User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.01.3

(អនិយតកណ្ឌៈ ទី៣)

សង្ខេប

(?)

vin pv 01 1 01 3 បាលី cs-km: vin.pv.01.1.01.3 អដ្ឋកថា: vin.pv.01.1.01.3_att PTS: ?

(អនិយតកណ្ឌៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៣. អនិយតកណ្ឌំ)

[២៣] សូរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ១ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងអនិយតៈទី១ នោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិទាំង ៤ យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧ យ៉ាង សិក្ខាបទនោះចាត់ចូលក្នុងអាបត្ដិកងណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង សិក្ខាបទនោះ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ យ៉ាង សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យក្នុងសិក្ខាបទនោះ អ្វីជាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខក្នុងសិក្ខាបទនោះ។ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ព្រះមានព្រះភាគទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួកណាតែងសិក្សា។ ជនពួកណា មានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងជនពួកណា។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យរបស់នរណា។ សិក្ខាបទនោះនរណានាំមក។

[២៤] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ព្រះឧទាយិមានអាយុតែម្នាក់ឯង សម្រេចនូវការអង្គុយលើអាសនៈដ៏ស្ងាត់ កំបាំងល្មមធ្វើ (សេវនកិច្ចបាន) ជាមួយនឹងមាតុគ្រាមតែម្នាក់។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ ក្នុងអនិយតៈទី១ នោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញតិ្ដ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯក តោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុឧទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៤។ បណ្ដាវិបត្ដិទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ សិក្ខាបទនោះ ចាត់ជាសីលវិបត្ដិក៏មាន ជាអាចារវិបត្ដិក៏មាន។ បណ្ដាកងនៃ អាបត្ដិទាំង៧ យ៉ាង សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកង នៃអាបត្ដិបារាជិកក៏មាន ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេសក៏មាន ចាត់ជាកងនៃអាបត្ដិបាចិត្ដិយៈក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាទេ។ សួរថា បណ្ដាអធិករណ៍ទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាអធិករណ៍អ្វី។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ សម្មុខាវិន័យនិងតិណវត្ថារកៈ១។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ជាវិន័យ វិភត្ដិជាអភិវិន័យ។ អ្វីជាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខក្នុងសិក្ខាបទនោះ។ បញ្ញត្ដិជាបាតិមោក្ខ វិភត្ដិជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ សេចក្ដីមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ សេចក្ដីសង្រួមជាសម្បត្ដិ។ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ភិក្ខុសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយសេចក្ដីកំណត់ក្នុងចិត្ដថា អញនឹងមិនធ្វើកម្ម មានសភាពយ៉ាងនេះឡើយ (នេះជាសេចក្ដីប្រតិបត្ដិ)។ ព្រះមានព្រភាគ ទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះអាស្រ័យអំណាច ប្រយោជន៍១០យ៉ាង គឺដើម្បីល្អដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិនបុគ្គលដែលមិនអៀនខ្មាស១ ដើម្បីនៅជាសុខស្រួលដល់ភិក្ខុដែលមានសីលជាទីស្រឡាញ់១ ដើម្បីរាំងរានូវអាសវៈទាំងឡាយដែលកើតឡើងក្នុងបច្ចុប្បន្ន១ ដើម្បីកម្ចាត់បង់នូវអាសវៈទាំងឡាយដែលកើតឡើងក្នុងបរលោក១ ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លាឱ្យជ្រះថ្លាឡើង១ ដើម្បីញ៉ាំងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើង១ ដើម្បីតម្កល់នៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១។ ពួកជនណាតែងសិក្សា។ ពួកសេក្ខបុគ្គលនិងកល្យាណបុថុជ្ជនតែងសិក្សា។ ពួកជនណា មានសិក្ខាសិក្សាហើយ។ ព្រះអរហន្ដទាំងឡាយ មានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងជនពួកណា។ ឋិតនៅក្នុងពួកសិក្ខាកាមបុគ្គល។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះប្រព្រឹត្ដទៅដល់ពួកជនណា ពួកជននោះតែងទ្រទ្រង់ទុក។ សិក្ខាបទនោះជាពាក្យរបស់នរណា។ ជាពាក្យរបស់ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ នរណានាំមក។ ព្រះថេរៈទាំងឡាយ (ដូចមាននាមតទៅនេះ) នាំតៗគ្នាមក។ ព្រះឧបាលិ១ ព្រះទាសកៈ១ ព្រះសោណកៈ១ ព្រះសិគ្គវៈ១ និងព្រះមោគ្គលីបុត្ដ១អង្គទៀតជាគម្រប់៥ ព្រះថេរៈទាំងនេះ នៅក្នុងទ្វីបមានឈ្មោះថាជម្ពូដ៏មានសិរី។ តអំពីនោះមក ព្រះមហិន្ទៈ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១។បេ។ ព្រះនាគត្ថេរទាំងឡាយនេះ មានបញ្ញាច្រើន ចេះព្រះវិន័យ ស្ទាត់ជំនាញក្នុងមគ្គ បានប្រកាសវិនយបិដកទុក ក្នុងតម្ពបណ្ណិទ្វីប។

[២៥] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី២ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលឧទាយិភិក្ខុមានអាយុតែម្នាក់ឯង សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងមាតុគ្រាមតែម្នាក់។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ មានក្នុងសិក្ខាបទនោះដែរឬទេ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទ នោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី ៤។ បណ្ដាវិបត្ដិទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិក៏មាន ចាត់ជាអាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ជាកងនៃអាបត្ដិសង្ឃាទិសេសក៏មាន ជាកងនៃអាបត្ដិបាចិត្ដិយៈក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចា និងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយអំពីវាចានិងចិត្ដ១។ បណ្ដាអធិករណ៍ទាំង៤ យ៉ាង សិក្ខាបទនោះ ចាត់ជាអធិករណ៍ណា។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង សិក្ខាបទនោះរម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ ១ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ១។

ចប់ អនិយតៈ ទាំងពីរ។

ឧទ្ទាន គឺបញ្ជីរឿងនៃអនិយតៈនោះ ដូច្នេះ

[២៦]

អនិយតៈ (ទាំងពីរ) គឺ អលង្កម្មនិយៈ១ នាលង្កម្មនិយៈ១ ដែលព្រះពុទ្ធប្រសើរ មានគុណធម៌ដ៏មាំមួន ទ្រង់បញ្ញត្ដទុកហើយដោយល្អ។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.01.3.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann