km:tipitaka:sut:sn:47:sut.sn.47.v10



(ឱឃវគ្គ ទី១០)

សង្ខេប

សញ្ញោជនៈ ជា​ចំណែក​ខាង​លើ មាន ៥ ប្រការ និងអំពីលះ​បង់ នូវ​សញ្ញោជនៈ ដែល​ជា​ចំណែក​ខាង​លើ ៥ ប្រការ​នេះ​ឯង។

sn 47.v10 បាលី cs-km: sut.sn.47.v10 អដ្ឋកថា: sut.sn.47.v10_att PTS: ?

(ឱឃវគ្គ ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. ឱឃវគ្គោ)

(ឧទ្ធម្ភាគិយាទិសុត្តទសកៈ ទី១-១០)

(១-១០. ឧទ្ធម្ភាគិយាទិសុត្តទសកំ)

[១៦៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ ប្រការ។ សញ្ញោជនៈ ៥ គឺអ្វីខ្លះ។ គឺរូបរាគ (តម្រេកក្នុងរូប) ១ អរូបរាគ (តម្រេកក្នុងអរូប) ១ មានះ (សេចក្តីប្រកាន់ខ្លួន) ១ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អវិជ្ជា (សេចក្តីល្ងង់ខ្លៅ) ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសញ្ញោជនៈចំណែកខាងលើ ៥ ប្រការ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ មា្នលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ដែលជាចំណែកខាងលើ ៥ ប្រការនេះឯង។ (សតិប្បដ្ឋានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាមគ្គសំយុត្ត ដែលបានសំដែងឲ្យពិស្តាររួចហើយ)។

ចប់ គង្គាទិបេយ្យាល ទី ៦។

ឧទ្ទាននៃគង្គាទិបេយ្យាលនោះគឺ

ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត ៦ លើក ហូរទៅកាន់សមុទ្រ ៦ លើក ប្រាំមួយលើកពីរដង នេះត្រូវជា ១២ ហៅជាវគ្គ ១។

ចប់ សតិប្បដ្ឋានសំយុត្ត។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.v10.txt · ពេលកែចុងក្រោយ: 2023/12/20 19:18 និពន្ឋដោយ Johann