km:tipitaka:sut:sn:35:sut.sn.35.043



(អនិច្ចាទិសុត្តនវកំ) ទី១-៩

សង្ខេប

«របស់ទាំងអស់ មិនទៀងទេ ជា​ទុក្ខ មិន​មែន​ជា​របស់​ខ្លួន។ របស់​ទាំង​អស់ បុគ្គល​ត្រូវ​ដឹង​ជាក់ ត្រូវ​កំណត់​ដឹង ត្រូវ​តែ​លះ​បង់ ត្រូវ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ត្រូវ​កំណត់​ដឹង ដោយ​ប្រាជ្ញាដ៏ ក្រៃ​លែង មាន​ទោស​ជា​គ្រឿង​បៀត​បៀន។»

sn 35.043 បាលី cs-km: sut.sn.35.043 អដ្ឋកថា: sut.sn.35.043_att PTS: ?

(អនិច្ចាទិសុត្តនវកំ) ទី១-៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១-៩. អនិច្ចាទិសុត្តនវកំ)

[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មិនទៀងទេ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មិនទៀង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណ មិនទៀង ជិវ្ហាសម្ផ័ស្ស មិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ មនោមិនទៀង ធម៌មិន ទៀង មនោវិញ្ញាណ មិនទៀង មនោសម្ផ័ស្សមិនទៀង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខ ក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងចក្ខុផង។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៧] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ជាទុក្ខ។

[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់មិនមែនជារបស់ខ្លួន។

[៤៩] ម្នាលភិក្ខុទាងឡាយ របស់ទាំងអស់ បុគ្គលត្រូវដឹងជាក់។

[៥០] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង។

[៥១] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវតែលះបង់។

[៥២] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់។

[៥៣] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង ដោយប្រាជ្ញាដ៏ ក្រៃលែង។

[៥៤] ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ មានទោសជាគ្រឿងបៀតបៀន។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.043.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann