km:tipitaka:sut:sn:47:sut.sn.47.036



(អញ្ញាសូត្រ ទី៦)

សង្ខេប

សតិប្បដ្ឋាន ៤ នេះ ដែល​បុគ្គល​បាន​ចំរើន នឹង​បាន​សម្រេច នូវ​ភាព​ជា​ព្រះ​អរហន្ត ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក ឬ​នូវ​ភាព​ជា​ព្រះ​អនាគាមី​បុគ្គល ពុំខាន​ឡើយ។

sn 47.036 បាលី cs-km: sut.sn.47.036 អដ្ឋកថា: sut.sn.47.036_att PTS: ?

(អញ្ញាសូត្រ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៦. អញ្ញាសុត្តំ)

[១២៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ បណ្តាផលទាំង ២ ផលណាមួយ នឹងបានជាប្រាកដ គឺនឹងបានសម្រេច នូវភាពជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ឬបើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេច នូវភាពជាព្រះអនាគាមីបុគ្គល ពុំខានឡើយ។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.036.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann