ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
?
mv 01.32 បាលី cs-km: vin.mv.01.32 អដ្ឋកថា: vin.mv.01.32_att PTS: ?
លក្ខណាហតវត្ថុ (ទី៣២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣២.)
[១០៧] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម1) ដែលគេបានធ្វើទណ្ឌកម្មហើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។