ព្រះត្រៃបិដក » វិន័យបិដក » ចុល្លវគ្គ »
(?)
vin cv 03 បាលី cs-km: vin.cv.03 អដ្ឋកថា: vin.cv.03_att PTS: ?
សមុច្ចយក្ខន្ធកៈ (ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. សុក្កវិស្សដ្ឋិ)
[៣៧៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ វេលានោះឯង ឧទាយិដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ1) តែមិនបានបិទបាំងទេ។ ឧទាយិភិក្ខុនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទេ តើខ្ញុំ ត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។
(អប្បដិច្ឆន្នមានត្តំ)
[៣៧៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយប្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ជាគំរប់ពីរដងទៀត ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។
[៣៧៩] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃ ក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃ ក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃ ក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ កិរិយាឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ មានត្ត ៦រាត្រី ដែលសង្ឃបានឲ្យដល់ ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(អប្បដិច្ឆន្នអព្ភានំ)
[៣៨០] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ខ្ញុំនោះ បានសន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម2) ដល់ឧទាយិភិក្ខុចុះ។
[៣៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្ម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឧទាយិភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់បីដងផង។
[៣៨២] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានមកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានមកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុករួចហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុករួចហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ អព្ភានកម្ម គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(ឯកាហប្បដិច្ឆន្នបរិវាសំ)
[៣៨៣] សម័យនោះឯង ឧទាយិដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យឯកាហបរិវាស (បរិវាស១ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក១ថ្ងៃចុះ។
[៣៨៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ មកសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៨៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏ឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ មកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏ឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ឯកាហបរិវាស សង្ឃបានឲ្យ ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃរួចហើយ ការឲ្យឯកាហបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំចាំនូវសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(ឯកាហប្បដិច្ឆន្នមានត្តំ)
[៣៨៦] ឧទាយិភិក្ខុនោះ បាននៅបរិវាសហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានមកសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ ខ្ញុំនោះ បាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។
[៣៨៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានមកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បាននៅបរិវាសរួចហើយ មកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៨៨] ភិក្ខុអ្នកឆ្លាស ប្រតិពលត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ មានត្ត៦រាត្រី សង្ឃបានឲ្យដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ ការឲ្យមានត្តនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(ឯកាហប្បដិច្ឆន្នអព្ភានំ)
[៣៨៩] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានសូមឯកាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានមកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានសន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុចុះ។
[៣៩០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្ម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃបានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមអព្ភានកម្មនឹងសង្ឃ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ខ្ញុំនោះ បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់បីដងផង។
[៣៩១] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យអព្ភានកម្ម ចំពោះឧទាយិភិក្ខុចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានមកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានមកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុហើយ ការធ្វើអព្ភានកម្ម គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(បញ្ចាហប្បដិច្ឆន្នបរិវាសោ)
[៣៩២] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក៤ថ្ងៃ បិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក៤ថ្ងៃ បិទបាំងទុក៥ថ្ងៃហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យបញ្ចាហបរិវាស (បរិវាស៥ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក៥ថ្ងៃចុះ។
[៣៩៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះ (នឹងសង្ឃ)ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៩៤] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏ឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ការឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានមកសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏ឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ការឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ បញ្ចាហបរិវាស សង្ឃបានឲ្យ ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃហើយ ការឲ្យបញ្ចាហបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(បារិវាសិកមូលាយបដិកស្សនា)
[៣៩៥] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ (អាបត្តិដើម) ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកចុះ។
[៣៩៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិហើយ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៩៧] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបិទបាំងទុកទេ ទើបឧទាយិភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ សង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ សង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ឧទាយិភិក្ខុ សង្ឃបានទាញមកដាក់ ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការទាញនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(មានត្តារហមូលាយបដិកស្សនា)
[៣៩៨] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ ក៏បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ សូមការទាញមកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះបាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកចុះ។
[៣៩៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤០០] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបិទបាំងទុកទេ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឥឡូវ ឧទាយិភិក្ខុនោះ មកសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឥឡូវ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ សង្ឃក៏ទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការទាញនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(តិកាបត្តិមានត្តំ)
[៤០១] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏ទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។
[៤០២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឲ្យឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ខ្ញុំនោះបានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះបាននៅបរិវាសរួចហើយ មកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤០៣] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ សូមមានត្ត៦រាត្រី នឹងសង្ឃចំពោះអាបត្តិទាំង៣។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ ក៏បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឥឡូវ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣ សង្ឃក៏ឲ្យមានត្ត៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ហើយ ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(មានត្តចារិកមូលាយបដិកស្សនា)
[៤០៤] ឧទាយិភិក្ខុនោះ កំពុងតែប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏ទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ហើយខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣ ខ្ញុំនោះ កំពុងតែប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ហើយសឹមឲ្យមានត្ត ៦រាត្រីទៅចុះ។
[៤០៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ ក៏បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះបានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤០៦] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឥឡូវ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ ក៏សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ការទាញនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤០៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត៦រាត្រីយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤០៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ ឧទាយិភិក្ខុនោះ សូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ ក៏បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឥឡូវ ឧទាយិភិក្ខុនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គួរពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ មានត្ត ៦រាត្រី សង្ឃបានឲ្យដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(អព្ភានារហមូលាយបដិកស្សនា)
[៤០៩] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ហើយសិមឲ្យមានត្ត ៦រាត្រីចុះ។
[៤១០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តយ៉ាងនេះ។បេ។
[៤១១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(មូលាយបដិកស្សិតអព្ភានំ)
[៤១២] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច តទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។
[៤១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្មយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ សូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃបានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ នៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះបានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ នៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង៣។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤១៤] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រីដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រីដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។បេ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវមកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុ។ អព្ភានកម្មរបស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ ឧទាយិភិក្ខុ សង្ឃបានធ្វើអព្ភានកម្មរួចហើយ អព្ភានកម្មនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(បក្ខប្បដិច្ឆន្នបរិវាសោ)
[៤១៥] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ (កន្លះខែ)។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ពួកភិក្ខុនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យបក្ខបរិវាស (បរិវាសកន្លះខែ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។
[៤១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ត្រូវឧទាយិភិក្ខុនោះ សូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤១៧] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ មកសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ មកសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏ឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ការឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខហើយ ការឲ្យបក្ខបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(បក្ខបារិវាសិកមូលាយបដិកស្សនា)
[៤១៨] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយសឹមឲ្យសមោធានបរិវាស (បរិវាសដែលប្រជុំអាបត្តិ) ចំពោះអាបត្តិខាងដើមចុះ។
[៤១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ត្រូវឧទាយិភិក្ខុ សូមជាគំរប់ពីរដងផង សូមជាគំរប់បីដងផង។
[៤២០] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់មូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឥឡូវ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ការទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃហើយ ការទាញនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(សមោធានបរិវាសោ)
[៤២១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិមុន យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃទាញខ្ញុំនោះមកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[៤២២] ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់មូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុមកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ មកសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ មកសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ការឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(មានត្តារហមូលាយបដិកស្សនាទិ)
[៤២៣] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ នៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយសឹមឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើមចុះ។
[៤២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញមកដាក់ក្នុងមូលាបត្តិ យ៉ាងនេះ។បេ។
[៤២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម យ៉ាងនេះ។បេ។ សង្ឃឲ្យ។បេ។ សង្ឃបានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(តិកាបត្តិមានត្តំ)
[៤២៦] ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏ប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំបាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។
[៤២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤២៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ មកសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏ឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ការឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ហើយ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(មានត្តចារិកមូលាយបដិកស្សនាទិ)
[៤២៩] ឧទាយិភិក្ខុនោះកំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម ហើយសឹមឲ្យមានត្ត ៦រាត្រីចុះ។
[៤៣០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញមកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។បេ។
[៤៣១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម យ៉ាងនេះ។បេ។
[៤៣២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ សង្ឃឲ្យ។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(អព្ភានារហមូលាយបដិកស្សនាទិ)
[៤៣៣] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម ហើយសឹមឲ្យមានត្ត ៦រាត្រីចុះ។
[៤៣៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញមកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។បេ។
[៤៣៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម យ៉ាងនេះ។បេ។
[៤៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៧] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។
(បក្ខប្បដិច្ឆន្នអព្ភានំ)
[៤៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យអព្ភានកម្មយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ខ្ញុំនោះបាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះបានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិ១ខាងដើម សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ខ្ញុំនោះបាននៅបរិវាសរួចហើយ ក៏សូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិទាំង៣ ខ្ញុំនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ខ្ញុំចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ខ្ញុំនោះនៅបរិវាសរួចហើយ បានសូមមានត្ត៦រាត្រីនឹងសង្ឃទៀត ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំបានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃបានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម សង្ឃបានឲ្យសមោធានបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម ខ្ញុំនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះបានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ ឧទាយិភិក្ខុ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៣៩] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏ទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏សូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុនោះ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រព្រឹត្តមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យអព្ភានកម្ម ដល់ឧទាយិភិក្ខុ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ឧទាយិភិក្ខុនោះ បានប្រព្រឹត្តមានត្តរួចហើយ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏បានឲ្យអព្ភានកម្ម ដល់ឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យអព្ភានកម្ម ដល់ឧទាយិភិក្ខុ អព្ភានកម្មនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ អំពើដែលធ្វើទឹកសុក្កឲ្យឃ្លាតចេញ។
(២. បរិវាសោ)
(អគ្ឃសមោធានបរិវាសោ)
[៤៤០] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ អាបត្តិ១ បិទបាំងទុក២ថ្ងៃ អាបត្តិ១ បិទបាំងទុក៣ថ្ងៃ អាបត្តិ១ បិទបាំងទុក៤ថ្ងៃ អាបត្តិ១ បិទបាំងទុក៥ថ្ងៃ អាបត្តិ១ បិទបាំងទុក៦ថ្ងៃ អាបត្តិ១ បិទបាំងទុក៧ថ្ងៃ អាបត្តិ១ បិទបាំងទុក៨ថ្ងៃ អាបត្តិ១ បិទបាំងទុក៩ថ្ងៃ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលភិក្ខុនោះបិទបាំងទុក១០ថ្ងៃ សង្ឃចូរឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ តាមដម្លៃ3) អាបត្តិនោះ។
[៤៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុចាស់ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៤២] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ការឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះហើយ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(សព្ពចិរប្បដិច្ឆន្នអគ្ឃសមោធានំ)
[៤៤៣] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ អាបត្តិ២ បិទបាំងទុក២ថ្ងៃ អាបត្តិ៣ បិទបាំងទុក៣ថ្ងៃ អាបត្តិ៤ បិទបាំងទុក៤ថ្ងៃ អាបត្តិ៥ បិទបាំងទុក៥ថ្ងៃ អាបត្តិ៦ បិទបាំងទុក៦ថ្ងៃ អាបត្តិ៧ បិទបាំងទុក៧ថ្ងៃ អាបត្តិ៨ បិទបាំងទុក៨ថ្ងៃ អាបត្តិ៩ បិទបាំងទុក៩ថ្ងៃ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃចូរឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ តាមដម្លៃអាបត្តិទាំងនោះចុះ។
[៤៤៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលខ្ញុំបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៤៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិទាំងឡាយឯណា ដែលបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ការឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះ បិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
(ទ្វេមាសបរិវាសោ)
[៤៤៦] សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស (បរិវាស២ខែ) នឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ហើយអាត្មាអញ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែហើយ កាលបើអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែហើយ ខ្ញុំនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែចុះ។
[៤៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំកំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៤៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ការឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែហើយ ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
(ទ្វេ មាសា បរិវសិតព្ពវិធិ)
[៤៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) ដឹងអាបត្តិ១ មិនដឹងអាបត្តិ១។ ភិក្ខុនោះដឹងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែបានដឹងអាបត្តិ១ មិនបានដឹងអាបត្តិ១ អាត្មាអញនោះ ដឹងអាបត្តិណា ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែហើយ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន។ ភិក្ខុនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន អាត្មាអញនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ បិទបាំងទុក២ខែ។ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ឥតមានសង្ស័យទេ សង្ស័យតែក្នុងអាបត្តិ១។ ភិក្ខុនោះ ឥតមានសង្ស័យក្នុងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យ ក្នុងអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ឥតមានសង្ស័យទេ សង្ស័យតែក្នុងអាបត្តិ១ អាត្មាអញ ឥតមានសេចក្តីសង្ស័យ ក្នុងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យ ក្នុងអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុដឹងហើយ បិទបាំងទុក អាបត្តិ១ ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា មានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ ក៏សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែអាបត្តិ១ ភិក្ខុនោះដឹង ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុនោះដឹង ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថាប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។
[៤៥៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុរលឹកមិនបាន ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនោះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុនោះរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ រលឹកមិនបាន ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុរលឹកបាន ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុរលឹកមិនបាន ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។
[៤៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុឥតមានសេចក្តីសង្ស័យ បិទបាំងទុក អាបត្តិ១ ភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ឥឡូវ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុគ្មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។
[៤៥៦] សម័យនោះ ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាស (បរិវាស១ខែ) នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែចុះ។
[៤៥៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឲ្យភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៥៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ សង្ឃឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កិរិយាឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែហើយ (ការឲ្យមាសបរិវាសនោះ) គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៥៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ បានត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស សេចក្តីខ្មាសបាប ក៏ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ គួរតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែភិក្ខុនោះ ដឹង១ខែ មិនដឹង១ខែ។ ភិក្ខុនោះដឹងខែណា ក៏សូមបរិវាសខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះដឹងខែណា សង្ឃក៏ឲ្យបរិវាសខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹង១ខែទៀត។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែថា បានដឹង១ខែ មិនបានដឹង១ខែ អាត្មាអញនោះ បានដឹងខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ បានដឹងខែណា សង្ឃបានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមមាសបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ។ ភិក្ខុនោះរលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុរលឹកឃើញខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញ១ខែទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែបានរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ អាត្មាអញនោះ រលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ រលឹកឃើញខែណា សង្ឃក៏បានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង ទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ អាត្មាអញនោះ ឥតមានសេចក្តីសង្ស័យខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុដឹងហើយ បិទបាំងទុក ខែ១ទៀត ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះសួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះដឹងហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។
[៤៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុរលឹកឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។
[៤៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង និងមានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ក៏ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា ប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ ក៏មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។
(សុទ្ធន្តបរិវាសោ)
[៤៦៦] សម័យនោះឯង មានភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។4) ភិក្ខុនោះ មិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសុទ្ធន្តបរិវាស5) (បរិវាស មានសេចក្តីស្អាត ជាទីបំផុត) ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះចុះ។
[៤៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៦៨] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ។ ការឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សុទ្ធន្តបរិវាស សង្ឃបានឲ្យដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះហើយ ការឲ្យសុទ្ធន្តបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤៦៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាសយ៉ាងនេះ។ សង្ឃត្រូវឲ្យបរិវាសយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាស ដូចម្តេចខ្លះ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី សង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងសង្ស័យ ក្នុងទីកំណត់រាត្រី ហើយសង្ឃត្រូវឲ្យសុទ្ធន្តបរិវាសចុះ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ តែមិនដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិ តែរលឹកមិនឃើញទីកំណត់រាត្រី មិនសង្ស័យក្នុងទីកំណត់អាបត្តិ តែសង្ស័យក្នុងទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ទាំងមិនដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ ទាំងរលឹកមិនឃើញទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ សង្ស័យ តែត្រង់ទីកំណត់រាត្រី ហើយសង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ តែដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកមិនឃើញទីកំណត់អាបត្តិ តែរលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ សង្ស័យក្នុងទីកំណត់អាបត្តិ ទាំងសង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ ទាំងដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកឃើញទីកំណត់អាបត្តិខ្លះ ទាំងរលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ មិនសង្ស័យក្នុងទីកំណត់អាបត្តិ តែសង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ រលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ សង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសយ៉ាងនេះឯង។
[៤៧០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសដូចម្តេច។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ ទាំងដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិ ទាំងរលឹកឃើញទីកំណត់រាត្រី មិនសង្ស័យក្នុងទីកំណត់អាបត្តិ ទាំងមិនសង្ស័យក្នុងទីកំណត់រាត្រី សង្ឃត្រូវឲ្យបរិវាសចុះ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ តែដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ តែរលឹកឃើញទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិ តែមិនសង្ស័យក្នុងទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ដឹងតែទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ រលឹកឃើញតែទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ មិនសង្ស័យតែត្រង់ទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យបរិវាសដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសយ៉ាងនេះឯង។
ចប់បរិវាស។
(៣. ចត្តាលីសកំ)
[៤៧១] សម័យនោះឯង មានភិក្ខុ១រូបកំពុងនៅបរិវាស ក៏ស្រាប់តែសឹកចេញទៅ។ បុរសនោះ បានត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយវិញ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ។
[៣៧២] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសឹកចេញទៅហើយ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការដែលឲ្យបរិវាសអំពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ប្តេជ្ញាខ្លួន ជាសាមណេរវិញ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់សាមណេរនោះ ក៏មិនបានលូតលាស់ឡើងទេ។ បើសាមណេរនោះ មកបួសជាភិក្ខុវិញ ការដែលឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ទៅជាមនុស្សឆ្កួត។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុដែលឆ្កួត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់ឆ្កួតទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានចិត្តរវើរវាយ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុ ដែលមានចិត្តរវើរវាយ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់រវើរវាយចិត្តទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនោះ បាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានទុក្ខវេទនាគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលមានទុក្ខវេទនាគ្របសង្កត់ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ ត្រឡប់ជាឥតមានទុក្ខវេទនាគ្របសង្កត់វិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុ បាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្ម (បានឲ្យលាទោសចេញ) វិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ បរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ស្រាប់តែសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានឲ្យឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរនឹងទាញមកដាក់ក្នុងមូលាបត្តិហើយ ក៏ស្រាប់តែសឹកចេញទៅ។ ការទាញភិក្ខុ ដែលសឹកចេញទៅ មកដាក់ក្នុងមូលាបត្តិ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិ។
[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរនឹងទាញមកដាក់ក្នុងមូលាបត្តិហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ក៏ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការទាញភិក្ខុ ដែលសង្ឃលើកវត្ត មកដាក់ក្នុងមូលាបត្តិ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិចុះ។
[៤៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ត្រឡប់សឹកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់បុគ្គលដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៤៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៤៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្តហើយ ក៏ស្រាប់តែសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិមានត្ត របស់ភិក្ខុដែលសឹកចេញទៅ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញទៀត ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ មានត្តដែលសល់ ភិក្ខុនោះ ត្រូវប្រព្រឹត្តតទៅទៀតចុះ។
[៤៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្តហើយ ក៏ប្តេជ្ញាខ្លួន ទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិមានត្ត របស់ភិក្ខុដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ មានត្តដែលសល់នៅ ភិក្ខុនោះ ត្រូវប្រព្រឹត្តតទៅទៀតចុះ។
[៤៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្មហើយ ក៏ស្រាប់តែសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ អព្ភានកម្ម របស់ភិក្ខុដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវឲ្យអព្ភានកម្មចុះ។
[៤៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្មហើយ ក៏ប្តេជ្ញាខ្លួន ទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ទៅជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ អព្ភានកម្ម របស់ភិក្ខុដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវឲ្យអព្ភានកម្មចុះ។
ចប់វារចំនួន៤០។
(៤. ឆត្តិំសកំ)
[៤៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិវិញ។
[៤៨៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៤៩២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៤៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ បិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្ត។បេ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្ត។បេ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៥០០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់បាន តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៥០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៥០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
ចប់វារចំនួន១៦។
(៥. មានត្តសតកំ)
[៥០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះតែម្តងចុះ។
[៥០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏បិទបាំងអាបត្តិទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកខាងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
[៥១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងទុកអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
[៥១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងពួកអាបត្តិនោះវិញ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏នៅតែមិនបិទបាំងទុកពួកអាបត្តិនោះដដែល។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងពួកអាបត្តិនោះទុកវិញ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងពួកអាបត្តិនោះទុកវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ឈ្មោះថា បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងពួកអាបត្តិនោះទុកវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់អាបត្តិណា ក៏បិទបាំងអាបត្តិនោះទុក មិនស្គាល់អាបត្តិណា ក៏មិនបានបិទបាំងអាបត្តិនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបិទបាំងពួកអាបត្តិ ដែលខ្លួនស្គាល់នោះទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ហើយមិនបានបិទបាំងពួកអាបត្តិនោះទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកទេ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាមិនបិទបាំងអាបត្តិ ដែលស្គាល់នោះទុក មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិ ដែលស្គាល់នោះទុកទៀត មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ តែមិនបានបិទបាំងទុកទេ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
[៥១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិ ដែលស្គាល់នោះទុកទៀត មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
[៥២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះទៀត ហើយមិនបានបិទបាំងទុកទេ រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះទៀត ហើយមិនបានបិទបាំងទុកទេ រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែឥតមានសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ ឥតសង្ស័យក្នុងពួកអាបត្តិណាហើយ ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ឥតសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ឥតមានសង្ស័យនឹងអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុក សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែឥតមានសង្ស័យ ក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ ឥតមានសង្ស័យក្នុងពួកអាបត្តិណាហើយ ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ឥតមានសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ឥតមានសង្ស័យនឹងពួកអាបត្តិទាំងនោះ តែមិនបានបិទបាំងទុក សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទុកទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យ តែត្រឡប់ជាបិទបាំងទុកពួកអាបត្តិនោះវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុកទេ ក៏ប្តេជ្ញាខ្លួនទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ (សេចក្តី) ខាងក្រោយយ៉ាងណា បណ្ឌិតគួរសំដែងសេចក្តីនេះ ឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយនោះ ភិក្ខុបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែត្រឡប់ជាមិនបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
ចប់មានត្ត១០០។
(៦. សមូលាយសមោធានបរិវាសចតុស្សតំ)
[៥២៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៥៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ បិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ បិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះឡើយ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងទុកអាបត្តិទាំងនោះវិញ ពួកអាបត្តិណា ដែលខ្លួនមិនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងអាបត្តិទាំងនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងអាបត្តិទាំងនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់អាបត្តិពួកណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់អាបត្តិពួកណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ ហើយបិទបាំងពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ តែមិនបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញពួកអាបត្តិនោះវិញ តែមិនបានបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញ ហើយបិទបាំងពួកអាបត្តិនោះដដែល ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញពួកអាបត្តិនោះវិញ តែមិនបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុក។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះដដែល ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ រឿងបរិវាស ដែលពិស្តារមកហើយយ៉ាងណា បណ្ឌិតត្រូវឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ភិក្ខុនោះ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកដដែល។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សង្ស័យ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្ត។បេ។
[៥៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្ត។បេ។
[៥៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយសឹកចេញទៅ។បេ។ យើងបានសំដែង អំពីភិក្ខុដែលនៅបរិវាស ឲ្យពិស្តារហើយយ៉ាងណា ចំណែកភិក្ខុដែលគួរដល់មានត្ត ប្រព្រឹត្តមាន្ត និងគួរដល់អព្ភាន បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៥៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភាន ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងនោះ ភិក្ខុនោះ បិទបាំងខ្លះ មិនបានបិទបាំងខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ ភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់វិញហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
(៧. បរិមាណាទិវារអដ្ឋកំ)
[៥៥៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួនគួរនឹងរាប់បាន ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ មានចំនួនគួររាប់មិនបាន ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិមានឈ្មោះតែមួយ ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិមានឈ្មោះផ្សេងគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ មានចំណែកស្មើគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ មានចំណែកខុសគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ ដែលកំណត់បាន (មិនច្រឡូកច្រឡំ) ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ ដែលច្រឡូកច្រឡំគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។
(៨. ទ្វេភិក្ខុវារឯកាទសកំ)
[៥៥៥] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះយល់ឃើញអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែភិក្ខុមួយរូបបិទបាំងទុក ភិក្ខុមួយរូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៦] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យក្នុងអាបត្តិសង្ឃាទិសេស តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៧] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិច្រឡូកច្រឡំ6) គ្នា តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៨] មានភិក្ខុពីររូប ត្រូវអាបត្តិច្រឡូកច្រឡំគ្នា ភិក្ខុទាំងនោះមានសេចក្តីយល់ឃើញក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាជាអាបត្តិសង្ឃាទិសេស តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៩] មានភិក្ខុពីររូប ត្រូវអាបត្តិច្រឡូកច្រឡំគ្នា ភិក្ខុទាំងនោះ ក៏មានសេចក្តីយល់ឃើញក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាជាអាបត្តិច្រឡូកច្រឡំគ្នាមែន តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៦០] មានភិក្ខុពីររូប ត្រូវសុទ្ធកាបត្តិ7) ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញ ក្នុងសុទ្ធកាបត្តិ ថាជា អាបត្តិ សង្ឃាទិសេសទៅវិញ។ តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត វិនយធរ ត្រូវឲ្យភិក្ខុទាំងពីររូបធ្វើតាមធម៌ (សំដែងអាបត្តិនោះៗចេញ)។
[៥៦១] មានភិក្ខុពីររូប ត្រូវសុទ្ធកាបត្តិ ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញ ក្នុងសុទ្ធកាបត្តិ ថាជា សុទ្ធកាបត្តិមែន តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូបទៀត មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក វិនយធរត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត វិនយធរ ត្រូវឲ្យភិក្ខុទាំងពីររូបធ្វើតាមធម៌។
[៥៦២] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែភិក្ខុ១រូប គិតថានឹងប្រាប់គេ។ ភិក្ខុ១រូបទៀត គិតថា នឹងមិនប្រាប់គេ។ ភិក្ខុនោះ បិទបាំងទុកអស់យាមជាបឋមផង បិទបាំងទុកអស់យាម ជាគំរប់ពីរផង បិទបាំងទុកអស់យាម ជាគំរប់បីផង លុះអរុណរះឡើងហើយ ភិក្ខុនោះឈ្មោះថា បិទបាំងអាបត្តិទុក។ ភិក្ខុណាបិទបាំងទុក វិនយធរ ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូប។
[៥៦៣] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន ភិក្ខុទាំងនោះ ដើរទៅ ក៏គិតគ្នាថា នឹងប្រាប់គេ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុ១រូប ក៏មានសភាវបិទបាំងកើតឡើងថា នឹងមិនប្រាប់គេទៅវិញ។ ភិក្ខុនោះ បិទបាំងអស់យាមជាបឋមផង បិទបាំងអស់យាម ជាគំរប់ពីរផង បិទបាំងអស់យាម ជាគំរប់បីផង លុះអរុណរះឡើងហើយ ក៏ឈ្មោះថា បិទបាំងអាបត្តិទុក។ ភិក្ខុណាបិទបាំងទុក វិនយធរ ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៦៤] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញ ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន។ ភិក្ខុទាំងនោះ ក៏ត្រឡប់ទៅជាមនុស្សឆ្កួត។ លុះកាលខាងក្រោយ ភិក្ខុទាំងនោះ ជាពីឆ្កួតវិញ តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូបទៀត មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក វិនយធរ ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៦៥] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ កាលបើសង្ឃកំពុងសំដែងបាតិមោក្ខ ក៏ពោលយ៉ាងនេះថា ឥឡូវនេះ យើងដឹងប្រាកដថា ធម៌នេះឯង មកហើយក្នុងសុត្ត (មាតិកា) រាប់បញ្ចូលក្នុងសុត្ត តែងមកកាន់ឧទ្ទេស រាល់ៗកន្លះខែ។ ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញ ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន។ តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូបទៀត មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក វិនយធរ ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
(៩. មូលាយអវិសុទ្ធិនវកំ)
[៥៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួរនឹងរាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ (មិនច្រឡូកច្រឡំ) ច្រឡូកច្រឡំខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើនក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ហើយធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើនក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភានកម្ម ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើនក្នុងចន្លោះ មានចំនួនគួររាប់មិនបាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់មិនបាន ហើយបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន រាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
ចប់ វារ៩ នៃការមិនបរិសុទ្ធិ ដោយមូលាបត្តិ។
(១០. ទុតិយនវកំ)
[៥៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់បាន តែមិនបានបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែមិនបានបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។បេ។ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
ចប់វារ៩ នៃការបរិសុទ្ធិ ដោយមូលាបត្តិ។
(១១. តតិយនវកំ)
[៥៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ អាត្មាអញនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ហើយក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ ភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ដោយត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏ឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌ អាត្មាអញនោះ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ ជាអាបត្តិរាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ហើយក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃបានទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែមិនបានបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស ក៏មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ។បេ។ សង្ឃក៏ឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ។បេ។ សង្ឃក៏ឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ ក៏សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដី ក្នុងទីនោះ ក៏រលឹកឃើញអាបត្តិ ក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌ អាត្មាអញ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ កំពុងឈរលើផែនដី ក្នុងទីនោះ ក៏រលឹកឃើញអាបត្តិ ក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏ឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ក៏មិនត្រូវតាមធម៌ អាត្មាអញនោះ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ក៏ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ឲ្យអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
ចប់សមុច្ចយក្ខន្ធក ជាគំរប់បី។ ឧទ្ទាននៃសមុច្ចយក្ខន្ធកនោះគឺ
[៥៨៤]
រឿងអប្បដិច្ឆន្នមានត្ត១ រឿងឯកាហបរិវាស១ រឿងទ្វីហ- តីហ-ចតូហ- បញ្ចាហបរិវាស១ រឿងបក្ខបរិវាស១ រឿងភិក្ខុបិទបាំងអាបត្តិ មានបិទបាំងអាបត្តិទុក ដរាបដល់១០ថ្ងៃ ជាទីបំផុត១ រឿងមាសបរិវាស១ រឿងមហាបរិសុទ្ធន្តបរិវាស១ រឿងភិក្ខុកំពុងនៅបរិវាស ហើយសឹកចេញទៅ១ រឿងភិក្ខុត្រូវអាបត្តិសង្ឃាទិសេសទាំងឡាយច្រើន ហើយរាប់បាន១ រឿងភិក្ខុពីររូបសំគាល់ ក្នុងអាបត្តិសង្ឃាទិសេសនោះ១ រឿងភិក្ខុពីររូប សង្ស័យក្នុងអាបត្តិសង្ឃាទិសេស១ រឿងភិក្ខុពីររូប មានសេចក្តីយល់ឃើញថា អាបត្តិច្រឡូកច្រឡំគ្នា១ រឿងភិក្ខុពីររូបមានសេចក្តីយល់ឃើញ ក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាអាបត្តិច្រឡូកច្រឡំគ្នាមែន១ រឿងភិក្ខុពីររូបមានសេចក្តីយល់ឃើញក្នុងអសុទ្ធកាបត្តិ១ រឿងភិក្ខុពីររូប មានសេចក្តីយល់ឃើញក្នុងសុទ្ធកាបត្តិនោះថា ជាសុទ្ធកាបត្តិមែន ហើយភិក្ខុមួយរូបបិទបាំងទុក ភិក្ខុមួយរូបទៀត មិនបានបិទបាំងទុក១ រឿងភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ហើយចៀសចេញទៅ១ រឿងភិក្ខុពីររូបត្រូវអាបត្តិសង្ឃាទិសេស ហើយត្រឡប់ទៅជាឆ្កួត១ រឿងភិក្ខុពីររូប និយាយទៅនឹងសង្ឃ ដែលកំពុងសំដែងបាតិមោក្ខ១ រឿងសង្ឃទាញភិក្ខុ មកដាក់ក្នុងមូលាបត្តិ១៨វារ (៩ជាអវិសុទ្ធិ ៩ជាវិសុទ្ធិ)១ ព្រះអាចារ្យទាំងឡាយ មានប្រក្រតីនៅក្នុងមហាវិហារ ដែលមាននៅក្នុងតម្ពបណ្ណិទ្វីប (កោះលង្កា) ជាទីជ្រះថ្លា ថាអ្នកចែកនូវបទព្រះវិន័យ បានសំដែង (សមុច្ចយក្ខន្ធកនេះ) ទុក ដើម្បីញុំាងព្រះសទ្ធម្ម គឺព្រះពុទ្ធសាសនា ឲ្យតាំងនៅមាំមួន ជាអង្វែងទៅហោង។
ចប់ភាគ៩