km:tipitaka:sut:sn:48:sut.sn.48.056



(បតិដ្ឋិតសូត្រ ទី៦)

សង្ខេប

តើ​មនសិការ (ឬ មិនសន្លប់ ឫ តាំងចិត្ត) ​ «អប្បមាទ» មានន័យ​ដូច​ម្តេច?

sn 48.056 បាលី cs-km: sut.sn.48.056 អដ្ឋកថា: sut.sn.48.056_att PTS: ?

(បតិដ្ឋិតសូត្រ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. បតិដ្ឋិតសុត្តំ)

[៣៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចំរើន ដោយប្រពៃបាន។ ធម៌ ១ គឺអ្វី។ គឺអប្បមាទ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ទាំងឡាយ ដែលប្រកបដោយអាសវៈ។ កាលភិក្ខុនោះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ ដែលប្រកបដោយអាសវៈទាំងឡាយ1) សទ្ធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា វីរិយិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សតិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សមាធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា បញ្ញិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចំរើនដោយប្រពៃបាន។

 

លេខយោង

1)
ប្រារព្ធចំពោះចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិ ៣ ឃាត់នូវអាសវៈមិនឲ្យកើតឡើងបាន ឈ្មោះថា រក្សាចិត្ត ក្នុងអាសវៈ និងក្នុងធម៌ ដែលប្រកបដោយអាសវៈ។ អដ្ឋកថា។
km/tipitaka/sut/sn/48/sut.sn.48.056.txt · ពេលកែចុងក្រោយ: 2024/07/06 12:59 និពន្ឋដោយ Johann