(?)
vin pv 01 1 01 4 បាលី cs-km: vin.pv.01.1.01.4 អដ្ឋកថា: vin.pv.01.1.01.4_att PTS: ?
(និស្សគ្គិយកណ្ឌៈ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. និស្សគ្គិយកណ្ឌំ)
(១. កថិនវគ្គោ)
[២៧] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈចំពោះភិក្ខុដែលទុកអតិរេកចីវរឱ្យកន្លងហួសពី១០ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវ ពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុទ្រទ្រង់អតិរេកចីវរ (ទុកឱ្យកន្លង១០ថ្ងៃទៅ)។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ១ តាំងឡើងអំពីកាយវាចានិងចិត្ដ១។បេ។
[២៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលនៅប្រាសចាកត្រៃចីវរអស់មួយយប់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុច្រើនរូបផ្ញើចីវរក្នុងដៃនៃភិក្ខុទាំងឡាយហើយ (ស្លៀកដណ្ដប់) តែស្បង់និងចីពរចេញដើរទៅកាន់ជនបទចារិក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាងគឺ តាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើងអំពីកាយវាចា និងចិត្ដ១។បេ។
[២៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុទទួលអកាលចីវរហើយ ទុកឱ្យកន្លងមួយខែទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបទទួលអកាលចីវរ ហើយទុកឱ្យកន្លងហួសមួយខែទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើងអំពីកាយវាចានិងចិត្ដ១។បេ។
[៣០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលប្រើនាងភិក្ខុនី មិនមែនជាញាតិឱ្យលាងចីវរចាស់ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវឧទាយិភិក្ខុមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ប្រើភិក្ខុនីមិនមែនជាញាតិ ឱ្យលាងចីវរចាស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្ដិយបាចិត្ដិយៈ ចំពោះភិក្ខុអ្នកទទួលចីវរអំពីដៃភិក្ខុនី មិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ទទួលចីវរអំពីដៃភិក្ខុនីមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដា្ឋននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូមចីវរនឹងគហបតី ឬគហបតានី ដែលមិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ សូមចីវរនឹងសេដ្ឋិបុត្ដ ដែលមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញតិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូមចីវរនឹងគហបតី ឬគហបតានី ដែលមិនមែនជាញាតិ ឱ្យលើសជាងកំណត់ដែលគេប្រគេននោះទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់ បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុមិនស្គាល់ប្រមាណ(ក្នុងការសូម) ហើយសូមចីវរជាច្រើន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។ បេ។
[៣៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុអ្នកចូលទៅរកគហបតី មិនមែនជាញាតិ ដែលគេមិនបានបវារណាទុកមុនទេ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ គេមិនបានបវារណាទុកមុន ហើយចូលទៅរកគហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ។1) សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលចូលទៅរកគហបតីទាំងឡាយមិនមែនជាញាតិ ដែលគេមិនបានបវារណាទុកមុន ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ គេមិនបានបវារណាទុកមុន ហើយចូលរកគហបតីទាំងឡាយ ដែលមិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដា្ឋនទាំង៦យ៉ាង។ បេ។
[៣៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយចិត្ដិយៈ ចំពោះភិក្ខុដែលញ៉ាំងចីវរឱ្យសម្រេច ដោយការតឹងទារហួសកំណត់បីដង ដោយឈរហួសកំណត់៦ដង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ដែលឧបាសកនិយាយ(អង្វរ)ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់រងចាំក្នុងថ្ងៃនេះមួយថ្ងៃសិន ហើយមិនបានបង្អង់ចាំ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ចប់ កឋិនវគ្គ ទី១។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនវគ្គនោះ ដូច្នេះ
[៣៧]
អតិរេកចីវរ១ ចីវរដែលភិក្ខុនៅប្រាសចាកមួយរាត្រី១ អកាលចីវរ១ ការប្រើភិក្ខុនីមិនមែនជាញាតិឱ្យគក់លាងចីវរចាស់១ ទទួលចីវរអំពីដៃភិក្ខុនី១ទៀត ជាគម្រប់ប្រាំ ការសូមចីវរអំពីគ្រហស្ថមិនមែនជាញាតិ១ ការសូមឱ្យលើសពីស្បង់ចីពរ១ ភិក្ខុដែលគេមិនបានបវារណាមានពីរយ៉ាង១ ការតឹងទារចីវរឱ្យហួសកំណត់បីដង ១។
(២. កោសិយវគ្គោ)
[៣៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើសន្ថ័ត លាយដោយសូត្រ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គណា។ ទ្រង់ប្រារព្ធ នូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួក ឆព្វគ្គិយភិក្ខុ ចូលទៅរកពួកអ្នកធ្វើសូត្រ ហើយនិយាយថា ម្នាលអ្នកមានអាយុទាំងឡាយ សូមអ្នកទាំងឡាយ ស្ងោរនាងឱ្យច្រើន ហើយឱ្យមកពួកអាត្មាខ្លះ ឯអាត្មាចង់ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើសន្ថ័តនឹងរោមចៀមមានពណ៌ខ្មៅសុទ្ធ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើសន្ថ័ត លាយរោមចៀមមានពណ៌ខ្មៅសុទ្ធ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦ យ៉ាង។បេ។
[៤០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែល (ធ្វើឯង) ឬប្រើឱ្យគេធ្វើនូវសន្ថ័តថ្មី មិនលាយរោមចៀម ស មួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីង (១ភាគ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមមានពណ៌ខ្មៅសុទ្ធ យ៉ាងនោះដែរ តែលាយដោយរោមចៀមសបន្ដិចត្រង់ជាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើនូវសន្ថ័តរាល់ឆ្នាំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបឱ្យគេធ្វើ្វសន្ថ័តរាល់ៗឆ្នាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគតដោយជុំវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបលះចោលសន្ថ័ត ហើយសមាទាននូវអារញ្ញិកង្គធុតង្គ បិណ្ឌបាតិកង្គធុតង្គ បំសុកូលិកង្គធុតង្គ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលរោមចៀម នាំឱ្យកន្លងហួស៣យោជន៍ទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុមួយរូបទទួលរោមចៀម (រួចនាំទៅ) ឱ្យកន្លងហួស៣យោជន៍។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានពីរយ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។
[៤៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលប្រើភិក្ខុនីមិនមែនជាញាតិឱ្យលាងរោមចៀម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុ ប្រើភិក្ខុនីទាំងឡាយមិនមែនជាញាតិ ឱ្យលាងរោមចៀម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡីងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលរូបិយៈ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទ ជាសក្យបុត្តមានអាយុទទួលរូបិយៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ សមុដ្ឋានទាំង ៦ យ៉ាង។បេ។
[៤៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលប្រព្រឹត្ដ ទិញដូរដោយរូបិយៈ មានប្រការផ្សេងៗ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ប្រព្រឹត្ដការទិញដូរដោយរូបិយៈ មានប្រការផ្សេងៗ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលប្រព្រឹត្ដការទិញ និងការលក់មានប្រការផ្សេងៗ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ប្រព្រឹត្ដការទិញនិងការលក់ជាមួយនឹងបរិព្វាជក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ចប់ កោសិយវគ្គ ទី ២។
ឧទ្ទាន គឺបញ្ជីរឿងនៃកោសិយវគ្គនោះ ដូច្នេះ
[៤៨]
ភិក្ខុធ្វើសន្ថ័តដោយរោមចៀមលាយសូត្រ១ ភិក្ខុធ្វើសន្ថ័តដោយរោមចៀម មានពណ៌ខ្មៅសុទ្ធ១ ភិក្ខុធ្វើសន្ថ័ត លាយរោមចៀមសមួយជញ្ជីង ក្រហមមួយជញ្ជីង ១ ភិក្ខុធ្វើ សន្ថ័តរាល់ឆ្នាំ១ ភិក្ខុធ្វើសន្ថ័តថ្មីត្រូវលាយនឹងសន្ថ័តចាស់១ ភិក្ខុទទួលរោមចៀមនាំទៅបានតែត្រឹមបីយោជន៍១ ភិក្ខុប្រើភិក្ខុនីឱ្យលាយរោមចៀម១ ភិក្ខុទទួលរូបិយៈ១ ភិក្ខុទិញ លក់ ផ្លាស់ប្ដូរ ដោយរូបិយវត្ថុ មានប្រការផ្សេងៗ មានពីរសិក្ខាបទ១។
(៣. បត្តវគ្គោ)
[៤៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលទុកអតិរេកបាត្រឱ្យកន្លងហួស១០ថ្ងៃទៅក្នុងទីណា។ ធ្វើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុទ្រទ្រង់អតិរេកបាត្រ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើងអំពីកាយវាចានិងចិត្ដ១។បេ។
[៥០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលមានបាត្រមានចំណង គឺស្នាមប្រេះបែក មិនទាន់ដល់ប្រាំអន្លើ ហើយឱ្យគេទិញបាត្រថ្មីទៀត ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុមានបាត្រគ្រាន់តែបែកបន្ដិចបន្ដួចខ្លះ គ្រាន់តែដាច់បន្ដិចបន្ដួចខ្លះ គ្រាន់តែមានស្នាមប្រេះបន្ដិចបន្ដួចខ្លះ ហើយសូមបាត្រជាច្រើន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំង ឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលភេសជ្ជៈ ហើយទុកឱ្យកន្លងហួស៧ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ភិក្ខុច្រើនរូបទទួលភេសជ្ជៈ ហើយទុកឱ្យកន្លងហួស៧ថ្ងៃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៥២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលស្វែងរកវស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ក្នុងកាលដែលហួសពីខែជាខាងចុងនៃរដូវក្ដៅទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួក ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយ ភិក្ខុនាំគ្នាស្វែងរកវស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀងក្នុងកាលដែលហួសពីខែជាខាងចុងនៃរដូវក្ដៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលបានឱ្យចីវរខ្លួនឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដខឹងអាក់អន់ដណ្ដើមយកវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ បានឱ្យចីវរខ្លួនឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដអាក់អន់ ដណ្ដើមយកវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៣យ៉ាង។បេ។
[៥៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូមអំបោះ (អំពីគ្រហស្ថ) ដោយខ្លួនឯង យកមកឱ្យជាងតម្បាញត្បាញចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿង រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុសូមអំបោះ (អំពី គ្រហស្ថ) ដោយខ្លួនឯង ហើយឱ្យជាងតម្បាញ ត្បាញចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខា បទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលគេមិនបានបវារណាជាមុន ហើយចូលទៅរកជាងតម្បាញ របស់គហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកជាងតម្បាញរបស់គហបតីមិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យនៃចីវរកាលទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យ នៃចីវរកាលទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៥៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទុកចីវរ បណ្ដាចីវរទាំង៣ចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើស៦រាត្រីទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿង រ៉ាវដែលភិក្ខុច្រើនរូប ទុកចីវរ បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើសពី៦រាត្រីទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។បេ។
[៥៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលដឹងថា លាភគេបង្អោនទៅដើម្បីសង្ឃហើយបង្អោនមកដើម្បីខ្លួនវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុដឹងថា លាភដែលគេ បង្អោនទៅដើម្បីសង្ឃហើយ ក៏ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។ បេ។
ចប់ បត្ដវគ្គ ទី៣។
ឧទ្ទាន គឺបញ្ជីរឿងនៃបត្ដវគ្គ ដូច្នេះ
[៥៩]
ភិក្ខុទុកអតិរេកបាត្រ ១ ភិក្ខុមានបាត្រមានចំណងមិនទាន់ដល់ប្រាំអន្លើ១ ភិក្ខុទុកភេសជ្ជៈ១ ភិក្ខុស្វែងរកសំពត់ងូតទឹកភ្លៀង១ ភិក្ខុឱ្យចីវរដល់ភិក្ខុឯទៀតហើយមានចិត្ដ អាក់អន់ដណ្ដើមយកវិញ១ ភិក្ខុសូមឱ្យជាងតម្បាញ ត្បាញចីវរ មានពីរសិក្ខាបទ១ ភិក្ខុទទួលអច្ចេកចីវរទុកឱ្យកន្លងសម័យនៃចីវរកាល១ ភិក្ខុទុកចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកចីវរលើស៦រាត្រី១ ភិក្ខុបង្អោនសង្ឃលាភមកដើម្បីខ្លួនឯង១។
ចប់ និស្សគ្គិយបាចិត្ដិយៈ ៣០