អ្នកប្រហែលជាឆ្ងល់ថា តើព្រះពុទ្ធធ្លាប់បានអនុញ្ញាតគូរគំនូររូបមនុស្ស ទេវតា និង ទេសភាព ក្នុងវិហារ និងអាសនៈ។
vin cv 06 01 04 បាលី cs-km: vin.cv.06.01.04 អដ្ឋកថា: vin.cv.06.01.04_att PTS: ?
(បដិភានចិត្តបដិក្ខេប)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(បដិភានចិត្តបដិក្ខេបំ)
[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគំនូរភ្ញីផ្កា និងគំនូរភ្ញីវល្លិ និងក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។