នាលរាធ រូបជាមារ វេទនាជាមារ សញ្ញាជាមារ សង្ខារទាំងឡាយជាមារ វិញ្ញាណជាមារ។ ម្នាលរាធៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ចិត្តតែងរួចស្រឡះ ព្រោះសេចក្តីធុញទ្រាន់។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(មារធម្ម)សូត្រ ទី២

(២. មារធម្មសុត្តំ)

[១០៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារធម៌ មារធម៌2) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាមារធម៌។ ម្នាលរាធៈ រូប ជាមារធម៌ វេទនាជាមារធម៌ សញ្ញាជាមារធម៌ សង្ខារទាំងឡាយ ជាមារធម៌ វិញ្ញាណជាមារធម៌។ កាលអរិយសាវ័កនោះ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនិច្ច)សូត្រ ទី៣

(៣. អនិច្ចសុត្តំ)

[១០៦] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចៈ អនិច្ចៈ3) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចៈ។ ម្នាលរាធៈ រូបជាអនិច្ចៈ វេទនាជាអនិច្ចា សញ្ញា។បេ។ វិញ្ញាណ ជាអនិច្ចៈ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនិច្ចធម្ម)សូត្រ ទី៤

(៤. អនិច្ចធម្មសុត្តំ)

[១០៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចធម៌ អនិច្ចធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចធម៌។ ម្នាលរាធៈ រូបជាអនិច្ចធម៌ វេទនាជាអនិច្ចធម៌ សញ្ញាជាអនិច្ចធម៌ សង្ខារទាំងឡាយ ជាអនិច្ចធម៌ វិញ្ញាណជាអនិច្ចធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុក្ខ)សូត្រ ទី៥

(៥. ទុក្ខសុត្តំ)

[១០៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខ ទុក្ខ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខ។ ម្នាលរាធៈ រូបជាទុក្ខ វេទនាជាទុក្ខា សញ្ញាជាទុក្ខា សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណជាទុក្ខ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុក្ខធម្ម)សូត្រ ទី៦

(៦. ទុក្ខធម្មសុត្តំ)

[១០៩] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខធម៌ ទុក្ខធម៌4) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខធម៌។ ម្នាលរាធៈ រូបជាទុក្ខធម៌ វេទនាជាទុក្ខធម៌ សញ្ញាជាទុក្ខធម៌ សង្ខារទាំងឡាយជាទុក្ខធម៌ វិញ្ញាណជាទុក្ខធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនត្ត)សូត្រ ទី៧

(៧. អនត្តសុត្តំ)

[១១០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តា អនត្តា5) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តា។ ម្នាលរាធៈ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារទាំងឡាយ ជាអនត្តា វិញ្ញាណជាអនត្តា។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អនត្តធម្ម)សូត្រ ទី៨

(៨. អនត្តធម្មសុត្តំ)

[១១១] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តធម៌ អនត្តធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តធម៌។ ម្នាលរាធៈ រូបជាអនត្តធម៌ វេទនាជាអនត្តធម៌ សញ្ញាជាអនត្តធម៌ សង្ខារទាំងឡាយ ជាអនត្តធម៌ វិញ្ញាណជាអនត្តធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ខយធម្ម)សូត្រ ទី៩

(៩. ខយធម្មសុត្តំ)

[១១២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ខយធម៌ ខយធម៌6) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាខយធម៌។ ម្នាលរាធៈ រូបជាខយធម៌ វេទនាជាខយធម៌ សញ្ញាជាខយធម៌ សង្ខារទាំងឡាយ ជាខយធម៌ វិញ្ញាណជាខយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(វយធម្ម)សូត្រ ទី១០

(១០. វយធម្មសុត្តំ)

[១១៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វយធម៌ វយធម៌7) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាវយធម៌។ ម្នាលរាធៈ រូបជាវយធម៌ វេទនាជាវយធម៌ សញ្ញាជាវយធម៌ សង្ខារទាំងឡាយ ជាវយធម៌ វិញ្ញាណជាវយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សមុទយធម្ម)សូត្រ ទី១១

(១១. សមុទយធម្មសុត្តំ)

[១១៤] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌8) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌។ ម្នាលរាធៈ រូបជាសមុទយធម៌ វេទនាជាសមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយ ជាសមុទយធម៌ វិញ្ញាណជាសមុទយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(និរោធធម្ម)សូត្រ ទី១២

(១២. និរោធធម្មសុត្តំ)

[១១៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា និរោធធម៌ និរោធធម៌9) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជានិរោធធម៌។ ម្នាលរាធៈ រូបជានិរោធធម៌ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ ជានិរោធធម៌ វិញ្ញាណ ជានិរោធធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ មារធម្មវគ្គ ទី២។

ឧទ្ទាននៃមារវគ្គនោះគឺ

សំដែងអំពីមារ១ មារធម៌១ អនិច្ចៈ ២លើក ទុក្ខៈ ២លើក អនត្តា ២លើក ខយធម៌១ វយធម៌១ សមុទយធម៌១ និរោធធម៌១ ត្រូវជា១២។

 

លេខយោង

1)
សំដៅយកសេចក្តីស្លាប់។
2)
ធម៌ គឺសេចក្តីស្លាប់។
3)
សេចក្តីមិនទៀង។
4)
ធម៌នាំមកនូវសេចក្តីទុក្ខ។
5)
មិនមែនខ្លួនប្រាណ មិនមែនជារបស់ខ្លួន ឥតខ្លឹមសារ។
6)
ធម៌ដែលអស់ទៅ។
7)
ធម៌ដែលវិនាសទៅ សូន្យទៅ។
8)
ធម៌ដែលនាំឲ្យកើតឡើង។
9)
ធម៌ដែលរលត់ទៅ។
km/tipitaka/sut/sn/23/sut.sn.23.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann