User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.01

មាតិកា

កម្មក្ខន្ធកៈ (ទី១)

សង្ខេប

(?)

vin cv 01 បាលី cs-km: vin.cv.01 អដ្ឋកថា: vin.cv.01_att PTS: ?

កម្មក្ខន្ធកៈ (ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១. កម្មក្ខន្ធកំ)

(តជ្ជនីយកម្មជាបឋម ទី១)

(១. តជ្ជនីយកម្មំ)

[១] សម័យនោះ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ1) ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនោះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស សេចក្តីរអែង ជាអ្នកប្រាថ្នាក្នុងសិក្ខា ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោកទាំងឡាយ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏យកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។

[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោក ចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះពួកយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោកទាំងឡាយ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងអម្បាលនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វី បានជាមោឃបុរសទាំងអម្បាលនោះ បង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ ជាអ្នកបង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នាក៏ជាបក្ខពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬដឹកនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មានតែដឹកនាំសេចក្តីមិនជ្រះថ្លា ឲ្យកើតដល់ពួកជន ដែលមិនទាន់ជ្រះថ្លានៅឡើយ និងដឹកនាំជនទាំងឡាយខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តទៅវិញទេតើ។

[៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោស នៃសភាព ជាបុគ្គល ដែលគេចិញ្ចឹមបានដោយកម្រ និងថែទាំបានដោយកម្រ មានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តីសន្តោស នៅច្រឡូកច្រឡំដោយពួក មានសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងគុណ នៃសភាព ជាបុគ្គល ដែលគេចិញ្ចឹមបានដោយងាយ និងថែទាំបានដោយងាយ មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានចិត្តផូរផង់ កំចាត់បង់ នូវកិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ហើយទ្រង់សំដែង នូវធម្មីកថា ដ៏ល្មមសមគួរដល់កម្មនោះៗ ដល់ភិក្ខុទាំងឡាយ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទើបមានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ តជ្ជនីយកម្ម2) ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទបណ្ឌុក និងលោហិតកភិក្ខុជាមុន លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ទាំងជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ទាំងជាអ្នកអង់អាចជាងភិក្ខុនោះផង ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ សង្ឃធ្វើ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើង ការបង្កហេតុទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ សង្ឃធ្វើ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុឯទៀត ដែលជាអ្នកបង្កហេតុ។បេ។ បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោកចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះយើងរាល់គ្នា ក៏ជាពួករបស់លោកទាំងឡាយដែរ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើង ការបង្កហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត។ សង្ឃធ្វើតជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការធ្វើ តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុហើយ ការធ្វើតជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនោះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុះសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

(តជ្ជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម)

(អធម្មកម្មទ្វាទសកំ)

[៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ កម្មដែលសង្ឃធ្វើ ដោយការមិនសាកសួរ១ កម្មដែលសង្ឃធ្វើ ដោយមិនតាមពាក្យប្តេជ្ញា របស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្ម (កម្មមិនប្រកបដោយធម៌) ផង ជាអវិន័យកម្ម (កម្មមិនប្រកបដោយវិន័យ) ផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី3) ១ កម្មដែលធ្វើដោយទេសិតាបត្តិ (អាបត្តិ ដែលភិក្ខុសំដែងហើយ)១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៦] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់ចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹកសិន ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់លើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៨] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយការមិនសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៩] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១០] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១១] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិជាអទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១២] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយទេសិតាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៣] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបានចោទសិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៥] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនលើកអាបត្តិឡើងសិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម។

(តជ្ជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម)

(ធម្មកម្មទ្វាទសកំ)

[១៦] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិនយផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៧] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើដោយអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៨] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៩] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២០] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសាកសួរហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២១] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

(តជ្ជនីយកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦)

(អាកង្ខមានឆក្កំ)

[២២] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៣] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអទេសិតាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៥] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៧] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើងហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម។

[២៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កទាស់ទែង បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ ភិក្ខុពាល មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះចុះ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ4) ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៣០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ភិក្ខុពោលតិះដៀលព្រះធម៌១ ភិក្ខុពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកគឺភិក្ខុមួយពួកជាអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃ១ ភិក្ខុមួយពួកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុមួយពួកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។

[៣២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមួយពួក មានសីលវិបត្តិក្នុងអធិសីល១ ភិក្ខុមួយពួកមានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ ភិក្ខុមួយពួក មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពួកមួយ ពោលតិះដៀលព្រះពុទ្ធ ភិក្ខុពួកមួយ ពោលតិះដៀលព្រះធម៌ ភិក្ខុពួកមួយ ពោលតិះដៀលព្រះសង្ឃ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។

ចប់ (តជ្ជនីយកម្ម) ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

(វត្ត១៨ក្នុងតជ្ជនីយកម្ម)

(អដ្ឋារសវត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងតជ្ជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃបានសន្មតហើយ ក៏គង់មិនត្រូវប្រដៅភិក្ខុនីដែរ សង្ឃបានធ្វើតជ្ជនីយកម្មព្រោះអាបត្តិណា កុំគប្បីឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃប្រហែលគ្នាក្តី អាបត្តិធ្ងន់ជាងអាបត្តិមុននោះក្តី ភិក្ខុមិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើតជ្ជនីយកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទីជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស5) មិនត្រូវចោទគេ (ដោយវត្ថុ ឬដោយអាបត្តិ) មិនត្រូវរំលឹក (ទោសអ្នកដទៃ) មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់ វត្ត១៨ក្នុងតជ្ជនីយកម្ម។

(តជ្ជនីយកម្មដែលសង្ឃមិនត្រូវរម្ងាប់ មានចំនួន១៨)

(នប្បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៣៥] លំដាប់នោះ សង្ឃបានធ្វើតជ្ជនីយកម្មដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ភិក្ខុទាំងឡាយនោះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម6) ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម រួចក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ យើងខ្ញុំ ដែលសង្ឃបានធ្វើ តជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញ ចាកកម្មហើយ យើងខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងឡាយ យកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់តជ្ជនីយកម្ម ដល់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុចុះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃសន្មត ហើយប្រៀនប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ តជ្ជនីយកម្ម របស់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្ម ព្រោះអាបត្តិណា ហើយត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលតជ្ជនីយកម្ម១ ភិក្ខុតិះដៀលពួកភិក្ខុអ្នកធ្វើតជ្ជនីយកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ ហាមបវារណារបស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណណានោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ភិក្ខុដែលឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ តជ្ជនីយកម្មដែលសង្ឃមិនត្រូវរម្ងាប់ មានចំនួន១៨។

(តជ្ជនីយកម្មដែលសង្ឃត្រូវរម្ងាប់ មានចំនួន១៨)

(បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតឲ្យហើយ ក៏គង់មិនទៅប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្ម ព្រោះអាបត្តិណាហើយ មិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនតិះដៀលតជ្ជនីយកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើតជ្ជនីយកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់តជ្ជនីយកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។

ចប់ តជ្ជនីយកម្មដែលសង្ឃត្រូវរម្ងាប់ មានចំនួន១៨។

[៤២] ម្នាលភិក្ខុទាំងឡាយ ឯតជ្ជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងនោះ គប្បីចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ ដែលសង្ឃធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ខ្ញុំព្រះករុណាទាំងឡាយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ និងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម មកសូមការរម្ងាប់តជ្ជនីយកម្ម។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់តជ្ជនីយកម្ម។ សង្ឃក៏រម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការរម្ងាប់តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ។បេ។ ក៏ការរម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់តជ្ជនីយកម្ម។ សង្ឃក៏រម្ងាប់តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការរម្ងាប់តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុហើយ ការរម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ តជ្ជនីយកម្មជាបឋម។

(និយស្សកម្មជាគំរប់ពីរ ទី២)

(២. និយស្សកម្មំ)

[៤៣] សម័យនោះឯង សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ភិក្ខុទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា សេយ្យសកភិក្ខុដ៏មានអាយុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៤៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរភិក្ខុទាំងឡាយ ក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា សេយ្យសកភិក្ខុ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុអ្វីបានជាមោឃបុរសនោះ ជាបុគ្គលល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏ឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនដឹងនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើនិយស្សកម្ម7) ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ។8) ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីធ្វើ និយស្សកម្មយ៉ាងនេះ។ សង្ឃត្រូវចោទ សេយ្យសកភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពលញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ និយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្ត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) ដូច្នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

(និយស្សកម្ម មានចំនួន១២ក្នុងអធម្មកម្ម)

(អធម្មកម្មទ្វាទសកំ)

[៤៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ កម្មដែលមិនសាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអនាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ កម្មដែលធ្វើ ដោយទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់ចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់លើកអាបត្តិឡើង ហើយធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៤៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៤៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់សាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអនាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយទេសិតាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៥៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលមិនទាន់ចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[៥៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[៥៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់លើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ និយស្សកម្មមានចំនួន១២ក្នុងអធម្មកម្ម។

(និយស្សកម្ម មានចំនួន១២ក្នុងធម្មកម្ម)

(ធម្មកម្មទ្វាទសកំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលសាកសួរហើយទើបធ្វើ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៥៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៥៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលសាកសួរហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៣] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦៤] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[៦៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអទេសិតាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

[៦៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ និយស្សកម្មមានចំនួន១២ក្នុងធម្មកម្ម។

(និយស្សកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦)

(អាកង្ខមានឆក្កំ)

[៦៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ជាភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។

[៧០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។

[៧១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៧២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកគឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកនេះឯង។

[៧៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកនេះឯង។

[៧៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុទាំងឡាយ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។

ចប់ និយស្សកម្ម ដែលសង្ឃប្រាថ្នានឹងធ្វើ មានចំនួន៦។

(វត្ត១៨ក្នុងនិយស្សកម្ម)

(អដ្ឋារសវត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងនិយស្សកម្មនោះ ដូច្នេះ គឺភិក្ខុមិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃ បានសន្មតឲ្យហើយ ក៏មិនត្រូវទៅប្រដៅពួកភិក្ខុនីឡើយ១ និយស្សកម្ម ដែលសង្ឃធ្វើព្រោះអាបត្តិណា ភិក្ខុកុំឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ មិនត្រូវតិះដៀលនិយស្សកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា (របស់ភិក្ខុជាបកតត្ត)១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទីជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុ១។

ចប់ វត្ត១៨ក្នុងនិយស្សកម្ម។

[៧៦] លំដាប់នោះ សង្ឃបានធ្វើនិយស្សកម្មដល់សេយ្យសកភិក្ខុ ដោយពាក្យថា លោកត្រូវនៅដោយមាននិស្ស័យ (ទៀត)។ សេយ្យសកភិក្ខុ ដែលសង្ឃបានធ្វើនិយស្សកម្មហើយនោះ ក៏សេពគប់ ចូលទៅអង្គុយជិតពួកភិក្ខុ ជាកល្យាណមិត្ត សូមរៀនបាលី និងអដ្ឋកថា ក៏បានជាពហុស្សូត ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក អ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានបញ្ញា មានសេចក្តីខ្មាស មានសេចក្តីរអែង ប្រាថ្នាក្នុងសិក្ខា សេយ្យសកភិក្ខុនោះ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ហើយក៏ចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលលោកទាំងឡាយដ៏មានអាយុ ខ្ញុំ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។

(និយស្សកម្ម មានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់)

(នប្បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្មរ បស់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ ភិក្ខុដែលសង្ឃសន្មតឲ្យហើយ ក៏នៅតែទៅប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយ អង្គ៥ឡើយ។

[៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើនិយស្សកម្ម ព្រោះអាបត្តិណា ហើយត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលនឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិនោះ១ តិះដៀលនិយស្សកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ និយស្សកម្ម របស់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[៧៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ ហាមបវារណា របស់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់។

(និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់)

(បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[៨០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១។បេ។

[៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្ម ព្រោះអាបត្តិណាហើយ មិនត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនតិះដៀលនិយស្សកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើនិយស្សកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្ម របស់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៨២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនហាមបវារណា របស់ភិក្ខុជាបកតត្ត១ មិនធ្វើឲ្យជាអ្នកមានមាត់ពាក្យ១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទគេ១ មិនរំលឹកគេ១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់និយស្សកម្មរបស់ភិក្ខុ ដែលប្រកបដោយអង្គ៨នេះឯង។

ចប់ និយស្សកម្ម មានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់។

[៨៣] ម្នាលភិក្ខុទាំងឡាយ ឯនិយស្សកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សេយ្យសកភិក្ខុនោះ គប្បីចូលទៅរកជំនុំសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទារបស់ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយពាក្យយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ខ្ញុំសូមការរម្ងាប់ និយស្សកម្ម។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់និយស្សកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ និយស្សកម្មរបស់សេយ្យសកភិក្ខុនោះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសេយ្យសកភិក្ខុនេះ ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់ និយស្សកម្ម របស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ដែលសង្ឃបានធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់និយស្សកម្ម។ សង្ឃរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ។ ការរម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុហើយ ការរម្ងាប់និយស្សកម្មរបស់សេយ្យសកភិក្ខុ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ និយស្សកម្មជាគំរប់ពីរ។

(បព្វាជនីយកម្ម ទី៣)

(៣. បព្ពាជនីយកម្មំ)

[៨៤] សម័យនោះឯង ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាស ទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ ភិក្ខុទាំងនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កា ដោយខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោចខ្លះ បេះខ្លួនឯងខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ នាំយកផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ យកផ្កាកម្រងដែលមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាឈើចាក់រំលេចទងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាឈើសម្រាប់ស៊កក្នុងបំពង់ទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ ដើម្បីស្រីនៃត្រកូល ដើម្បីធីតានៃត្រកូល ដើម្បីកុមារីនៃត្រកូល ដើម្បីស្រីជាកូនប្រសានៃត្រកូល ដើម្បីទាសីនៃត្រកូលទាំងឡាយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុទាំងនោះឆាន់ភោជនក្នុងភាជន៍មួយជាមួយនឹងស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល និងទាសីនៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ឆាន់ភោជនក្នុងវេលាវិកាលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូប និងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨9) ខ្លះ លេងបាស្កាមានក្រឡា១០10) ខ្លះ លេងបាស្កាក្នុងអាកាស11) ខ្លះ លេងវាងផ្លូវដែលខ្លួនគួរវាង12) ខ្លះ លេងផ្ទាត់គ្រាប់ (មានគ្រួសជាដើម) ខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់វិជ្ចាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះ មើលដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ (ក្រៅអំពីនេះទៅទៀត)។

[៨៥] សម័យនោះឯង មានភិក្ខុមួយរូបចាំវស្សា ក្នុងដែនកាសី រួចហើយទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ក៏ដើរសំដៅទៅកិដាគិរិជនបទ។ លុះវេលាព្រឹកឡើង ភិក្ខុនោះក៏ស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរដើរចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាត មានភ្នែកសង្រួម មានឥរិយាបទរំទំ ឈានដើរទៅមុខ ឬថយក្រោយ ក្រឡេកមើលទៅមុខ ឬមើលចំហៀង បត់ដៃចូល ឬលាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ មនុស្សទាំងឡាយ ឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូចជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណានឹងឲ្យដុំបាយដល់លោកនេះ ដែលចូលទៅរក(គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើង ពោលពាក្យផ្អែម ពោលពាក្យពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយថា អ្នកចូរមក អ្នកមកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរប្រគេនដុំបាយដល់លោកម្ចាស់អស់នោះ។ ឧបាសកម្នាក់បានឃើញភិក្ខុនោះត្រេចទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា សូមមេត្តាប្រោស លោកម្ចាស់បានចង្ហាន់ខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា អាវុសោ ចង្ហាន់ អាត្មាមិនទាន់បានទេ។ ឧបាសកនោះនិយាយថា សូមមេត្តាប្រោស សូមលោកម្ចាស់និមន្តមក យើងនឹងនាំគ្នាទៅផ្ទះ។ ទើបឧបាសកនោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ស្រេចហើយ ក៏បានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់នឹងនិមន្តទៅក្នុងទីណាទៀត។ ភិក្ខុនោះប្រាប់ថា អាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ឧបាសកនោះផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំ ព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យរបស់ខ្ញុំផង ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបបង្គំទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទខូចហើយ ដ្បិតភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុទាំងពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោចខ្លះ បេះខ្លួនឯងខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោមខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ នាំយកផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំយកផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំយកទៅខ្លះ នាំផ្កាឈើចាក់រំលេចទងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់ទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ដើម្បីធីតានៃត្រកូល ដើម្បីកុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ ភិក្ខុទាំងនោះឆាន់ភោជនក្នុងភាជន៍មួយជាមួយនឹងស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ឆាន់ភោជនក្នុងវេលាវិកាលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូប និងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងវាងផ្លូវដែលខ្លួនគួរវាងខ្លះ លេងផ្ទាត់គ្រាប់ (មានគ្រួសជាដើម) ខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់វិជ្ចាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះមើល ដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ បពិត្រព្រះអង្គដ៏ចំរើន ក៏មនុស្សទាំងឡាយឯណា ដែលធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះមនុស្សទាំងនោះ ត្រឡប់ជាគ្មានសទ្ធា គ្មានសេចក្តីជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវនេះលំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏នាំគ្នារត់ចេញ នៅតែពួកភិក្ខុដែលលាមក សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះដ៏មានព្រះភាគ ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកិដាគិរិជនបទ ដើម្បីឲ្យអាវាសក្នុងកិដាគិរិជនបទនេះបានស្ថិតស្ថេរ (តទៅ)។ ភិក្ខុនោះទទួលពាក្យបណ្តាំឧបាសកនោះថា អើអាវុសោ ហើយក្រោកចាកអាសន ចៀសចេញទៅកាន់ក្រុងសាវត្ថី ហើយបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ឯក្រុងសាវត្ថីដោយលំដាប់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[៨៦] ក៏ការទទួលរាក់ទាក់ជាមួយនឹងពួកភិក្ខុជាអាគន្តុកនេះ ជាទំនៀមរបស់ព្រះពុទ្ធ ជាម្ចាស់ដ៏មានព្រះភាគទាំងឡាយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរភិក្ខុនោះដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានទេឬ អ្នកល្មមប្រព្រឹត្តទៅបានទេឬ អ្នកមកតាមផ្លូវឆ្ងាយ មិនសូវលំបាកទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពីទីណា។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គល្មមអត់ទ្រាំទៅបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ខ្ញុំព្រះអង្គមកតាមផ្លូវឆ្ងាយ មិនសូវលំបាកទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅចាំវស្សាក្នុងដែនកាសីរួចហើយ មកក្រុងសាវត្ថីដើម្បីគាល់ព្រះអង្គក្នុងទីនេះ បានដើរសំដៅមកកិដាគិរិជនបទ បពិត្រព្រះអង្គដ៏ចំរើន លុះវេលាព្រឹកឡើង ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រចីវរ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាត្រ បពិត្រព្រះអង្គដ៏ចំរើន មានឧបាសកម្នាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រេចទៅបិណ្ឌបាត្រក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយបានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់ បានចង្ហាន់ខ្លះដែរឬ ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ ចង្ហាន់ អាត្មាមិនទាន់បានទេ ឧបាសកនោះនិយាយថា សូមមេត្តាប្រោស សូមលោកម្ចាស់និមន្តមក យើងនឹងនាំគ្នាទៅផ្ទះ។ បពិត្រព្រះអង្គដ៏ចំរើន លុះឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ឲ្យឆាន់ស្រេចហើយ បានសួរដូច្នេះថា សូមមេត្តាប្រោស លោកម្ចាស់នឹងនិមន្តទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា អាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសកនោះក៏ផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យរបស់ខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អាវាសក្នុងកិដាគិរិជនបទខូចហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកមិនមានសេចក្តីអៀនខ្មាស ភិក្ខុទាំងនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សឯណា ដែលធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះមនុស្សទាំងនោះ ក៏ត្រឡប់ជាគ្មានសទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវនេះលំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែពួកភិក្ខុដែលលាមក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះដ៏មានព្រះភាគជាម្ចាស់ បញ្ជូនពួកភិក្ខុទៅកាន់កិដាគិរិជនបទ ដើម្បីឲ្យអាវាសក្នុងកិដាគិរិជនបទនេះ បានតាំងនៅខ្ជាប់ខ្ជួនដូចដែលវិញ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកអំពីទីនោះ។

[៨៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអស្សជិភិក្ខុ និបុនព្វសុកភិក្ខុ ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុអលជ្ជីលាមក ភិក្ខុទាំងនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗ (ក្រៅអំពីនេះទៅទៀត) ខ្លះ ពួកមនុស្សណាធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះ មនុស្សទាំងនោះក៏បាត់សទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ លំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែពួកភិក្ខុដែលលាមក (សេចក្តីនេះ) ជាពិតមែនឬ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើនៃមោឃបុរសទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះមិនសមបើនឹងប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ឲ្យគេស្រោចខ្លះ បេះខ្លួនឯងខ្លះ ឲ្យគេបេះខ្លះ ក្រងខ្លួនឯងខ្លះ ឲ្យគេក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ឲ្យគេធ្វើខ្លះ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងដែលមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាឈើចាក់រំលេចទងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់ទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ឲ្យគេនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ ភិក្ខុទាំងនោះឆាន់ភោជនក្នុងភាជន៍មួយជាមួយនឹងស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល និងទាសីនៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់សំពត់ជាមួយគ្នាខ្លះ ដេកលើកម្រាល ដណ្តប់សំពត់ជាមួយគ្នាខ្លះ ឆាន់ភោជនក្នុងវេលាវិកាលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រង គឿងក្រអូប នឹងគឿងលាបខ្លះ រាំខ្លះ ចៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងផ្លូវដែលខ្លួនគួរវាងខ្លះ លេងផ្ទាត់គ្រាប់ (មានគ្រួសជាដើម) ខ្លះ លេងបាស្កា ក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័ងតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទៅនេះមើល ដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ ក៏ពួកមនុស្សណាធ្លាប់មានសទ្ធាជ្រះថ្លាមកអំពីមុន ឥឡូវនេះ មនុស្សទាំងនោះត្រឡប់ជាគ្មានសទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ លំអានទានទាំងនោះ គេក៏ផ្តាច់អស់ទៅហើយ ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែពួកភិក្ខុលាមក ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅព្រះសារីបុត្ត និងព្រះមោគ្គល្លានមកថា ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នកទាំងឡាយ ទៅកិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម13) ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទ ចេញ(ដ្បិត) ភិក្ខុទាំងនុ៎ះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយស្រាប់ហើយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លានក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំនឹងធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក(ឲ្យចេញ) ចាកកិដាគិរិជនបទ ដូចម្តេចបាន ព្រោះភិក្ខុទាំងនោះ សុទ្ធតែជាមនុស្សកាច រឹងរូសណាស់។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្តមោគ្គល្លាន បើដូច្នោះ ចូរអ្នកទាំងឡាយទៅជាមួយនឹងពួកភិក្ខុច្រើនរូបចុះ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៨៨] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឯបព្វាជនីយកម្មនេះ សង្ឃត្រូវធ្វើយ៉ាងនេះ។ ត្រូវចោទភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនេះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ បើបព្វាជនីយកម្ម មានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនោះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ (ឥឡូវ) សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនេះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ចាកកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនេះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

(បព្វាជនីយកម្ម មានចំនួន១២ក្នុងអធម្មកម្ម)

(អធម្មកម្មទ្វាទសកំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើដោយមិនសាកសួរ១ កម្មដែលធ្វើមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣នេះឯង។

[៩០] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើដោយអាបត្តិជាអទេសនាគាមិនី១ កម្មដែលធ្វើដោយអាបត្តិដែលភិក្ខុសំដែងហើយ១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣នេះឯង។

[៩១] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់ចោទហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់បានរំលឹកហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់បានរលឹកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ។បេ។

[៩២] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។ កម្មដែលធ្វើដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលធ្វើមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលធ្វើដោយអាបត្តិជាអទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលធ្វើដោយអាបត្តិដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលមិនទាន់បានចោទហើយ ស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។ កម្មដែលមិនទាន់រំលឹកហើយ ស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១។បេ។ កម្មដែលមិនទាន់លើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់អាក្រក់ផង ប្រកបដោយអង្គទាំង៣នេះឯង។

ចប់ បព្វាជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម។

(បព្វាជនីយកម្ម មានចំនួន១២ក្នុងធម្មកម្ម)

(ធម្មកម្មទ្វាទសកំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១។បេ។

[៩៤] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអាបត្តិ១ កម្មដែលធ្វើដោយអាបត្តិជា ទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គទាំង៣នេះឯង។

[៩៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង ជាធម្មកម្មផង។បេ។

[៩៧] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[៩៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង ជាធម្មកម្មផង។បេ។

[៩៩] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[១០០] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[១០១] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុមិនបានសំដែង១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[១០២] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[១០៣] ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ប្រកបដោយអង្គទាំង៣នេះឯង។បេ។

[១០៤] អង្គទាំងឡាយ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បព្វាជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣នេះឯង។

ចប់ បព្វាជនីយកម្មមានចំនួន១២ក្នុងធម្មកម្ម។

(បព្វាជនីយកម្ម មាន១៤ ដែលសង្ឃប្រាថ្នា)

(អាកង្ខមានចុទ្ទសកំ)

[១០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន ឥតមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៣នេះឯង។

[១០៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១០៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលពាក្យតិះដៀលព្រះពុទ្ធ១ ពោលពាក្យតិះដៀលព្រះធម៌១ ពោលពាក្យតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១០៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយការល្បែងតាមកាយទ្វារ ប្រកបដោយការល្បែងតាមវចីទ្វារ១ ប្រកបដោយការល្បែងតាមកាយទ្វារ និងវចីទ្វារ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១០៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយអនាចារផ្លូវកាយ14) ១ ប្រកបដោយអនាចារផ្លូវវាចា១ ប្រកបដោយអនាចារផ្លូវកាយវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១១០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយការបៀតបៀនសិក្ខាបទ15) ដោយផ្លូវកាយ១ ភិក្ខុប្រកបដោយការបៀតបៀន (សិក្ខាបទ) ដោយផ្លូវវាចា១ ភិក្ខុប្រកបដោយការបៀតបៀន (សិក្ខាបទ) ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១១១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយមិច្ឆាជីវផ្លូវកាយ16) ១ ប្រកបដោយមិច្ឆាជីវផ្លូវវាចា17) ១ ប្រកបដោយមិច្ឆាជីវទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន ឥតមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ៣ពួកនេះឯង។

[១១៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។

[១១៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលពាក្យតិះដៀលព្រះពុទ្ធពួក១ ពោលពាក្យតិះដៀលព្រះធម៌ពួក១ ពោលពាក្យតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយការល្បែងតាមកាយទ្វារពួក១ ប្រកបដោយការល្បែងតាមវចីទ្វារពួក១ ប្រកបដោយការល្បែងតាមកាយទ្វារ និងវចីទ្វារពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយអនាចារផ្លូវកាយពួក១ ប្រកបដោយអនាចារផ្លូវវាចាពួក១ ប្រកបដោយអនាចារទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។

[១១៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយការបៀតបៀន (សិក្ខាបទ) តាមផ្លូវកាយពួក១ ប្រកបដោយការបៀតបៀន (សិក្ខាបទ) តាមផ្លូវវាចាពួក១ ប្រកបដោយការបៀតបៀន (សិក្ខាបទ) ទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។

[១១៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយមិច្ឆាជីវផ្លូវកាយពួក១ ប្រកបដោយមិច្ឆាជីវផ្លូវវាចាពួក១ ប្រកបដោយមិច្ឆាជីវទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។

ចប់ បព្វាជនីយកម្ម មាន១៤ ដែលសង្ឃប្រាថ្នា(នឹងធ្វើ ក៏ធ្វើបាន)។

(វត្ត១៨ ក្នុងបព្វាជនីយកម្ម)

(អដ្ឋារសវត្តំ)

[១១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើបព្វាជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្តដោយប្រពៃក្នុងបព្វាជនីយកម្មនោះដូច្នេះ គឺភិក្ខុដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយនោះ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួនប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតឲ្យហើយ ក៏មិនត្រូវប្រដៅពួកភិក្ខុនី១ សង្ឃបានធ្វើបព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃទៀត ដែលប្រហែលនឹងអាបត្តិនោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិនោះ១ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថរបស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណារបស់ភិក្ខុជាបកតត្ត១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទីជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទ(ភិក្ខុដទៃ)១ មិនត្រូវរំលឹក (ភិក្ខុដទៃ)១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។

ចប់ វត្ត១៨ក្នុងបព្វាជនីយកម្ម។

[១២០] គ្រានោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន បានទៅកាន់កិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម (បណ្តេញ) ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ (ឲ្យចេញ) អំពីកិដាគិរិជនបទ ដោយពាក្យថា ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះ កាលបើសង្ឃបានធ្វើបព្វាជនីយកម្មហើយ ក៏មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម មិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ហើយត្រឡប់ជា ជេរប្រទេច បន្ទោសការកសង្ឃវិញថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀងដោយសេចក្តីល្ងង់ លំអៀងដោយសេចក្តីខ្លាច ភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀលបន្តុះបង្អាប់ថា ពួកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ មិនសមបើនឹងមិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ត្រឡប់ជាជេរប្រទេចបន្ទោសការកសង្ឃថា សង្ឃលំអៀងដោយសេចក្តីស្រឡាញ់ លំអៀងដោយសេចក្តីស្អប់ លំអៀងដោយសេចក្តីល្ងង់ លំអៀងដោយសេចក្តីខ្លាច ហើយភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ។ ទើបភិក្ខុទាំងនោះ យកសេចក្តីនុ៎ះក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។

[១២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ មិនព្រមប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ត្រឡប់ជាជេរប្រទេចបន្ទោសការកសង្ឃវិញថា សង្ឃលំអៀង ដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀង ដោយសេចក្តីល្ងង់ លំអៀង ដោយសេចក្តីខ្លាច ហើយភិក្ខុទាំងនោះក៏ចេញទៅខ្លះ សឹកទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ មិនសមបើនឹងមិនព្រមប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្ម និងមិនបានឲ្យភិក្ខុទាំងឡាយអត់ទោស ត្រឡប់ជា ជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលំអៀង ដោយសេចក្តីស្រឡាញ់ លំអៀង ដោយសេចក្តីស្អប់ លំអៀង ដោយសេចក្តីល្ងង់ លំអៀង ដោយសេចក្តីខ្លាច ហើយភិក្ខុទាំងនោះ ចេញទៅខ្លះ សឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនជាទីជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់បព្វាជនីយកម្មចេញ។

(វត្ត១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបព្វាជនីយកម្ម)

(នប្បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[១២២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១ សង្ឃសន្មតឲ្យហើយ ទៅប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[១២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុ ដែលសង្ឃបានធ្វើ បព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ ត្រឡប់ត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[១២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ភិក្ខុហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ភិក្ខុធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ភិក្ខុទទួលនាទីជាធំក្នុងវត្ត១ ភិក្ខុឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៨នេះទេ។

ចប់ វត្ត១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបព្វាជនីយកម្ម។

(វត្ត១៨ ដែលសង្ឃត្រូវរម្ងាប់ក្នុង បព្វាជនីយកម្ម)

(បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[១២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបានឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ ក៏មិនបានទៅប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។

[១២៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើ បព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ មិនបានត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនបានតិះដៀលកម្ម១ មិនបានតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។

[១២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនបានហាម ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាម បវារណា ដល់ភិក្ខុជាបកតត្ត១ មិនបានធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនបានទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនបានចោទគេ១ មិនបានរំលឹកគេ១ មិនបានប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ ទាំង៨នេះឯង។

ចប់ វត្ត១៨ដែលសង្ឃត្រូវរម្ងាប់ក្នុង បព្វាជនីយកម្ម។

[១២៨] ម្នាលភិក្ខុទាំងឡាយ ឯបព្វាជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើ បព្វាជនីយកម្មហើយនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្លួនខ្ញុំ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ភិក្ខុនោះ ត្រូវសូមអស់វារៈពីរដងផង។ ភិក្ខុនោះ ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម មកសូមការរម្ងាប់ បព្វាជនីយកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម បានប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ ការរម្ងាប់ បព្វាជនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ បព្វាជនីយកម្មទី៣។

(បដិសារណីយកម្ម ទី៤)

(៤. បដិសារណីយកម្មំ)

[១២៩] សម័យនោះឯង សុធម្មភិក្ខុដ៏មានអាយុ ជាចៅអាវាស របស់ចិត្តគហបតិ ជិតនគរមច្ឆិកាសណ្ឌ ជាអ្នកប្រកបការកសាង ជាអ្នកមានធុវភត្ត (ជាអ្នកដែលគហបតិទំនុកបម្រុងដោយនិច្ចភត្ត)។ កាលណាចិត្តគហបតិ ត្រូវការនឹងនិមន្តសង្ឃក្តី គណក្តី បុគ្គលក្តី តែមិនទាន់បានប្រាប់ សុធម្មភិក្ខុ (ជាមុន)ហើយ មិនហ៊ាននិមន្តសង្ឃ ឬគណ ឬបុគ្គលឡើយ។ គ្រានោះ ពួកភិក្ខុ ដែលជាថេរច្រើនរូប គឺព្រះសារីបុត្តដ៏មានអាយុ១ ព្រះមហាមោគ្គល្លានដ៏មានអាយុ១ ព្រះមហាកច្ចានដ៏មានអាយុ១ ព្រះមហាកោដ្ឋិតដ៏មានអាយុ១ ព្រះមហាកប្បិនដ៏មានអាយុ១ ព្រះមហាចុន្ទដ៏មានអាយុ១ ព្រះអនុរុទ្ធដ៏មានអាយុ១ ព្រះរេវតដ៏មានអាយុ១ ព្រះឧបាលិដ៏មានអាយុ១ ព្រះអានន្ទដ៏មានអាយុ១ ព្រះរាហុលដ៏មានអាយុ១ នាំគ្នាទៅកាន់ចារិក ក្នុងដែនកាសី ក៏បានទៅដល់នគរ មច្ឆិកាសណ្ឌ។

[១៣០] ចិត្តគហបតិ បានឮដំណឹងថា ភិក្ខុជាថេរទាំងឡាយ បានមកដល់នគរមច្ឆិកាសណ្ឌហើយ។ លំដាប់នោះ ចិត្តគហបតិ ក៏បានចូលទៅរកភិក្ខុជាថេរទាំងឡាយ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុជាថេរទាំងឡាយ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះចិត្តគហបតិ អង្គុយនៅក្នុងទីដ៏សមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏បានពន្យល់ឲ្យយល់ ឲ្យសមាទាន ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចិត្តគហបតិ កាលបើព្រះសារីបុត្តដ៏មានអាយុ បានពន្យល់ ឲ្យយល់ ឲ្យសមាទាន ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាននិយាយ នឹងភិក្ខុជាថេរទាំងឡាយ ដោយពាក្យដូច្នេះថា បពិត្រព្រះថេរទាំងឡាយដ៏ចំរើន សូមព្រះថេរទាំងឡាយ ទទួលអាគន្តុកភត្ត របស់ខ្ញុំព្រះករុណា ក្នុងថ្ងៃស្អែក។ ភិក្ខុជាថេរទាំងនោះ ក៏បានទទួលនិមន្ត ដោយសភាពស្ងៀម។

[១៣១] លំដាប់នោះ ចិត្តគហបតិដឹងថា ភិក្ខុជាថេរទាំងឡាយនិមន្តហើយ ក៏ក្រោកឡើងចាកអាសនៈ ថ្វាយបង្គំភិក្ខុ ជាថេរទាំងឡាយ ធ្វើប្រទក្សិណ ហើយក៏ដើរចូលទៅរកសុធម្មភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានថ្វាយបង្គំសុធម្មភិក្ខុដ៏មានអាយុ ហើយឈរក្នុងទីដ៏សមគួរ។ លុះចិត្តគហបតិ បានឈរក្នុងទីដ៏សមគួរហើយ ក៏បាននិយាយនឹងសុធម្មភិក្ខុដ៏មានអាយុដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត របស់ខ្ញុំ ក្នុងថ្ងៃស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ លំដាប់នោះ សុធម្មភិក្ខុដ៏មានអាយុគិតថា គ្រាមុនៗ ចិត្តគហបតិនេះ កាលណាត្រូវការនិមន្តសង្ឃក្តី គណក្តី បុគ្គលក្តី តែមិនទាន់បានប្រាប់អាត្មាអញ(ជាមុន)ហើយ មិនហ៊ាននិមន្តសង្ឃ ឬគណ ឬបុគ្គលទេ ឥឡូវនេះគាត់ មិនប្រាប់អាត្មាអញ(ជាមុន) ហើយមកនិមន្តភិក្ខុ ជាថេរទាំងឡាយ ឥឡូវនេះ ចិត្តគហបតិនេះ ខឹងមិនអាឡោះអាល័យ នឿយណាយចាកអាត្មាអញហើយ (គិតដូច្នេះហើយ) ទើបតបទៅ ចិត្តគហបតិ ដោយពាក្យដូច្នេះថា នែគហបតិ កុំឡើយ អាត្មា មិនទទួលនិមន្តទេ។ ចិត្តគហបតិ បានអង្វរ សុធម្មភិក្ខុ ដ៏មានអាយុ ជាគំរប់ពីរដង ដោយពាក្យដូច្នេះ បពិត្រលោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត របស់ខ្ញុំ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែគហបតិ កុំឡើយ អាត្មាមិនទទួលនិមន្តទេ។ ចិត្តគហបតិ បានអង្វរសុធម្មភិក្ខុដ៏មានអាយុ ជាគំរប់បីដង ដោយពាក្យដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត របស់ខ្ញុំ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែគហបតិ កុំឡើយ អាត្មា មិនទទួលនិមន្តទេ។ លំដាប់នោះ ចិត្តគហបតិគិតថា លោកសុធម្មភិក្ខុជាម្ចាស់ ទោះទទួលនិមន្តក្តី មិនទទួលនិមន្តក្តី នឹងមានប្រយោជន៍អ្វី ដល់អាត្មាអញ ហើយក៏ថ្វាយបង្គំ សុធម្មភិក្ខុ ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[១៣២] លុះកន្លងរាត្រីនោះទៅ ចិត្តគហបតិ ក៏តាក់តែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដើម្បីភិក្ខុ ជាថេរទាំងឡាយ។ លំដាប់នោះ សុធម្មភិក្ខុដ៏មានអាយុគិតថា គួរតែអាត្មាអញទៅមើលគ្រឿងសក្ការ ដែលចិត្តគហបតិ តាក់តែងដល់ភិក្ខុជាថេរទាំងឡាយ ហើយក៏ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរអំពីព្រហាម ចូលទៅកាន់លំនៅ របស់ចិត្តគហបតិ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេតែងតាំងទុក។ ឯចិត្តគហបតិ ក៏បានចូលទៅរក សុធម្មភិក្ខុដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំសុធម្មភិក្ខុដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតិ អង្គុយក្នុងទីសមគួរហើយ សុធម្មភិក្ខុ ដ៏មានអាយុ ក៏បាននិយាយពាក្យនេះថា ម្នាលគហបតិ ខាទនីយភោជនីយាហារ ដែលអ្នកតាក់តែងនេះ បរិបូណ៌ណាស់ហើយ ទាស់តែក្នុងទីនេះ គ្មាននំទ្រាបល្ង មួយមុខប៉ុណ្ណោះ។ ចិត្តគហបតិតបថា សូមមេត្តាប្រោស បើព្រះពុទ្ធវចន មានច្រើនម្ល៉េះតើ (ថ្វីក៏) លោកម្ចាស់សុធម្ម ពោលពាក្យតែបន្តិចបន្តួចថា នំទ្រាបល្ងវិញ សូមមេត្តាប្រោស ធ្លាប់មានរឿងមកហើយថា មានពួកពាណិជ នៅស្រុកទក្ខិណាបថ បានទៅកាន់ បុរត្ថិមជនបទ ពាណិជទាំងនោះ នាំយកមេមាន់ពី បុរត្ថិមជនបទនោះមក សូមមេត្តាប្រោស ឯមេមាន់នោះ បានរួមសង្វាស ជាមួយនឹងក្អែក មេមាន់នោះ ក៏កើតកូន សូមមេត្តាប្រោស កាលណាកូនមាន់នោះ ចង់រងាវ ជាសំឡេងក្អែក វាក៏រងាវថា កាកាកុក្កុដី (ក្អែកមាន់) កាលណាបើចង់រងាវ ជាសំឡេងមាន់ វាក៏រងាវថា កុក្កុដីកាកា (មាន់ក្អែក) យ៉ាងណាមិញ សូមមេត្តាប្រោស បើពុទ្ធវចន មានច្រើនដល់ម្ល៉េះ (ថ្វីក៏) លោកម្ចាស់សុធម្ម ពោលពាក្យបន្តិចបន្តួចថា នំទ្រាបល្ងវិញ ក៏យ៉ាងនេះឯង។ សុធម្មភិក្ខុឆ្លើយថា ម្នាលគហបតិ អ្នកឯងជេរអាត្មា អ្នកឯងផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះអាវាស របស់អ្នកឯង អាត្មា មុខជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិ និយាយតបថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្មទេ សូមមេត្តាប្រោស សូមលោកម្ចាស់ សុធម្ម គង់ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិតនគរមច្ឆិកាសណ្ឌចុះ ខ្ញុំនឹងធ្វើសេចក្តីខ្វល់ខ្វាយ ដល់លោកម្ចាស់សុធម្ម ដោយចីវរបិណ្ឌបាត សេនាសន និងភេសជ្ជបរិក្ខារ ជាបច្ច័យ ដល់មនុស្សឈឺ។ សុធម្មភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះ នឹងចិត្តគហបតិ ជាគំរប់ពីរដងទៀតថា ម្នាលគហបតិ អ្នកឯងជេរអាត្មា ម្នាលគហបតិ អ្នកឯងផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះអាវាសរបស់អ្នក អាត្មាមុខជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិក៏តបថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្មទេ សូមមេត្តាប្រោស សូមលោកម្ចាស់សុធម្មគង់ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិតនគរមច្ឆិកាសណ្ឌចុះ ខ្ញុំនឹងធ្វើសេចក្តីខ្វល់ខ្វាយ ដល់លោកម្ចាស់សុធម្ម ដោយចីវរបិណ្ឌបាត សេនាសន និងភេសជ្ជបរិក្ខារ ជាបច្ច័យ ដល់មនុស្សឈឺ។ សុធម្មភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះ នឹងចិត្តគហបតិ ជាគំរប់បីដងទៀតថា ម្នាលគហបតិ អ្នកឯងជេរអាត្មា ម្នាលគហបតិ អ្នកឯងផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះអាវាស របស់អ្នក អាត្មាមុខជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិសួរថា សូមមេត្តាប្រោស ចុះលោកម្ចាស់សុធម្ម នឹងនិមន្តទៅ ក្នុងទីឯណា។ សុធម្មភិក្ខុប្រាប់ថា ម្នាលគហបតិ អាត្មានឹងទៅកាន់ ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ចិត្តគហបតិផ្តាំថា សូមមេត្តាប្រោស បើដូច្នោះ ពាក្យណា ដែលលោកម្ចាស់ បានពោលក្តី ពាក្យណា ដែលខ្ញុំ បានពោលក្តី សូមលោកម្ចាស់ (នាំយក) ពាក្យនោះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ឲ្យសព្វគ្រប់ផងចុះ សូមមេត្តាប្រោស បើលោកម្ចាស់ សុធម្ម ត្រឡប់មកកាន់នគរមច្ឆិកាសណ្ឌវិញ ដោយហេតុឯណា ហេតុនោះមិនជាអស្ចារ្យទេ។

[១៣៣] គ្រានោះ សុធម្មភិក្ខុដ៏មានអាយុ ក៏បានរៀបចំទុកដាក់ សេនាសនៈ ស្រេចហើយ នាំយកបាត្រ និងចីវរ ចេញទៅកាន់ក្រុងសាវត្ថី ហើយចូលទៅគាល់ ព្រះដ៏មានព្រះភាគ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ដោយលំដាប់ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសុធម្មភិក្ខុអង្គុយក្នុងទីដ៏សមគួរហើយ ក៏(នាំយក) ពាក្យដែលខ្លួនពោល និងពាក្យដែល ចិត្តគហបតិ ពោលនោះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគសព្វគ្រប់។

[១៣៤] ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលមោឃបុរស អ្នកឯងមិនសមបើ នឹងជេរ ចិត្តគហបតិ ដែលមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាបសោះ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ។បេ។ ក៏ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងគហបតិ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម នោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទសុធម្មភិក្ខុ ជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថា្ល ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ នេះជាវាចាប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ សង្ឃធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ ការធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ ឥឡូវ សង្ឃធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ ការធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ បដិសារណីយកម្ម សង្ឃបានធ្វើដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ ដូច្នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនោះ ដោយអាការស្ងៀមយ៉ាងនេះ។

(អធម្មកម្មមានចំនួន១២ ក្នុងបដិសារណីយកម្ម)

(អធម្មកម្មទ្វាទសកំ)

[១៣៥] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនបានតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៣៦] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាអទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុបានសំដែងហើយ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៣៧] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលមិនបានចោទហើយ ស្រាប់តែធ្វើ១ កម្មដែលមិនរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ប្រកបដោយ អង្គ៣នេះឯង។បេ។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៤០] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើមិនតាមប្តេជ្ញា (របស់ភិក្ខុ)១ កម្មដែលធ្វើ មិនត្រូវតាមធម៌១ កម្មដែល ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤១] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤២] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិជាអទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៤៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៤៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤៥] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនត្រូវធ្វើតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[១៤៦] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង។បេ។ ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ អធម្មកម្មមានចំនួន១២ ក្នុងបដិសារណីយកម្ម។

(ធម្មកម្មមាន១២ ក្នុងបដិសារណីយកម្ម)

(ធម្មកម្មទ្វាទសកំ)

[១៤៧] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៤៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិជា ទេសនាគាមិនី១ កម្មដែលធ្វើតាមអាបត្តិ ដែលភិក្ខុមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៤៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥០] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្ម ដែលធ្វើចំពោះមុខ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥១] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥២] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥៣] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។

[១៥៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ជា ទេសនាគាមិនី១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១។បេ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែង១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៥៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។

ចប់ ធម្មកម្មមាន១២ ក្នុងបដិសារណីយកម្ម។

(បដិសារណីយកម្ម មានប្រាំៗ បួនលើក ដែលសង្ឃប្រាថ្នា)

(អាកង្ខមានចតុក្កំ)

[១៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើ បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៥ គឺភិក្ខុព្យាយាម មិនឲ្យពួកគ្រហស្ថបានលាភ១ ព្យាយាម មិនឲ្យពួកគ្រហស្ថបានប្រយោជន៍១ ព្យាយាម មិនឲ្យពួកគ្រហស្ថ បានលំនៅ១ ជេរប្រទេចពួកគ្រហស្ថ១ បំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។18)

[១៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៥ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ ចំពោះ (មុខ) ពួកគ្រហស្ថ១ ពោលតិះដៀលព្រះធម៌ ចំពោះ (មុខ) ពួកគ្រហស្ថ១ ពោលតិះដៀលព្រះសង្ឃ ចំពោះ (មុខ) ពួកគ្រហស្ថ១ ជេរពួកគ្រហស្ថ ដោយពាក្យថោកទាប១ ដៀលត្មះពួកគ្រហស្ថ ដោយពាក្យថោកទាប១ ទទួលពាក្យប្តេជ្ញា ប្រកបដោយធម៌ អំពីពួកគ្រហស្ថហើយ ត្រឡប់ជាមិនធ្វើឲ្យពិត តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។ (ឃើញថាមានអង្គ៦ មិនមែន៥ទេ)

[១៦១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ៥ពួក គឺភិក្ខុមួយពួក ព្យាយាមមិនឲ្យគ្រហស្ថបានលាភ១ មួយពួកព្យាយាម មិនឲ្យពួកគ្រហស្ថបានប្រយោជន៍១ មួយពួកព្យាយាម មិនឲ្យពួកគ្រហស្ថបានលំនៅ១ មួយពួកជេរប្រទេចពួកគ្រហស្ថ១ មួយពួកបំបែកពួកគ្រហស្ថ (ឲ្យបែក)ចាកពួកគ្រហស្ថ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ៥ពួកនេះឯង

[១៦២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ៥ពួកដទៃទៀត គឺភិក្ខុមួយពួកពោលតិះដៀលព្រះពុទ្ធ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួកពោលតិះដៀលព្រះធម៌ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួកពោលតិះដៀលព្រះសង្ឃ ចំពោះ (មុខ) ពួកគ្រហស្ថ១ មួយពួកជេរពួកគ្រហស្ថ ដោយពាក្យថោកទាប១ មួយពួកដៀលត្មះពួកគ្រហស្ថ ដោយពាក្យថោកទាប១ មួយពួកទទួលពាក្យប្តេជ្ញា ប្រកបដោយធម៌ អំពីពួកគ្រហស្ថហើយ ហើយត្រឡប់ជាមិនធ្វើឲ្យពិត តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ៥ពួកនេះឯង។ (ឃើញថាមាន៦ពួក មិនមែន៥ពួកទេ)

ចប់ បដិសារណីយកម្ម មានប្រាំៗ បួនលើក (ម្ភៃ) ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន)។

(វត្ត១៨ ក្នុងបដិសារណីយកម្ម)

(អដ្ឋារសវត្តំ)

[១៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ គួរប្រព្រឹត្តវត្ត ដោយត្រឹមត្រូវ។ ឯការប្រព្រឹត្តវត្ត ដោយត្រឹមត្រូវ ក្នុងបដិសារណីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីទាំងឡាយ១ សង្ឃបានធ្វើបដិសារណីយកម្ម ព្រោះអាបត្តិណា ភិក្ខុមិនគប្បីត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ ភិក្ខុនោះ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលភិក្ខុដែលធ្វើកម្ម១ មិនត្រូវហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។

ចប់ វត្ត១៨ ក្នុងបដិសារណីយកម្ម។

[១៦៤] គ្រានោះ សង្ឃបានធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ សុធម្មភិក្ខុនោះ កាលបើសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ទៅកាន់នគរមច្ឆិកាសណ្ឌ បែរជាអៀនអន់ មិនអាចនឹងសូមទោសចិត្តគហបតិឡើយ។ លោកក៏ត្រឡប់ មកក្រុងសាវត្ថីវិញ។ ភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា នែអាវុសោសុធម្ម លោកបានសូមទោស នឹងចិត្តគហបតិហើយឬ។ សុធម្មភិក្ខុឆ្លើយថា នែអាវុសោទាំងឡាយ ខ្ញុំបានចេញអំពីទីនេះ ទៅដល់នគរមច្ឆិកាសណ្ឌហើយ ក៏មានសេចក្តីអៀនអន់ មិនអាចសូមទោស នឹងចិត្តគហបតិឡើយ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យអនុទូត19) ដល់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុជាអនុទូតនោះ) សង្ឃត្រូវប្រគល់យ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមហើយ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើបដិសារណីយកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ។ ការប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានប្រគល់ ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីនឹងសូមទោស នឹងចិត្តគហបតិហើយ ការប្រគល់អនុទូតនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ សុធម្មភិក្ខុនោះ ត្រូវទៅនគរមច្ឆិកាសណ្ឌ ជាមួយនឹងភិក្ខុជាអនុទូត ហើយសូមទោស នឹងចិត្តគហបតិថា ម្នាលគហបតិ អ្នកចូរអត់ទោស ម្នាលគហបតិ អាត្មាឲ្យអ្នកជ្រះថ្លា (វិញ) បើសុធម្មភិក្ខុនោះ និយាយយ៉ាងនេះ ចិត្តគហបតិ ក៏បានព្រមអត់ទោសឲ្យ ការអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុជាអនុទូត ជួយនិយាយថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះចុះ ភិក្ខុនេះ នឹងឲ្យអ្នកជ្រះថ្លាវិញ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏អត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុជាអនុទូត និយាយថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះចុះ អាត្មានឹងឲ្យអ្នកជ្រះថ្លាវិញ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏ព្រមអត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិនោះ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុជាអនុទូត និយាយទៀតថា ម្នាលចិត្តគហបតិ អ្នកចូរអត់ទោស ដល់ភិក្ខុនេះ តាមពាក្យរបស់សង្ឃចុះ បើភិក្ខុជាអនុទូត និយាយយ៉ាងនេះហើយ ចិត្តគហបតិ ក៏ព្រមអត់ទោសឲ្យ ការព្រមអត់ទោសឲ្យ យ៉ាងនេះ ជាការល្អ។ បើចិត្តគហបតិ មិនព្រមអត់ទោសឲ្យទេ ត្រូវភិក្ខុជាអនុទូត កុំឲ្យសុធម្មភិក្ខុលះទីឧបចារ ដែលមើលឃើញ កុំឲ្យលះទីឧបចារ ដែលស្តាប់ឮ របស់ចិត្តគហបតិឡើយ ហើយឲ្យធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចឲ្យអង្គុយច្រហោង ផ្គងអញ្ជលី ហើយឲ្យសំដែងអាបត្តិនោះចេញ។

[១៦៦] វេលានោះ ឯសុធម្មភិក្ខុដ៏មានអាយុ ក៏បានទៅកាន់នគរមច្ឆិកាសណ្ឌ ជាមួយនឹងភិក្ខុជាអនុទូត ហើយសូមទោសចិត្តគហបតិ។ សុធម្មភិក្ខុនោះ ព្រមប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាអ្នកដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិដូចម្តេច(ទៀត)។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់បដិសារណីយកម្មរបស់សុធម្មភិក្ខុចុះ។

(អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម)

(នប្បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[១៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏ទៅប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម របស់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥ដទៃទៀត គឺភិក្ខុ ដែលសង្ឃបានធ្វើ បដិសារណីយកម្ម ព្រោះអាបត្តិណា នៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិ ដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ ទទួលនាទី ជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម។

(អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម)

(បដិប្បស្សម្ភេតព្ពអដ្ឋារសកំ)

[១៧០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបានឲ្យសាមណេរបម្រើខ្លួន១ មិនបានទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះឯង។

[១៧១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើ បដិសារណីយកម្ម ព្រោះអាបត្តិណា ហើយមិនបានត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ មិនបានតិះដៀលកម្ម១ មិនបានតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះឯង។

[១៧២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនបានហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនបានធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនបានទទួលនាទីជាធំក្នុងវត្ត១ មិនបានឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនបានចោទគេ១ មិនបានរំលឹក១ មិនបានប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៨នេះឯង។

ចប់ អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ឯបដិសារណីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សុធម្មភិក្ខុ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទា របស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកដែលសង្ឃ បានធ្វើបដិសារណីយកម្មរួចហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ ភិក្ខុនោះ ត្រូវសូម ជាគំរប់ពីរដងផង។ ត្រូវសូម ជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់សុធម្មភិក្ខុចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ សង្ឃរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ សង្ឃរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ សង្ឃរម្ងាប់ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់ បដិសារណីយកម្ម ដល់ សុធម្មភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុហើយ ការរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ បដិសារណីយកម្ម ទី៤។

(ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥)

(៥. អាបត្តិយា អទស្សនេ ឧក្ខេបនីយកម្មំ)

[១៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ វេលានោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញ នូវអាបត្តិឡើយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ឆន្នដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[១៧៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឆន្នភិក្ខុត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ការនេះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនសមបើ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់បន្ទោសរួច។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិឡើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើឧក្ខេបនីយកម្ម គឺកុំឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ។ សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការធ្វើឧក្ខេបនីយកម្ម ដល់ឆន្នភិក្ខុនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិហើយ។

(អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(អធម្មកម្មទ្វាទសកំ)

[១៧៦] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ គឺកម្ម ដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។

[១៧៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។

[១៧៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ។បេ។

[១៨១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិដែលមិនមែនជា ទេសនាគាមិនី១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។

[១៨៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

(ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(ធម្មកម្មទ្វាទសកំ)

[១៨៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែងចេញ១។បេ។

[១៩០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១។បេ។

[១៩១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុមិនបានសំដែងចេញ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[១៩៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ

(ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា)

(អាកង្ខមានឆក្កំ)

[២០០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២០៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃពួក១ ជាអ្នកល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

[២០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើក៏ធ្វើបាន)។

(វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះការមិនឃើញអាបត្តិ)

(តេចត្តាលីសវត្តំ)

[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវត្រេកអរនឹងការថ្វាយបង្គំ ការក្រោកទទួល អញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេក ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រចីវរ និងការបរិកម្ម (ដុស) ខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្ត មិនត្រូវចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាចារវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាជីវវិបត្តិ មិនត្រូវបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកពួកភិក្ខុ មិនត្រូវទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ20) មិនត្រូវទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ21) មិនត្រូវសេពគប់នឹងពួកតិរ្ថិយ ត្រូវសេពគប់នឹងពួកភិក្ខុ ត្រូវសិក្សាសិក្ខារបស់ភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកឡើងពីអាសនៈ មិនត្រូវរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ) មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ ក្នុងអធិករណនោះ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់ វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះការមិនឃើញអាបត្តិ

[២០៧] គ្រានោះ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ ជាអ្នកដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិរួចហើយ ក៏បានចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ ឯភិក្ខុទាំងឡាយក្នុងអាវាសនោះ មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុទាំងឡាយ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុទាំងឡាយក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុលែងធ្វើសក្ការ លែងគោរព លែងរាប់អាន លែងបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ត្រឡប់វិលមកក្រុងកោសម្ពីវិញ ឆន្នភិក្ខុនោះ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្លួនខ្ញុំ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនបានឃើញអាបត្តិ ខ្ញុំបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម ខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ឯភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។

(វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(នប្បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២០៨] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ សង្ឃបានសន្មតហើយ ក៏នៅតែប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២០៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា ហើយនៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការសំពះ១ ការក្រោកឡើងទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១១] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការនាំទីដេកមក១ ទឹកលាងជើង១ តាំងសម្រាប់រងជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលយកបាត្រ និងចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១ បំបែកពួកភិក្ខុ ឲ្យបែកចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ ទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ សេពគប់នឹងពួកតិរ្ថិយ១ មិនសេពគប់នឹងពួកភិក្ខុ១ មិនសិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុនៅក្នុងអាវាស ដែលមានដម្បូលមួយ១ នៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ មិនបានក្រោកចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ

(វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ)

(បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការសំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ ចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ មិនចោទដោយអាចារវិបត្តិ១ មិនចោទដោយទិដ្ឋិវិបត្តិ១ មិនចោទដោយអាជីវវិបត្តិ១ មិនបំបែកពួកភិក្ខុ (ឲ្យបែក)ចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ មិនទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ មិនសេពគប់នឹងពួកតិរ្ថិយ១ សេពគប់នឹងពួកភិក្ខុ១ សិក្សាសិក្ខារបស់ភិក្ខុ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិននៅក្នុងអាវាសមានដម្បូលមួយ១ មិននៅក្នុងទីមិនមែនជាអាវាស ដែលមានដម្បូលមួយ១ មិននៅក្នុងទីអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ក្រោកចេញពីអាសន១ មិនរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។

ចប់ វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។

[២២៤] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឆន្នភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ត្រូវសូមជាគំរប់ពីរដងផង។ ត្រូវសូមជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគួររម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុនេះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការរម្ងាប់ឧក្ខេបនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥។

(ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាគំរប់៦)

(៦. អាបត្តិយា អប្បដិកម្មេ ឧក្ខេបនីយកម្មំ)

[២២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនសមបើ នឹងត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆន្នភិក្ខុត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា អំពើនេះ មិនសមគួរ។បេ។ មិនគប្បីធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនសមបើ នឹងមិនប្រាថ្នាសំដែងអាបត្តិចេញទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់បន្ទោសហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។

[២២៦] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ សង្ឃធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុហើយ ការធ្វើឧក្ខេបនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញហើយ។

(អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ)

(អធម្មកម្មទ្វាទសកំ)

[២២៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្ម មិនប្រកប ដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្ម ដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយការមិនបានសាកសួរ១ កម្មដែលមិនធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

[២២៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។

[២២៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។

[២៣០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ អង្គ៣នេះឯង។បេ។

[២៣៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១។បេ។

[២៣៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលសំដែងហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១។បេ។

[២៣៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៣៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើជាពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ អធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

(ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ)

(ធម្មកម្មទ្វាទសកំ)

[២៣៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើ តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលសង្ឃរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលបានចោទហើយ ទើបធ្វើ១ កម្មដែលបានរំលឹកហើយ ទើបធ្វើ១ កម្មដែលបានលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៤២] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។បេ។

[២៤៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[២៤៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៤៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៤៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[២៤៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលមិនបានសំដែងចេញ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។

[២៤៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៤៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៥០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

(វត្តមានចំនួន៦ ដែលសង្ឃប្រាថ្នា ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ)

(អាកង្ខមានឆក្កំ)

[២៥១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២៥២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២៥៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[២៥៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃពួក១ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។

[២៥៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីលពួក១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារពួក១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។

[២៥៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។

ចប់ វត្តមានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន) ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

(វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ)

(តេចត្តាលីសវត្តំ)

[២៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនសំដែងអាបត្តិចេញ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីដែរ ភិក្ខុនោះ ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា កុំឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុដែលធ្វើកម្ម មិនត្រូវត្រេកអរនឹងការសំពះ ការក្រោកទទួល ការធ្វើអញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកលាងជើង តាំងទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រនិងចីវរ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្ត មិនត្រូវចោទភិក្ខុ ជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទ ដោយអាចារវិបត្តិ មិនត្រូវចោទ ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទ ដោយអាជីវវិបត្តិ មិនត្រូវបំបែកពួកភិក្ខុ (ឲ្យបែក) ចាកភិក្ខុផងគ្នា មិនត្រូវទ្រទ្រង់ទង់ជ័យ របស់គ្រហស្ថ មិនត្រូវទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ មិនត្រូវសេពគប់នឹងតិរ្ថិយ ត្រូវតែគប់រកពួកភិក្ខុ ត្រូវតែសិក្សាសិក្ខា របស់ភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងទីមិនមែនជាអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬទីមិនមែនជាអាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត បើឃើញភិក្ខុជាបកតត្តមកហើយ ត្រូវតែក្រោកឡើងចាកអាសនៈ មិនត្រូវរុករានភិក្ខុ ជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ) មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុ ជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទគេ មិនត្រូវរំលឹកគេ មិនត្រូវញុះញង់ពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់ វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

[២៥៨] គ្រានោះ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ លុះត្រូវសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ពួកភិក្ខុ ក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលីកម្ម មិនធ្វើសាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាឡើយ។ ឆន្នភិក្ខុនោះ កាលដែលពួកភិក្ខុ មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ពួកភិក្ខុក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើសាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាទៀតដែរ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុមិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ពួកភិក្ខុក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើសាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាដែរ។ ឆន្នភិក្ខុនោះ កាលដែលពួកភិក្ខុ មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ត្រឡប់មកក្រុងកោសម្ពីវិញ។ ឆន្នភិក្ខុ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម ហើយចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ និងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម តើខ្ញុំគប្បីប្រតិបត្តិ ដូចម្តេចទៀត។ ពួកភិក្ខុនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុចុះ។

(វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ)

(នប្បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២៥៩] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ នៅតែប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២៦០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា ហើយនៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១។បេ។

[២៦១] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុត្រេកអរនឹងការសំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត។បេ។

[២៦២] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ និងចីវរ១ ការដុសខ្នង ក្នុងវេលាងូតទឹក១ របស់ភិក្ខុជាបកតត្ត។បេ។

[២៦៣] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១ បំបែកពួកភិក្ខុ (ឲ្យបែកចាក)ពួកភិក្ខុផងគ្នា១។បេ។

[២៦៤] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ ទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ សេពគប់នឹងពួកតិរ្ថិយ១ មិនសេពគប់ពួកភិក្ខុ១ មិនសិក្សាសិក្ខារបស់ភិក្ខុ១។បេ។

[២៦៥] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុនៅក្នុងអាវាស ដែលមានដំបូលមួយ១ នៅក្នុងទីមិនមែនអាវាស ដែលមានដំបូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដំបូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត១ ឃើញភិក្ខុជាបកតត្តហើយ មិនក្រោកចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។

[២៦៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុឃាត់ឧបោសថ ដល់ភិក្ខុជាបកតត្ត១ ឃាត់បវារណា១ ជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។

(វត្ត៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ)

(បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[២៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា មិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។បេ។

[២៦៩] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងអភិវាទនកម្ម១ បច្ចុដ្ឋានកម្ម១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត។បេ។

[២៧០] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ និងចីវរ១ ការដុសខ្នង ក្នុងវេលាស្រង់ទឹក១ របស់ភិក្ខុជាបកតត្ត។បេ។

[២៧១] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ១ មិនចោទដោយអាចារវិបត្តិ១ មិនចោទដោយទិដ្ឋិវិបត្តិ១ មិនចោទដោយអាជីវវិបត្តិ១ មិនបំបែកពួកភិក្ខុ (ឲ្យបែក)ចាកពួកភិក្ខុផងគ្នា១។បេ។

[២៧២] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ១ មិនទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ១ មិនសេពគប់ពួកតិរ្ថិយ១ សេពគប់តែពួកភិក្ខុ១ សិក្សាសិក្ខារបស់ភិក្ខុ១។បេ។

[២៧៣] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិននៅក្នុងអាវាសដែលមានដម្បូលមួយ១ មិននៅក្នុងទីមិនមែនជាអាវាស ដែលមានដម្បូលមួយ១ មិននៅក្នុងទីជាអាវាស ឬមិនមែនជាអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ក្រោកចាកអាសន១ មិនរុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[២៧៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនឃាត់ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនឃាត់បវារណា ដល់ភិក្ខុជាបកតត្ត១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។

ចប់ វត្ត៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឆន្នភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ ឆន្នភិក្ខុ គប្បីសូម ជាគំរប់ពីរដងផង។ គប្បីសូម ជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ សង្ឃរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ សង្ឃបានរម្ងាប់ដល់ឆន្នភិក្ខុហើយ ការរម្ងាប់ ឧក្ខេបនីយកម្មនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាគំរប់៦។

(ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ជាគំរប់៧)

(៧. បាបិកាយ ទិដ្ឋិយា អប្បដិនិស្សគ្គេ ឧក្ខេបនីយកម្មំ)

[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា យើងដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តែងធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ ភិក្ខុទាំងឡាយ ជាច្រើនរូប បានឮដំណឹងថា ភិក្ខុឈ្មោះអរិដ្ឋ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដូច្នេះថា យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តែងធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ គ្រានោះ ភិក្ខុទាំងនោះ ចូលទៅរកអរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងអរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នកឯង មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដូច្នេះថា យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តែងធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ ពិតមែនឬ។ អរិដ្ឋភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ ដូច្នោះមែន។ ភិក្ខុទាំងឡាយនោះ និយាយថា ម្នាលអាវុសោអរិដ្ឋ លោកកុំពោលយ៉ាងនេះ លោកកុំពោបង្កាច់ ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគ មិនមែនទ្រង់ត្រាស់ដូច្នេះទេ ម្នាលអាវុសោ អរិដ្ឋ ធម៌ទាំងឡាយ ដែលធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយអនេកបរិយាយ ឯធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពមែន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានសេចក្តីរីករាយតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរាងឆ្អឹង មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះមានច្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយគប់ភ្លើងស្មៅ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរណ្តៅរងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយរបស់ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយកាំបិត និងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយលំពែង និងដែកស្រួច។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កាមទាំងឡាយ មានឧបមា ដោយក្បាលពស់។បេ។ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន។ អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត កាលដែលពួកភិក្ខុទាំងនោះ និយាយដាស់តឿន យ៉ាងនេះហើយ ក៏នៅតែប្រកាន់ទិដ្ឋិលាមកនោះ ដោយមាំ ហើយនិយាយយ៉ាងនេះ ដដែលថា ម្នាលអាវុសោ យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ដូច្នោះមែន។ ពួកភិក្ខុនោះ មិនអាចនឹងដោះ អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ឲ្យរួចចាកទិដ្ឋិដ៏លាមកនោះបាន។ លំដាប់នោះ ពួកភិក្ខុទាំងនោះ ចូលទៅក្រាបបង្គំគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[២៧៧] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត ក្នុងកាលនោះថា ម្នាលអរិដ្ឋ ឮថា ទិដ្ឋិលាមក មានសភាពដូច្នេះ កើតឡើងដល់អ្នកឯងថា យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ពិតមែនឬ។ អរិដ្ឋភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំដឹងច្បាស់ នូវធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ដូច្នោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកឯងដឹងច្បាស់នូវធម៌ ដែលតថាគត សំដែងហើយយ៉ាងនេះ អំពីអ្នកណា ម្នាលមោឃបុរស ធម៌ទាំងឡាយ ដែលធ្វើសេចក្តីអន្តរាយ តថាគត សំដែងហើយ ដោយអនេកបរិយាយ មិនមែនទេឬ ឯធម៌ទាំងនោះ អាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេព ពិតមែន តថាគតសំដែងថា កាមទាំងឡាយ មានសេចក្តីរីករាយតិច មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរាងឆ្អឹង។បេ។ មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយដុំសាច់។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយគប់ភ្លើងស្មៅ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយយល់សប្តិ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរបស់ខ្ចីគេ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយផ្លែឈើ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយកំាបិត និងជ្រញ់។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយលំពែង និងដែកស្រួច។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយក្បាលពស់។បេ។ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះមានច្រើន ម្នាលមោឃបុរស បើដូច្នោះ អ្នកឯងឈ្មោះថា ពោលបង្កាច់តថាគតផង គាស់រំលើងខ្លួនឯងផង សោយបាបជាច្រើនផង ដោយទិដ្ឋិ ដែលខ្លួនប្រកាន់ខុស ម្នាលមោឃបុរស ទិដ្ឋិ ដែលអ្នកប្រកាន់ខុសនោះ នឹងប្រព្រឹត្តទៅ ដើម្បីទុក្ខ មិនមែនជាប្រយោជន៍ ដល់អ្នកឯង អស់កាលដ៏វែង ម្នាលមោឃបុរស អំពើនោះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លា ឬនាំពួកជន ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹតរឹងតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត។

[២៧៨] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ សង្ឃត្រូវចោទអរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ជាមុនសិន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះសោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូលអ្នកសម្លាប់ត្មាត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ ក៏មិនលះបង់ទិដ្ឋិនោះសោះ។ សង្ឃធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះចេញទេ។ សង្ឃធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិលាមក គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ៗបានធ្វើ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាតហើយ ការធ្វើ ឧក្ខេបនីយកម្មនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏លាមក គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃហើយ។

(អធម្មកម្ម ១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់)

(អធម្មកម្មទ្វាទសកំ)

[២៧៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ ធ្វើដោយមិនបានសាកសួរ១ ធ្វើដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្ម មិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។

[២៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ ធ្វើដោយអាបត្តិមិនមែនជាទេសនាគាមិនី១ ធ្វើដោយអាបត្តិ ដែលសំដែងហើយ១។បេ។

[២៨១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ មិនរំលឹក ហើយស្រាប់តែធ្វើ១ មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។

[២៨២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយ អង្គ៣នេះឯង។បេ។

[២៨៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយគ្មានអាបត្តិ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជា ទេសនាគាមិនី១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១។បេ។

[២៨៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលសំដែងរួចហើយ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៨៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនរំលឹក ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៩០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។

ចប់ អធម្មកម្ម ១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

(កម្មប្រកបដោយធម៌ មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់)

(ធម្មកម្មទ្វាទសកំ)

[២៩១] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីចំពោះមុខ១ សួរហើយទើបធ្វើ១ ធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

[២៩២] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មប្រកបដោយធម៌ផង ប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយមានអាបត្តិ១ ធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ ធ្វើដោយអាបត្តិ ដែលមិនទាន់សំដែង១។បេ។

[២៩៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ រំលឹកហើយ ទើបធ្វើ១ លើកអាបត្តិឡើងហើយ ទើបធ្វើ១។បេ។

[២៩៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ ធ្វើដោយធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៩៥] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលបញ្ជាក់ហើយ ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៩៦] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៩៧] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយមានអាបត្តិ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[២៩៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ជាទេសនាគាមិនី១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១។បេ។

[២៩៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលមិនទាន់សំដែង១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១។បេ។

[៣០០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[៣០១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។

[៣០២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។

ចប់ កម្មប្រកបដោយធម៌ មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

(កម្មមានចំនួន៦លើក ដែលសង្ឃប្រាថ្នា ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ)

(អាកង្ខមានឆក្កំ)

[៣០៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុអ្នកធ្វើការបង្កហេតុ អ្នកធ្វើការបង្កជម្លោះ អ្នកធ្វើការទាស់ទែង អ្នកធ្វើតិរច្ឆានកថា អ្នកធ្វើអធិករណក្នុងសង្ឃ១ ជាមនុស្សល្ងង់ មិនឆ្លាស ច្រើនទៅដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៣០៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីល១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៣០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។

[៣០៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួក គឺភិក្ខុជាអ្នកធ្វើការបង្កហេតុ ជាអ្នកធ្វើការជម្លោះ ជាអ្នកធ្វើសេចក្តីទាស់ទែង ជាអ្នកធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណក្នុងសង្ឃពួក១ ល្ងង់ មិនឆ្លាស ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកនេះឯង។

[៣០៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីលពួក១ វិបត្តិចាកអាចារ ក្នុងអជ្ឈាចារពួក១ វិបត្តិចាកទិដ្ឋិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុទាំង៣ពួកនេះឯង។

[៣០៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុទាំង៣ពួកនេះឯង។

ចប់ កម្មមានចំនួន៦លើក ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន) ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។

(វត្ត១៨ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់)

(តេចត្តាលីសវត្តំ)

[៣០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺមិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវឲ្យទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃសន្មតរួចហើយ ក៏មិនត្រូវប្រដៅភិក្ខុនី សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ចំពោះអាបត្តិណា កុំឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុដែលធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ ក្នុងអធិករណនោះ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។

ចប់ វត្ត១៨ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។

[៣១០] គ្រានោះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូលអ្នកសម្លាប់ត្មាត។ អរិដ្ឋភិក្ខុនោះ លុះសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ហើយ ក៏សឹកចេញទៅ។ ពួកភិក្ខុទាំងឡាយឯណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា អរិដ្ឋភិក្ខុ ជាកូននៃត្រកូលអ្នកសម្លាប់ត្មាត សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ មិនគួរនឹងសឹកសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។

[៣១១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ពួកភិក្ខុ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា អរិដ្ឋភិក្ខុ ជាកូននៃត្រកូលអ្នកសម្លាប់ត្មាត សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ហើយក៏សឹកចេញទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ មិនសមគួរនឹងសឹកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏អាក្រក់។

(អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ)

(នប្បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[៣១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតរួចហើយ ក៏នៅតែប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះទេ។

[៣១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ចំពោះអាបត្តិណា នៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះទេ។

[៣១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុដែលហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។

ចប់ អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។

(អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ)

(បដិប្បស្សម្ភេតព្ពតេចត្តាលីសកំ)

[៣១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ ក៏មិនប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ចំពោះអាបត្តិណា ហើយមិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនហាមបវារណា១ មិនធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនចោទ១ មិនរំលឹក១ មិនប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។

ចប់ អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះបាទា របស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់រួចហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ហើយបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ សង្ឃបានរម្ងាប់ដល់ភិក្ខុឈ្មោះនេះហើយ ការរម្ងាប់ឧក្ខេបនីយកម្មនោះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ជាគំរប់៧។

ចប់កម្មក្ខន្ធក ជាបឋម។

ក្នុងខន្ធកនេះ មាន៧រឿង។

ឧទ្ទាននៃកម្មក្ខន្ធកនោះគឺ

[៣១៩]

រឿងបណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ ជាអ្នកធ្វើការបង្កហេតុដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុជាអ្នកធ្វើការបង្កហេតុដូចគ្នាដែរ ហើយក៏នាំគ្នាប្រឹងប្រែងក្នុងការបង្កហេតុ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើង ដែលកើតឡើងហើយ ក៏ចំរើនឡើង ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានសេចក្តីប្រាថ្នាតិច ក៏ពោលទោស ក្នុងកណ្តាលបរិសទ្យ ព្រះពុទ្ធជិនស្រី ជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ប្រាថ្នាការស្ថិតស្ថេរ នៃព្រះសទ្ធម្ម ទើបទ្រង់បង្គាប់ឲ្យធ្វើតជ្ជនីយកម្ម ជិតក្រុងសាវត្ថី។ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ ក្នុងទីកំបាំងមុខ ធ្វើដោយការមិនសាកសួរ ធ្វើដោយមិនតាមពាក្យប្តេជ្ញា១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ ដោយគ្មានអាបត្តិ ដោយអាបត្តិមិនមែនជាទេសនាគាមិនី ដោយអាបត្តិដែលសំដែងរួចហើយ១ តជ្ជនីយកម្មឯណា ដែលសង្ឃមិនចោទ ហើយស្រាប់តែធ្វើ មិនរំលឹក ហើយស្រាប់តែធ្វើ មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើក្នុងទីកំបាំងមុខ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយមិនបានសាកសួរ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយមិនតាមពាក្យប្តេជ្ញា ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយគ្មានអាបត្តិ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ធ្វើដោយអាបត្តិមិនមែនជាទេសនាគាមិនី ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ (តជ្ជនីយកម្មទាំងនោះ ចាត់ជាអធម្មកម្ម ជាអវិនយកម្ម) តជ្ជនីយកម្ម ដែលសង្ឃធ្វើ ដោយអាបត្តិដែលសំដែងហើយ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏ចាត់ជាអធម្មកម្ម ជាអវិនយកម្មដូចគ្នាដែរ តជ្ជនីយកម្ម ដែលសង្ឃមិនបានចោទ ហើយស្រាប់តែធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏ដូចគ្នាដែរ កម្មដែលសង្ឃមិនបានរំលឹក ហើយស្រាប់តែធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏ដូចគ្នាដែរ កម្ម ដែលសង្ឃមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក ក៏ដូចគ្នាដែរ បណ្ឌិតគប្បីដឹងសុក្កវារ (វារនៃកម្មស គឺចំណែកខាងកម្មត្រូវ) តាមទំនងនៃកណ្ហវារ (វារនៃកម្មខ្មៅ គឺចំណែកខាងកម្មខុស) នោះចុះ។ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលជាអ្នកបង្កហេតុ ល្ងង់ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ សង្ឃគប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល មានអាចារវិបត្តិ ក្នុងអជ្ឈាចារ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ និងភិក្ខុ ដែលពោលតិះដៀលព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សង្ឃគប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ៣ពួកទៀត គឺភិក្ខុអ្នកធ្វើនូវការបង្កហេតុពួក១ ល្ងង់ពួក១ នៅច្រឡូកច្រឡំដោយគ្រហស្ថពួក១។ ភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ (សង្ឃគប្បីធ្វើតជ្ជនីយកម្ម) ដូចគ្នាដែរ នឹងភិក្ខុ ដែលពោលតិះដៀលព្រះពុទ្ធពួក១ ព្រះធម៌ពួក១ ព្រះសង្ឃពួក១។ ភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃយ៉ាងនេះ គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្មហើយ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដែលប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ មិនត្រូវទទួលនាទីជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទ មិនត្រូវរំលឹក មិនត្រូវប្រកបពួកភិក្ខុឲ្យឈ្លោះគ្នា។ តជ្ជនីយកម្ម (មិន) រម្ងាប់ដោយអង្គទាំងឡាយ៥ គឺភិក្ខុឲ្យឧបសម្បទា ឲ្យនិស្ស័យ ឲ្យសាមណេរបម្រើខ្លួន ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏ទៅប្រដៅភិក្ខុនី។ តជ្ជនីយកម្ម មិនរម្ងាប់ (ដោយអង្គ៥ដទៃទៀត) គឺភិក្ខុនៅតែត្រូវអាបត្តិនោះ ឬអាបត្តិដែលប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ តិះដៀលកម្ម តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម។ ភិក្ខុឯណា ប្រកបដោយអង្គ៨នេះ គឺហាមឧបោសថ ហាមបវារណា ធ្វើជាអ្នកមានមាត់ពាក្យ ទទួលនាទីជាធំក្នុងវត្ត ឲ្យធ្វើឱកាស (ដើម្បីចោទ) ចោទ រំលឹក ប្រកបដោយពួកភិក្ខុឲ្យឈ្លោះគ្នា តជ្ជនីយកម្ម របស់ភិក្ខុនោះ មិនរម្ងាប់ឡើយ។ បណ្ឌិតគប្បីដឹងសុក្កវារតាមទំនងនៃកណ្ហវារចុះ។ រឿងសេយ្យសកភិក្ខុ ជាភិក្ខុល្ងង់ មានអាបត្តិច្រើន នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ទើបព្រះសម្ពុទ្ធមហាមុនិ ទ្រង់បង្គាប់ឲ្យធ្វើនិយស្សកម្ម។ រឿងភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក នៅក្នុងកិដាគិរិជនបទ ជាអ្នកមិនសង្រួម ប្រព្រឹត្តអនាចារផ្សេងៗ ទើបព្រះសម្ពុទ្ធជិនស្រី (ទ្រង់បង្គាប់ឲ្យធ្វើ) បព្វាជនីយកម្ម ជិតក្រុងសាវត្ថី។ រឿងសុធម្មភិក្ខុ នៅក្នុងអាវាសរបស់ចិត្តគហបតិ ក្នុងនគរមច្ឆិកាសណ្ឌ សុធម្មភិក្ខុនោះ ជេរចិត្តគហបតិ ជាឧបាសក ដោយពាក្យតិះដៀលដល់ជាតិ ទើបព្រះតថាគត ទ្រង់បង្គាប់ឲ្យធ្វើបដិសារណីយកម្ម។ រឿងឆន្នភិក្ខុក្នុងក្រុងកោសម្ពី (ត្រូវអាបត្តិហើយ) ក៏មិនប្រាថ្នានឹងឃើញអាបត្តិ។ ទើបព្រះជិនស្រីដ៏ឧត្តម ទ្រង់បង្គាប់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ឆន្នភិក្ខុ ក៏មិនប្រាថ្នានឹងសំដែងអាបត្តិនោះឡើយ ព្រះសម្ពុទ្ធ ជានាយកដ៏វិសេស ទ្រង់បង្គាប់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ រឿងអរិដ្ឋភិក្ខុ មានទិដ្ឋិដ៏លាមក ព្រោះអាស្រ័យសេចក្តីមិនដឹង ព្រះជិនស្រីទ្រង់ត្រាស់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ទ្រង់បង្គាប់ឲ្យធ្វើនិយស្សកម្ម បព្វាជនីយកម្ម និងបដិសារណីយកម្ម ព្រោះហេតុដូចគ្នាដែរ។ (ឧក្ខេបនីយកម្ម) ព្រោះមិនឃើញអាបត្តិ១ មិនសំដែងអាបត្តិ១ មិនលះទិដ្ឋិអាក្រក់១ ល្បែង១ មារយាទមិនសមគួរ១ ការបៀតបៀន១ មិច្ឆាអាជីវ១ ទាំងនេះ ជាអតិរេកបទ ក្នុងបព្វាជនីយកម្ម។ អង្គ៥ គឺភិក្ខុព្យាយាមមិនឲ្យគ្រហស្ថបានលាភ និងពោលទោសព្រះរតនត្រ័យ (ជាដើម) មាន២លើក មានឈ្មោះថា ទ្វេបញ្ចក ទាំងនេះ ជាអតិរេកបទ ក្នុងបដិសារណីយកម្ម។ មួយវិញទៀត កម្មទាំងឡាយពីរ គឺតជ្ជនីយកម្ម១ និយស្សកម្ម១ មានលក្ខណដូចគ្នា។ មួយវិញទៀត កម្មទាំងឡាយពីរ គឺបព្វាជនីយកម្ម១ បដិសារណីយកម្ម១ មានអង្គ៨ខ្លះ ថយពី៨ខ្លះ មិនលើសពី៨ឡើយ ឧក្ខេបនីយកម្ម៣នោះ ប្រហែលៗគ្នា ដោយការចែកកម្មដ៏សេស អ្នកប្រាជ្ញ គប្បីដឹងតាមទំនង នៃតជ្ជនីយកម្ម (នោះចុះ)។

 

លេខយោង

1)
ភិក្ខុពីររូបនេះនៅក្នុងពួកឆព្វគ្គិយភិក្ខុ ក្នុងអដ្ឋកថា ថា សូម្បីតែសិស្សគណៈរបស់ភិក្ខុពីររូបនោះ ក៏គេហៅថា បណ្ឌុក និងលោហិតកដែរ។
2)
កម្មដែលសង្ឃត្រូវធ្វើដល់ភិក្ខុដែលគួរគម្រាម។
3)
អាបត្តិដែលសំដែងមិនដាច់ អដ្ឋកថាថា បានដល់អាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ តែសារត្ថទីបនីដីកាថា អាបត្តិដែលមិនមែនជាទេសនាគាមិនីក្នុងទីនេះ សំដៅយកអាបត្តិបារាជិកតែម្យ៉ាង ព្រោះតជ្ជនីយកម្ម សង្ឃធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិសង្ឃាទិសេសប៉ុណ្ណោះ មិនមែនធ្វើដល់ភិក្ខុ ដែលត្រូវអាបត្តិបារាជិកទេ។
4)
ក្នុងទីឯទៀត លោកសំដៅយកអាបត្តិបារាជិក និងសង្ឃាទិសេស ប៉ុន្តែក្នុងទីនេះ សំដៅយកអាបត្តិសង្ឃាទិសេសតែម្យ៉ាង ហេតុនេះ សង្ឃមិនត្រូវធ្វើតជ្ជនីយកម្មព្រោះត្រូវអាបត្តិបារាជិកទេ សង្ឃត្រូវធ្វើតជ្ជនីយកម្មបាន ចំពោះតែត្រូវអាបត្តិសង្ឃាទិសេសតែម្យ៉ាងប៉ុណ្ណោះ (សារត្ថទីបនីដីកា)។
5)
ភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ មិនត្រូវសូមឱកាស ភិក្ខុណាមួយដែលមានទោសដើម្បីចោទភិក្ខុនោះ។
6)
ស្លូត សុភាពរាបទាប
7)
កម្មដែលសង្ឃត្រូវធ្វើឲ្យថយ យស។
8)
ភិក្ខុដែលល្ងង់ មិនឆ្លាសនោះ ត្រូវសូមនិស្ស័យ ហើយនៅអាស្រ័យនឹងគ្រូអាចារ្យរបស់ខ្លួន មិនត្រូវនៅ ដោយនិស្សយមុត្តកទេ។
9)
ចត្រង្គមានក្រឡា៨
10)
ចត្រង្គមានក្រឡា១០។ ន័យខ្លះប្រែថា បាយខុំ
11)
ចត្រង្គគ្មានក្តារ លេងតែមាត់ទទេ។
12)
ប្រហែលជាលេងបិទមុខ បិទពួន។
13)
កម្មដែលសង្ឃត្រូវបណ្តេញ ឬបំបរបង់ភិក្ខុដែលមានទោសឲ្យចេញពីទីអាវាស។
14)
ការល្មើសនឹងសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត ក្នុងកាយទ្វារ ហៅថា អនាចារផ្លូវកាយ (អដ្ឋកថា)។
15)
ការបៀតបៀន បានខាងឯការបំផ្លាញ ពង្រេច ដោយមិនប្រឹងសិក្សាសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្តក្នុងកាយទ្វារ។
16)
មិច្ឆាជីវៈផ្លូវកាយ បានដល់ការចិញ្ចឹមជីវិត មានស្លប្រេង ស្លថ្នាំអរិដ្ឋជាដើម ដោយអំណាចអនេសនា មានវេជ្ជកម្មដែលទ្រង់ហាមជាដើម។
17)
មិច្ឆាជីវៈផ្លូវវាចា បានដល់ទទួល និងប្រាប់ដំណឹងរបស់ពួកគ្រហស្ថជាដើម (ទូត)។
18)
អដ្ឋកថា ថា សូម្បីប្រកបដោយអង្គ១ ក៏គប្បីធ្វើបដិសារណីយកម្មដែរ។
19)
ភិក្ខុជាអ្នកទទួលបម្រើរបស់សង្ឃ ដែលត្រូវចាត់ឲ្យទៅ តាមពិនិត្យមើលការ ឬជួយសូមទោស គឺជាអ្នកដំណាងសង្ឃ។
20)
ក្នុងអដ្ឋកថា ថា មិនត្រូវទ្រទ្រង់សំពត់ពណ៌ស មិនបានកាត់ជាយផង មានជាយជាផ្កាផង។
21)
មិនត្រូវទ្រទ្រង់សំពត់ទាំងឡាយ មានសំពត់ដែលគេក្រងដោយស្បូវជាដើម។
km/tipitaka/vin/cv/vin.cv.01.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann