តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » មហាវារវគ្គ » សោតាបតិ្តសំយុត្ត (ទី១១) » សគាថកបុញ្ញាភិសន្ទវគ្គ ទី៥ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 55.049 បាលី cs-km: sut.sn.55.049 អដ្ឋកថា: sut.sn.55.049_att PTS: ?
(មហានាមសូត្រ ទី៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. មហានាមសុត្តំ)
[៣២០] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងមហានាមសក្កៈ ដែលគង់ក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលមហានាម អរិយសាវក ប្រកបដោយធម៌ ៤ រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលមហានាម អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលមហានាម អរិយសាវក ដែល ប្រកបដោយធម៌ ៤ នេះឯង រមែងបានសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។