User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.03.05

(មានត្តសតកៈ ទី៥)

សង្ខេប

(?)

vin cv 03 05 បាលី cs-km: vin.cv.03.05 អដ្ឋកថា: vin.cv.03.05_att PTS: ?

(មានត្តសតកៈ ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៥. មានត្តសតកំ)

[៥០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះតែម្តងចុះ។

[៥០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុក ក៏សឹកចេញទៅ។ បុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏បិទបាំងអាបត្តិទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកខាងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។

[៥១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងទុកអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។

[៥១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងពួកអាបត្តិនោះវិញ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏នៅតែមិនបិទបាំងទុកពួកអាបត្តិនោះដដែល។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងពួកអាបត្តិនោះទុកវិញ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងពួកអាបត្តិនោះទុកវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ឈ្មោះថា បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងពួកអាបត្តិនោះទុកវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់អាបត្តិណា ក៏បិទបាំងអាបត្តិនោះទុក មិនស្គាល់អាបត្តិណា ក៏មិនបានបិទបាំងអាបត្តិនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបិទបាំងពួកអាបត្តិ ដែលខ្លួនស្គាល់នោះទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ហើយមិនបានបិទបាំងពួកអាបត្តិនោះទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកទេ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាមិនបិទបាំងអាបត្តិ ដែលស្គាល់នោះទុក មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិ ដែលស្គាល់នោះទុកទៀត មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ តែមិនបានបិទបាំងទុកទេ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។

[៥១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ស្គាល់ពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិ ដែលស្គាល់នោះទុកទៀត មិនស្គាល់ពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ពួកអាបត្តិនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។

[៥២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះទៀត ហើយមិនបានបិទបាំងទុកទេ រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះទៀត ហើយមិនបានបិទបាំងទុកទេ រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែឥតមានសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ ឥតសង្ស័យក្នុងពួកអាបត្តិណាហើយ ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ឥតសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ឥតមានសង្ស័យនឹងអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុក សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែឥតមានសង្ស័យ ក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ ឥតមានសង្ស័យក្នុងពួកអាបត្តិណាហើយ ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ឥតមានសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ឥតមានសង្ស័យនឹងពួកអាបត្តិទាំងនោះ តែមិនបានបិទបាំងទុក សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទុកទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យ តែត្រឡប់ជាបិទបាំងទុកពួកអាបត្តិនោះវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

[៥២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែមិនបានបិទបាំងទុកទេ ក៏ប្តេជ្ញាខ្លួនទៅជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ (សេចក្តី) ខាងក្រោយយ៉ាងណា បណ្ឌិតគួរសំដែងសេចក្តីនេះ ឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយនោះ ភិក្ខុបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែត្រឡប់ជាមិនបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។

ចប់មានត្ត១០០។

 

លេខយោង

km/tipitaka/vin/cv/vin.cv.03.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann