km:tipitaka:sut:sn:45:sut.sn.45.173



(យោគ)សូត្រ ទី២

សង្ខេប

យោគៈ (នឹម) ៤​ប្រភេទ ដែល​ចង​ឲ្យ​មាន​ទុក្ខ ហើយ​​ធ្វើ​​ដូច​ម្តេច​​ដើម្បី​​ឱ្យ​​រួច​​ផុត​​ពី​នឹម។

sn 45.173 បាលី cs-km: sut.sn.45.173 អដ្ឋកថា: sut.sn.45.173_att PTS: ?

(យោគ)សូត្រ ទី២

នឹម

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. យោគសុត្តំ)

[៣៣៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿង ប្រកប) នេះ មាន៤យ៉ាង។ យោគៈ មាន៤យ៉ាង តើអ្វីខ្លះ។ គឺកាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន៤យ៉ាងនេះឯង។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវយោគៈ ៤យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.173.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann