ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
?
mv 01.60 បាលី cs-km: vin.mv.01.60 អដ្ឋកថា: vin.mv.01.60_att PTS: ?
គោត្តេន អនុស្សាវនានុជាននា (ទី៦០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦០.)
[១៣៩] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈ1) របស់ព្រះមហាកស្សបដ៏មានអាយុ។ ទើបព្រះមហាកស្សបដ៏មានអាយុបញ្ជូនទូតទៅក្នុងសំណាក់ព្រះអានន្ទដ៏មានអាយុថា ចូរអានន្ទមកសូត្រអនុស្សាវនា2) ចំពោះឧបសម្បទាបេក្ខៈនេះ។ ព្រះអានន្ទដ៏មានអាយុបាននិយាយយ៉ាងនេះថា ខ្ញុំករុណាមិនអាចកាន់យក (ហៅ) ឈ្មោះព្រះថេរៈទេ (ព្រោះ) ព្រះថេរៈជាគ្រូរបស់ខ្ញុំព្រះករុណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនា ដោយគោត្តនាមក៏បាន។