ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
mv 08.07 បាលី cs-km: vin.mv.08.07 អដ្ឋកថា: vin.mv.08.07_att PTS: ?
សិវេយ្យកទុស្សយុគកថា (ទី២០៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២០៨)
សម័យនោះ សំពត់សិវេយ្យកៈ១គូ ក៏កើតឡើងដល់ព្រះបាទបជ្ជោត ជាសំពត់ដ៏លើសលុប ប្រសើរ ជាប្រធានខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន។ វេលានោះ ព្រះបាទបជ្ជោត បានបញ្ជូនសំពត់ សិវេយ្យកៈ ១គូនោះ ទៅជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា ជាសំពត់ សិវេយ្យកៈ ១គូ ដែលព្រះបាទបជ្ជោតបានបញ្ជូនមកឲ្យអាត្មាអញនេះ ជាសំពត់ដ៏លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន អ្នកដទៃណាមួយ មិនគួរនឹងប្រើប្រាស់សំពត់ សិវេយ្យកៈនេះឡើយ វៀរលែងតែព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះចេញ ឬវៀរលែងតែព្រះបាទមាគធសេនិយពិម្ពិសារចេញ។