km:tipitaka:vin:cv:vin.cv.03.06

(សមូលាយសមោធានបរិវាសចតុស្សតៈ ទី៦)

សង្ខេប

(?)

vin cv 03 06 បាលី cs-km: vin.cv.03.06 អដ្ឋកថា: vin.cv.03.06_att PTS: ?

(សមូលាយសមោធានបរិវាសចតុស្សតៈ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៦. សមូលាយសមោធានបរិវាសចតុស្សតំ)

[៥២៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។

[៥៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ បិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញហើយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ បិទបាំងទុក ហើយក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះឡើយ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងទុកអាបត្តិទាំងនោះវិញ ពួកអាបត្តិណា ដែលខ្លួនមិនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងអាបត្តិទាំងនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងអាបត្តិទាំងនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់អាបត្តិពួកណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់អាបត្តិពួកណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ ហើយបិទបាំងពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ តែមិនបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញពួកអាបត្តិនោះវិញ តែមិនបានបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញ ហើយបិទបាំងពួកអាបត្តិនោះដដែល ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញពួកអាបត្តិនោះវិញ តែមិនបិទបាំងទុកទេ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុក។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះដដែល ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ រឿងបរិវាស ដែលពិស្តារមកហើយយ៉ាងណា បណ្ឌិតត្រូវឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ភិក្ខុនោះ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកដដែល។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សង្ស័យ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

[៥៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្ត។បេ។

[៥៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្ត។បេ។

[៥៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយសឹកចេញទៅ។បេ។ យើងបានសំដែង អំពីភិក្ខុដែលនៅបរិវាស ឲ្យពិស្តារហើយយ៉ាងណា ចំណែកភិក្ខុដែលគួរដល់មានត្ត ប្រព្រឹត្តមាន្ត និងគួរដល់អព្ភាន បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។

[៥៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភាន ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងនោះ ភិក្ខុនោះ បិទបាំងខ្លះ មិនបានបិទបាំងខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ ភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់វិញហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។

 

លេខយោង

km/tipitaka/vin/cv/vin.cv.03.06.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann