km:tipitaka:sut:sn:32:sut.sn.32.013



(ឧណ្ហវលាហកទានូបការសុត្តចាលីសកៈ) ទី១៣-៥២

សង្ខេប

អ្វី​ជា​ហេតុ អ្វី​ជា​បច្ច័យ ដែល​នាំ​ឲ្យ​បុគ្គល​ខ្លះ កើត​ជា​មួយ​នឹង​ទេវតា​ទាំង​ឡាយ ជា​ឧណ្ហ​វលាហកៈ (ពពក​ក្តៅ​ទេវៈ) ឬ ជា​អព្ភ​វលាហកៈ (ពពក​អ័ភ្រ​ទេវៈ) ឬ ជា​វាត​វលាហកៈ (ខ្យល់​ទេវៈ) ឬ ជា​វស្ស​វលាហកៈ (មេឃ​ភ្លៀង​ទរវៈ)។

sn 32.013 បាលី cs-km: sut.sn.32.013 អដ្ឋកថា: sut.sn.32.013_att PTS: ?

(ឧណ្ហវលាហកទានូបការសុត្តចាលីសកៈ) ទី១៣-៥២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១៣-៥២. ឧណ្ហវលាហកទានូបការសុត្តចាលីសកំ)

[២៧៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ។

[២៧៤] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាអព្ភវលាហកៈ។

[២៧៥] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវាតវលាហកៈ។

[២៧៦] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាវស្សវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាវស្សវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។

 

លេខយោង

km/tipitaka/sut/sn/32/sut.sn.32.013.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann