User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.03.11

(តតិយនវកៈ ទី១១)

សង្ខេប

(?)

vin cv 03 11 បាលី cs-km: vin.cv.03.11 អដ្ឋកថា: vin.cv.03.11_att PTS: ?

(តតិយនវកៈ ទី១១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(១១. តតិយនវកំ)

[៥៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ អាត្មាអញនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ហើយក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ ភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ដោយត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

[៥៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏ឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌ អាត្មាអញនោះ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ ជាអាបត្តិរាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ហើយក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃបានទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

[៥៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែមិនបានបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។បេ។ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស ក៏មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ។បេ។ សង្ឃក៏ឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

[៥៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ។បេ។ សង្ឃក៏ឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

[៥៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ ក៏សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដី ក្នុងទីនោះ ក៏រលឹកឃើញអាបត្តិ ក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌ អាត្មាអញ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

[៥៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ កំពុងឈរលើផែនដី ក្នុងទីនោះ ក៏រលឹកឃើញអាបត្តិ ក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏ឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ក៏មិនត្រូវតាមធម៌ អាត្មាអញនោះ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ក៏ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ឲ្យអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។

ចប់សមុច្ចយក្ខន្ធក ជាគំរប់បី។ ឧទ្ទាននៃសមុច្ចយក្ខន្ធកនោះគឺ

[៥៨៤]

រឿងអប្បដិច្ឆន្នមានត្ត១ រឿងឯកាហបរិវាស១ រឿងទ្វីហ- តីហ-ចតូហ- បញ្ចាហបរិវាស១ រឿងបក្ខបរិវាស១ រឿងភិក្ខុបិទបាំងអាបត្តិ មានបិទបាំងអាបត្តិទុក ដរាបដល់១០ថ្ងៃ ជាទីបំផុត១ រឿងមាសបរិវាស១ រឿងមហាបរិសុទ្ធន្តបរិវាស១ រឿងភិក្ខុកំពុងនៅបរិវាស ហើយសឹកចេញទៅ១ រឿងភិក្ខុត្រូវអាបត្តិសង្ឃាទិសេសទាំងឡាយច្រើន ហើយរាប់បាន១ រឿងភិក្ខុពីររូបសំគាល់ ក្នុងអាបត្តិសង្ឃាទិសេសនោះ១ រឿងភិក្ខុពីររូប សង្ស័យក្នុងអាបត្តិសង្ឃាទិសេស១ រឿងភិក្ខុពីររូប មានសេចក្តីយល់ឃើញថា អាបត្តិច្រឡូកច្រឡំគ្នា១ រឿងភិក្ខុពីររូបមានសេចក្តីយល់ឃើញ ក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាអាបត្តិច្រឡូកច្រឡំគ្នាមែន១ រឿងភិក្ខុពីររូបមានសេចក្តីយល់ឃើញក្នុងអសុទ្ធកាបត្តិ១ រឿងភិក្ខុពីររូប មានសេចក្តីយល់ឃើញក្នុងសុទ្ធកាបត្តិនោះថា ជាសុទ្ធកាបត្តិមែន ហើយភិក្ខុមួយរូបបិទបាំងទុក ភិក្ខុមួយរូបទៀត មិនបានបិទបាំងទុក១ រឿងភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ហើយចៀសចេញទៅ១ រឿងភិក្ខុពីររូបត្រូវអាបត្តិសង្ឃាទិសេស ហើយត្រឡប់ទៅជាឆ្កួត១ រឿងភិក្ខុពីររូប និយាយទៅនឹងសង្ឃ ដែលកំពុងសំដែងបាតិមោក្ខ១ រឿងសង្ឃទាញភិក្ខុ មកដាក់ក្នុងមូលាបត្តិ១៨វារ (៩ជាអវិសុទ្ធិ ៩ជាវិសុទ្ធិ)១ ព្រះអាចារ្យទាំងឡាយ មានប្រក្រតីនៅក្នុងមហាវិហារ ដែលមាននៅក្នុងតម្ពបណ្ណិទ្វីប (កោះលង្កា) ជាទីជ្រះថ្លា ថាអ្នកចែកនូវបទព្រះវិន័យ បានសំដែង (សមុច្ចយក្ខន្ធកនេះ) ទុក ដើម្បីញុំាងព្រះសទ្ធម្ម គឺព្រះពុទ្ធសាសនា ឲ្យតាំងនៅមាំមួន ជាអង្វែងទៅហោង។

ចប់ភាគ៩

 

លេខយោង

km/tipitaka/vin/cv/vin.cv.03.11.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann