km:tipitaka:sut:sn:25:sut.sn.25.008



(រូបតណ្ហា)សូត្រ ទី៨

សង្ខេប

…បាន​ជាបុគ្គលទៀងដោយ​សេចក្ដី​សទ្ធា… ដោយ​ការ​យល់​ដឹង… ដោយ​ការ​ឃើញ​នែ​សេចក្តី​ប្រាថ្នា​ក្នុង​រូប​… ជាដូច​នេះ។

sn 25.008 បាលី cs-km: sut.sn.25.008 អដ្ឋកថា: sut.sn.25.008_att PTS: ?

(រូបតណ្ហា)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. រូបតណ្ហាសុត្តំ)

[២០៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប្រាថ្នាក្នុងសំឡេង។ សេចក្តីប្រាថ្នាក្នុងក្លិន។ សេចក្តីប្រាថ្នាក្នុងរស។ សេចក្តីប្រាថ្នាក្នុងផោដ្ឋព្វារម្មណ៍។ សេចក្តីប្រាថ្នាក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

 

លេខយោង

km/tipitaka/sut/sn/25/sut.sn.25.008.txt · ពេលកែចុងក្រោយ: 2023/05/03 16:05 និពន្ឋដោយ Johann