km:tipitaka:sut:sn:52:sut.sn.52.010



(ពាឡ្ហគិលានសូត្រ ទី១០)

សង្ខេប

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ តាម​របៀប​ណា បាន​ជា​ការ​ឈឺ​ចាប់​គ្រប់​ប្រភេទ​មិន​​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត។ លេប​ថ្នាំ​បំបាត់​​ការឈឺ​ចាប់​នេះ បើ​ឈឺ!

sn 52.010 បាលី cs-km: sut.sn.52.010 អដ្ឋកថា: sut.sn.52.010_att PTS: ?

(ពាឡ្ហគិលានសូត្រ ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. ពាឡ្ហគិលានសុត្តំ)

[៦០៦] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងអន្ធវន ជិតក្រុងសាវត្ថី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ បានសួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ នៅដោយ វិហារធម៌ ដូចម្តេច បានជាទុក្ខវេទនា មានក្នុងសរីរៈកើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន។

[៦០៧] ម្នាលអាវុសោ ខ្ញុំមានចិត្តដំកល់ស៊ប់ក្នុងសតិប្បដ្ឋាន ៤ បានជាទុក្ខវេទនាមានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណាឃើញកាយក្នុងកាយ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ខ្ញុំមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះឯង បានជាទុក្ខវេទនា មានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន។

ចប់ រហោគតវគ្គ ទី១។

ឧទ្ទាននៃរហោគតវគ្គនោះគឺ

និយាយអំពីព្រះអនុរុទ្ធនៅក្នុងទីស្ងាត់ ត្រិះរិះសតិប្បដ្ឋាន ២ លើក អំពីព្រះអនុរុទ្ធ នៅក្បែរ ឆ្នេរស្ទឹងសុតនុ ១ អំពីព្រះអនុរុទ្ធ ជាដើម នៅក្នុងកណ្តកីវន ៣ លើក អំពីការចំរើនសតិប្បដ្ឋាន ប្រព្រឹត្តទៅ ដើម្បីអស់តណ្ហា ១ អំពីព្រះអនុរុទ្ធ នៅក្នុងផ្ទះធ្វើដោយឈើស្រល់១ អំពីព្រះអនុរុទ្ធ និងព្រះសារីបុត្ត នៅក្នុងអម្ពបាលិវន ១ អំពីព្រះអនុរុទ្ធមានអាពាធ ១។

 

លេខយោង

km/tipitaka/sut/sn/52/sut.sn.52.010.txt · ពេលកែចុងក្រោយ: 2024/08/09 08:35 និពន្ឋដោយ Johann