km:tipitaka:sut:sn:52:sut.sn.52.006



(តតិយកណ្ឌកីសូត្រ ទី៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 52.006 បាលី cs-km: sut.sn.52.006 អដ្ឋកថា: sut.sn.52.006_att PTS: ?

(តតិយកណ្ឌកីសូត្រ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. តតិយកណ្ឌកីសុត្តំ)

[៥៩៩] សាកេតនិទាន។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដូចម្តេចខ្លះ។

[៦០០] ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណា ឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ដែលខ្ញុំដឹងច្បាស់ នូវលោកមួយពាន់ ក៏ព្រោះតែចំរើន ធ្វើឲ្យ ច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។

 

លេខយោង

km/tipitaka/sut/sn/52/sut.sn.52.006.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann