ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
?
mv 01.54 បាលី cs-km: vin.mv.01.54 អដ្ឋកថា: vin.mv.01.54_att PTS: ?
ឧភតោព្យញ្ជនកវត្ថុ (ទី៥៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥៤.)
[១៣២] សម័យនោះឯង មានមនុស្សឧភតោព្យញ្ជនក (មនុស្សមានភេទពីរ) ម្នាក់ បួសក្នុងសំណាក់ពួកភិក្ខុ។ ឧភតោព្យញ្ជនកនោះធ្វើ(មេថុន) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើនឹងខ្លួនខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧភតោព្យញ្ជនក ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។