តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » មហាវារវគ្គ » សោតាបតិ្តសំយុត្ត (ទី១១) » បុញ្ញាភិសន្ទវគ្គ ទី៤ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 55.038 បាលី cs-km: sut.sn.55.038 អដ្ឋកថា: sut.sn.55.038_att PTS: ?
(វស្សសូត្រ ទី៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. វស្សសុត្តំ)
[២៩៦] ម្នាលភិក្ខុទាំងឡាយ ទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស ធ្លាក់ចុះខាងលើភ្នំ ទឹកតែងហូរទៅកាន់ទំនាប បំពេញជ្រោះភ្នំ និងក្រហែង ប្រឡាយឲ្យពេញ ជ្រោះភ្នំ ក្រហែងនិងប្រឡាយដ៏ពេញ តែងហៀរទៅបំពេញបារាយណ៍1) តូចៗ ដ៏ពេញ តែងបំពេញបារាយណ៍ធំៗ បារាយណ៍ធំៗដ៏ពេញ តែងបំពេញ ស្ទឹង ស្ទឹងដ៏ពេញ តែង (ហូរទៅ) បំពេញទន្លេ ទន្លេដ៏ពេញ តែងហូរទៅបំពេញមហាសមុទ្ទសាគរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ចំណែកសេចក្ដីជ្រះថ្លា មិនបានញាប់ញ័រ ក្នុងព្រះពុទ្ធក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ក្ដី សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃក្ដី អរិយកន្តសីលក្ដី ធម៌ទាំងអម្បាលនេះ របស់អរិយសាវក តែងហូរទៅដល់ត្រើយ គឺព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ ក៏យ៉ាងនោះដែរ។