តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » មហាវារវគ្គ » សច្ចសំយុត្ត (ទី១២) » (បញ្ចគតិបេយ្យាលវគ្គ ទី១១) »
តើមនុស្សប៉ុន្មាននាក់អាចទទួលបានកំណើតជាមនុស្សថ្មី? ការប្រៀបធៀបច្បាស់លាស់ ដោយព្រះពុទ្ធ។
sn 56.102 បាលី cs-km: sut.sn.56.102 អដ្ឋកថា: sut.sn.56.102_att PTS: ?
(មនុស្សចុតិនិរយសូត្រ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡាណា
(១. មនុស្សចុតិនិរយសុត្តំ)
[៤៩៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្ដេច អាចម៍ដី ដែលតថាគត លើកដាក់លើចុងក្រចកបន្តិចនេះ និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនុ៎ះឯង ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខានេះ មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនដល់នូវកិរិយារាប់ផង មិនដល់នូវកិរិយាប្រៀបធៀបផង មិនដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបផ្ទឹមនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុត អំពីមនុស្ស ទៅកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតក្នុងនរក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។បេ។