km:tipitaka:sut:sn:52:sut.sn.52.009



(អម្ពបាលិវនសូត្រ ទី៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 52.009 បាលី cs-km: sut.sn.52.009 អដ្ឋកថា: sut.sn.52.009_att PTS: ?

(អម្ពបាលិវនសូត្រ ទី៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. អម្ពបាលិវនសុត្តំ)

[៦០៤] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ នៅក្នុង អម្ពបាលិវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ។បេ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរុទ្ធ ឥន្ទ្រិយទាំងឡាយ របស់អ្នកជ្រះថ្លា សម្បុរមុខរបស់អ្នក បរិសុទ្ធផូរផង់។ ឥឡូវនេះ ព្រះអនុរុទ្ធដ៏មានអាយុ ច្រើននៅដោយវិហារធម៌ដូចម្តេច។

[៦០៥] ម្នាលអាវុសោ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ឥឡូវនេះ ខ្ញុំច្រើននៅដោយមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ ភិក្ខុឯណា ជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយៈ បាននៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មាន ប្រយោជន៍ របស់ខ្លួនសម្រេចហើយ មានសញ្ញោជនៈ (ធម៌ជាគ្រឿងប្រកបសត្វ ឲ្យជាប់នៅ) ក្នុងភពអស់ហើយ រួចស្រឡះចាកកិលេស ព្រោះដឹងប្រពៃ ភិក្ខុនោះ ឈ្មោះថា ច្រើននៅដោយមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះ។ ម្នាលអាវុសោ ជាលាភរបស់យើងហើយ ម្នាលអាវុសោ យើងបានល្អហើយ ព្រោះយើងបានស្តាប់អាសភិវាចា ចំពោះមុខព្រះអនុរុទ្ធដ៏មានអាយុ កំពុងពោល ដោយពិតនេះឯង។

 

លេខយោង

km/tipitaka/sut/sn/52/sut.sn.52.009.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann