km:tipitaka:sut:sn:45:sut.sn.45.175



(គន្ថ)សូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 45.175 បាលី cs-km: sut.sn.45.175 អដ្ឋកថា: sut.sn.45.175_att PTS: ?

(គន្ថ)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. គន្ថសុត្តំ)

[៣៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ (កិលេសជាគ្រឿងដោតក្រង) នេះ មាន៤យ៉ាង។ គន្ថៈ ៤យ៉ាង តើអ្វីខ្លះ។ គឺអភិជ្ឈាកាយគន្ថៈ១ ព្យាបាទកាយគន្ថៈ១ សីលព្វតបរាមាសកាយគន្ថៈ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ1) ១។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ មាន៤យ៉ាងនេះឯង។

[៣៤០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវគន្ថៈ ៤យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។

 

លេខយោង

1)
កិលេសជាគ្រឿងដោតក្រងនូវនាមកាយ គឺសេចក្តីប្រកាន់ថា នេះជារបស់ទៀង ដោយអំណាចនៃអន្តគាហិកទិដ្ឋិ (អដ្ឋកថា)។
km/tipitaka/sut/sn/45/sut.sn.45.175.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann