km:tipitaka:vin:cv:vin.cv.09.09

(ចោទកេនឧបដ្ឋាបេតព្ពធម្ម ទី៩)

សង្ខេប

(?)

vin cv 09 09 បាលី cs-km: vin.cv.09.09 អដ្ឋកថា: vin.cv.09.09_att PTS: ?

(ចោទកេនឧបដ្ឋាបេតព្ពធម្ម ទី៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៩. ចោទកេនឧបដ្ឋាបេតព្ពធម្មា)

[១៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ តើត្រូវតាំងធម៌ប៉ុន្មានប្រការក្នុងខ្លួនឯង ហើយទើបគួរចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ បើមានប្រាថ្នានឹងចោទភិក្ខុដទៃ លុះតែតាំងធម៌៥ប្រការក្នុងខ្លួនឯង ទើបគួរចោទភិក្ខុដទៃបាន (ធម៌៥ប្រការនោះគឺ) អាត្មាអញ នឹងនិយាយត្រូវតាមកាលគួរ មិននិយាយខុសកាល១ អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញនឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់១ អាត្មាអញនឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញនឹងតាំងមេត្តាចិត្តហើយសឹមនិយាយ មិននិយាយទាំងទោសចិត្ត១ ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥ប្រការទុកក្នុងខ្លួនឯង ហើយសឹមចោទភិក្ខុដទៃ។

 

លេខយោង

km/tipitaka/vin/cv/vin.cv.09.09.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann