វត្ថុនៃអារម្មណ៍ណា អតីតកាល អនាគតកាល ជាទុក្ខ។ មិនចាំបាច់និយាយអំពីបច្ចុប្បន្នទេ។
sn 35.011 បាលី cs-km: sut.sn.35.011 អដ្ឋកថា: sut.sn.35.011_att PTS: ?
(ពាហិរទុក្ខាតីតានាគតសូត្រ ទី១១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១១. ពាហិរទុក្ខាតីតានាគតសុត្តំ)
[១១] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអតីតអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់រូបទាំងឡាយជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ នឹងរូបទាំងឡាយជាអតីត មិនត្រេកអរចំពោះរូបទាំងឡាយជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាក តម្រេក ដើម្បីរំលត់ នូវរូបទាំងឡាយជាបច្ចុប្បន្ន។
ចប់សូត្រ ទី១១។