(?)
vin pv 01 1 01 5 បាលី cs-km: vin.pv.01.1.01.5 អដ្ឋកថា: vin.pv.01.1.01.5_att PTS: ?
(បាចិត្តិយកណ្ឌៈ ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. បាចិត្តិយកណ្ឌំ)
(១. មុសាវាទវគ្គោ)
[៦០] សួរថាព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះពោលពាក្យកុហក ដោយដឹងខ្លួន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវហត្ថកភិក្ខុ ជាសក្យបុត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលហត្ថកភិក្ខុជាសក្យបុត្ដនិយាយចរចា ជាមួយនឹងតិរ្ថិយទាំងឡាយ គេចកែសម្ដីហើយត្រឡប់ទទួលប្ដេជា្ញ ប្ដេជា្ញហើយបែរជាគេចកែសម្ដីវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះតាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើង អំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។
[៦១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត (ជេរប្រទេចភិក្ខុផងគ្នា) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួក ឆព្វគ្គិយភិក្ខុ ទាស់ទែងនឹងភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ហើយពោលចាក់ដោត (ជេរប្រទេច) ភិក្ខុដែលមានសីលជាទីស្រឡាញ់។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[៦២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះ ពោលពាក្យញុះញង់ភិក្ខុផងគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង នគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុនាំពាក្យញុះញង់ របស់ភិក្ខុទាំងឡាយដែលបង្កហេតុឈ្លោះទាស់ទែងគ្នា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡីងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៦៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលបង្រៀនធម៌ដោយបទ ដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួក ឆព្វគ្គិយភិក្ខុង្រៀនធម៌ដោយបទដល់ពួកឧបាសក។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង ឡើងដោយសមុដ្ឋាន២យ៉ាងគឺតាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ និងចិត្ដ ១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១។បេ។
[៦៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្រេចការដេកនៅជាមួយនឹងអនុបសម្ប័ន្ន ឱ្យលើសជាងពីរបីរាត្រីឡើងទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុច្រើនរូប សម្រេចការដេកនៅជាមួយ នឹងអនុបសម្ប័ន្ន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២ យ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។ បេ។
[៦៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវ ព្រះអនុរុទ្ធមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះអនុរុទ្ធមានអាយុ សម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះតាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។បេ។
[៦៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្ដែងធម៌ដល់មាតុគ្រាម ឱ្យលើសជាងប្រាំ ប្រាំមួយម៉ាត់ឡើងទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ សម្ដែងធម៌ដល់មាតុគ្រាម។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងបទសោធម្មសិក្ខាបទ)។បេ។
[៦៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់ឧត្ដរិមនុស្សធម្ម ដែលមានពិត ដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវពួកភិក្ខុ ដែលនៅទៀបឆ្នេរស្ទឹងឈ្មោះវគ្គុមុទា។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុអ្នកនៅទៀបឆ្នេរស្ទឹងឈ្មោះវគ្គុមុទា ពោលអួតឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នា ដល់គ្រហស្ថទាំងឡាយ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣ យ៉ាង គឺ តាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ ១ តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដ ១ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១។បេ។
[៦៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង (ដូចសមុដ្ឋាននៃអទិន្នាទាន)។បេ។
[៦៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលជីកដី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុនៅក្នុងនគរអាឡវីនាំគ្នាជីកដី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
ចប់ មុសាវាទវគ្គ ទី១។
ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ
[៧០]
ភិក្ខុពោលពាក្យកុហក១ ពោលពាក្យចាក់ដោត១ ពោលពាក្យញុះញង់១ បង្រៀនធម៌ដោយបទ១ ដេករួមនឹងអនុសម្ប័ន្នមានពីរសិក្ខាបទ១ ការសម្ដែងធម៌១ ការអួតឧត្ដរិមនុស្សធម្ម១ ការប្រាប់ទុដ្ឋុល្លាបត្ដិ១ ការជីកដី១។
(២. ភូតគាមវគ្គោ)
[៧១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលធ្វើភូតគាមឱ្យវិនាស ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុអ្នកនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុអ្នកនៅក្នុងនគរអាឡវី កាប់ដើមឈើ១ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៧២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ពោលពាក្យដទៃធ្វើឱ្យសង្ឃលំបាក ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឆន្នៈមានអាយុ កាលត្រូវសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយត្រឡប់ពោលបិទបាំងពាក្យដទៃដោយពាក្យដទៃវិញ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៧៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះ ភិក្ខុដែលបង្គាប់ភិក្ខុដទៃ ឱ្យពោលទោល តិះដៀល (ភិក្ខុផងគ្នា) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវមេត្ដិយភិក្ខុនិងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលមេត្ដិយភិក្ខុនិងភុម្មជកភិក្ខុ ប្រើភិក្ខុទាំងឡាយឱ្យពោលទោសព្រះទព្វមល្លបុត្ដមានអាយុ។ សិក្ខានោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណា្ដសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៧៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលយកគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ជារបស់សង្ឃទៅក្រាលទុកក្នុងទីវាល មិនសាយកមកទុកដោយខ្លួនឯង(ក្ដី) មិនប្រើអ្នកដទៃឱ្យយកមកទុក (ក្ដី) ហើយដើរចៀសចេញទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុច្រើនរូបក្រាលសេនាសនៈរបស់សង្ឃក្នុងទីវាល មិនសាយកមកទុកដោយខ្លួនឯង ទាំងមិនប្រាប់ (អ្នកដទៃឱ្យសាយកមកទុក) ហើយដើរចៀសចេញទៅ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង ៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។ បេ។
[៧៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលក្រាលកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃ មិនសាយកមកទុកដោយខ្លួនឯង (ក្ដី) មិនប្រាប់ (អ្នកដទៃឱ្យសាយកមកទុកក្ដី) ហើយដើរចៀសចេញទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកសត្ដរសគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកសត្ដរសវគ្គិយភិក្ខុ ក្រាលកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃ មិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកដទៃឱ្យសាយកមកទុក) ហើយដើរចៀសចេញទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។ បេ។
[៧៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដឹងថា មានភិក្ខុចូលទៅនៅមុនហើយ ចូលទៅច្រៀតបៀតសម្រេចការដេកនៅក្នុងវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ចូលទៅច្រៀតបៀតភិក្ខុជាថេរៈទាំងឡាយ ហើយសម្រេចការដេកនៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា។ បេ។
[៧៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលមានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុផងគ្នា ឱ្យចេញចាកវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ មានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុទាំងឡាយឱ្យចេញអំពីវិហារជារបស់សង្ឃ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[៧៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលអង្គុយសង្កត់គ្រែឬតាំង ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើក្នុងវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰភិក្ខុ១រូប។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ១រូប អង្គុយសង្កត់ភ្លាមនូវគ្រែ ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុងវិហារជារបស់សង្ឃ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។
[៧៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលបូកតម្បូលពីរបីជាន់ ហើយនៅតែបូកថែមឱ្យលើសពីនោះទៅទៀត ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលព្រះឆន្នៈមានអាយុ ឱ្យគេលាប ឱ្យគេបូករឿយៗ នូវវិហារដែលខ្លួនធ្វើជាស្រេចហើយ វិហារធ្ងន់ពេក ក៏រលំបាក់ទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ យ៉ាង។ បេ។
[៨០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលដឹងថាទឹកមានសត្វ ហើយយកទៅចាក់ស្រោចស្មៅឬដី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុអ្នកនៅក្នុងដែនអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុអ្នកនៅក្នុងដែនអាឡវីដឹងថា ទឹកមានសត្វ ហើយ យកទៅស្រោចស្មៅឬដី។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣ យ៉ាង។ បេ។
ចប់ ភូតគាមវគ្គ ទី២។
ឧទ្ទាន គឺបញ្ជីរឿងនៃភូតគាមវគ្គនោះ ដូច្នេះ
[៨១]
ភិក្ខុកាប់ដើមឈើ ១ ភិក្ខុញុះញង់ភិក្ខុផងគ្នា ១ ភិក្ខុពោលទោសគ្នា១ ភិក្ខុយកសេនាសនៈ ទៅតាំងទុកក្នុងទីវាល១ យកកម្រាលទៅក្រាលក្នុងវិហារ១ ភិក្ខុចូលទៅដេកជ្រៀតបៀត១ ភិក្ខុទង់ទាញភិក្ខុផងគ្នា១ ភិក្ខុអង្គុយសង្កត់គ្រែ ឬតាំងដែលគេទុកឰដ៏ថ្នាក់ខាងលើ១ ភិក្ខុបូកលាបតម្បូល១ ភិក្ខុដឹងថាទឹកមានសត្វ ហើយស្រោច (ស្មៅឬដី)១។
(៣. ឱវាទវគ្គោ)
[៨២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសង្ឃមិនបានសន្មត ហើយទៅទូន្មានភិក្ខុនី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ដែលសង្ឃមិនបានសន្មតហើយទៅទូន្មានភិក្ខុនី។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សិក្ខាបទនោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ២ យ៉ាង គឺតាំងឡើងអំពីវាចា មិនតាំង ឡើងអំពីកាយនិងចិត្ដ១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១។បេ។
[៨៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលទូន្មានភិក្ខុនី ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គតហើយ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះចូឡបន្ថកមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះចូឡបន្ថកមានអាយុ ទៅទូន្មានភិក្ខុនីក្នុងវេលាព្រះអាទិត្យអស្ដង្គតទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងបទសោធម្មសិក្ខាបទ)។បេ។
[៨៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលចូលទៅកាន់សម្នាក់ភិក្ខុនី ហើយទូន្មានភិក្ខុនី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយ ភិក្ខុចូលទៅកាន់សម្នាក់នៃភិក្ខុនីហើយទូន្មានភិក្ខុនី។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ នោះតាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។បេ។
[៨៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលពោលថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនីព្រោះហេតុតែអាមិសៈ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ រឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុពោលថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនីព្រោះ ហេតុតែអាមិសៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៨៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលឱ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុមួយរូបបានឱ្យចីវរ ដល់ភិក្ខុនីដែលមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៨៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដេរចីវរឱ្យភិក្ខុនីមិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ដេរចីវរឱ្យភិក្ខុនីមិនមែនជាញាតិ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៨៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ចំពោះភិក្ខុដែលបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយជាមួយគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុបបួលពួកភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា។ សិក្ខាបទ នោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៤យ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើអំពីចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើអំពីកាយអំពីវាចានិងចិត្ដ១។បេ។
[៨៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ចំពោះភិក្ខុដែលបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ បបួលពួកភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៤យ៉ាង។បេ។
[៩០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងឱ្យ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវទេវទត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ទេវទត្ដដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងឱ្យ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។
[៩១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុមួយរូប ដែលសម្រេចការអង្គុយនៅក្នុងទីកំបាំង ជាមួយនឹងភិក្ខុនីមួយរូប ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ សម្រេចការអង្គុយក្នុងទីកំបាំង ជាមួយនឹងភិក្ខុនីមួយរូប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។
ចប់ ឱវាទវគ្គ ទី៣។
ឧទ្ទាន គឺបញ្ជីរឿងនៃឱវាទវគ្គនោះ ដូច្នេះ
[៩២]
ភិក្ខុដែលសង្ឃមិនបានសន្មត ហើយទូន្មានភិក្ខុនី១ ភិក្ខុចូលទៅទូន្មានភិក្ខុនី ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គត១ ភិក្ខុចូលទៅកាន់សម្នាក់ភិក្ខុនី ដើម្បីទូន្មាន១ ភិក្ខុពោលថា ភិក្ខុទាំងឡាយខំទូន្មានភិក្ខុនីព្រោះហេតុតែអាមិសៈ១ ភិក្ខុឱ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ១ ភិក្ខុដេរចីវឱ្យភិក្ខុនីមិនមែនជាញាតិ១ ភិក្ខុបបួលភិក្ខុនី ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា១ ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា១ ភិក្ខុដឹង ហើយឆាន់ចង្ហាន់ដែលភិក្ខុនីចាត់ចែងឱ្យ១ ភិក្ខុអង្គុយនៅក្នុងទីកំបាំងជាមួយនឹងភិក្ខុនី១។
(៤. ភោជនវគ្គោ)
[៩៣] ភិក្ខុបរិភោគដុំបាយក្នុងផ្ទះសម្នាក់ ( រោងឆាន់ ) លើសកំណត់ម្ដងប៉ុណ្ណោះ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលពួកឆព្វគ្គិយភិក្ខុ នៅឆាន់ដុំបាយក្នុងផ្ទះសម្នាក់រឿយៗ។ សិក្ខាបទ នោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។ បេ។
[៩៤] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់គណភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះទេវទត្ដ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងទេវទត្ដព្រមទាំងបរិស័ទ ដើរសូមគេគ្រប់ត្រកូល ហើយយកមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៧។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[៩៥] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់បរម្បរភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ដែលគេនិមន្ដទៅក្នុងទីដទៃហើយ បែរជាទៅឆាន់ក្នុងទីឯទៀតវិញ (ក្រៅអំពីទីនិមន្ដនោះ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៩៦] ភិក្ខុទទួលនំកំណត់ត្រឹមពេញពីរបាត្រ ឬបីបាត្រ គួរ តែបើ ទទួលឱ្យលើសកំណត់នោះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលដូចម្តេច។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុ ច្រើនរូប មិនដឹងប្រមាណហើយចេះតែទទួល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
[៩៧] ភិក្ខុ ឆាន់រួចហើយ ហាមភោជនហើយ ឆាន់ខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប ឆាន់រួចហើយ ហាមភោជនហើយ ក្រោកទៅឆាន់ក្នុងទីឯទៀតវិញ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៩៨] ភិក្ខុនាំយកខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប នាំយកភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន៣។បេ។
[៩៩] ភិក្ខុ ឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងពេលមិនគួរ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកសត្ដរសវគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុឆាន់ភោជន ក្នុងពេលមិនគួរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២(ដូចក្នុងឯឡកលោមសិក្ខា)។បេ។
[១០០] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនសន្សំទុក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្តិក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះវេលដ្ឋសីសៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះវេលដ្ឋសីសៈមានអាយុ ឆាន់ភោជនដែលខ្លួនសន្សំទុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១០១] ភិក្ខុសូមបណីតភោជន1) ចំពោះខ្លួនឯងហើយឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។បេ។
[១០២] ភិក្ខុឆាន់អាហារដែលសម្រាប់ឆាន់តាមទ្វារមាត់ ដែលគេមិនបានប្រគេន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ឆាន់អាហារសម្រាប់ឆាន់តាមទ្វារមាត់ ដែលគេមិនបានប្រគេន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។ បេ។
ចប់ ភោជនវគ្គ ទី៤។
ឧទ្ទាននៃភោជនវគ្គនោះ ដូច្នេះ
[១០៣]
រឿងភិក្ខុឆាន់ដុំបាយក្នុងផ្ទះសម្នាក់១ រឿងភិក្ខុឆាន់គណភោជន១ រឿងភិក្ខុឆាន់បរម្បរភោជន១ រឿងភិក្ខុទទួលនំបានតែត្រឹមពីរបាត្រឬបីបាត្រ១ រឿងភិក្ខុហាមភោជន១ រឿងភិក្ខុហាមភោជនហើយ ភិក្ខុឯទៀតនាំយកភោជន ទៅបង្ខំឱ្យឆាន់១ រឿងភិក្ខុឆាន់ក្នុងវេលាវិកាល១ រឿងភិក្ខុឆាន់ភោជនដែលខ្លួនសន្សំទុក១ រឿងភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួន១ រឿងភិក្ខុឆាន់អាហារសម្រាប់ឆាន់ តាមទ្វារមាត់ដែលគេមិនបានប្រគេន១។
(៥. អចេលកវគ្គោ)
[១០៤] ភិក្ខុ ឱ្យខាទនីយៈ ឬភោជនីយៈដល់អចេលក៏ក្ដី ដល់បរិញ្វជកក្ដី ដល់បរិញ្វជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះអានន្ទមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះអានន្ទមានអាយុ ឱ្យនំពីរដុំដល់បរិញ្វជិកាម្នាក់ តែសម្គាល់ថាឱ្យនំតែមួយដុំទេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានពីរ (ដូចក្នុងឯឡកលោមសិក្ខាបទ )។បេ។
[១០៥] ភិក្ខុបបួលភិក្ខុផងគ្នាថា នែលោកមានអាយុ មក យើងនឹងចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាតជាមួយគ្នា ហើយបានឱ្យក្ដី មិនបានឱ្យក្ដី នូវបិណ្ឌបាត ដល់ភិក្ខុនោះ ហើយបញ្ជូនភិក្ខុនោះទៅវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ បបួលភិក្ខុផងគ្នាថា នែលោកមានអាយុ មក យើងនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតជាមួយគ្នា ហើយមិនបានឱ្យបិណ្ឌបាតដល់ភិក្ខុនោះ ហើយក៏បញ្ជូនទៅវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១០៦] ភិក្ខុចូលទៅសម្រេចកាអង្គុយក្នុងត្រកូល ដែលមានតែជនពីរនាក់ប្ដីប្រពន្ធ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ ចូលទៅសម្រេចការអង្គុយ ក្នុងត្រកូលដែលមានតែជនពីរនាក់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំងឡើងដោយវាចាឡើយ។បេ។
[១០៧] ភិក្ខុសម្រេចការអង្គុយលើអាសនៈដែលស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ សម្រេចការអង្គុយលើអាសនៈ ដែលស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំងឡើងដោយវាចាឡើយ។បេ។
[១០៨] ភិក្ខុសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ សម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនបានតាំងឡើងដោយវាចាឡើយ។បេ។
[១០៩] ភិក្ខុដែលគេនិមន្ដរួចហើយ ឈ្មោះថាប្រកបដោយភត្ដ មិនបានលាភិក្ខុផងគ្នាដែលមាននៅ (ក្នុងវត្ដ) ហើយស្រាប់តែត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនបាយក្ដី ក្រោយបាយក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ គេនិមន្ដរួចហើយ ឈ្មោះថាជាភិក្ខុប្រកបដោយភត្ដ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលមុនបាយ និងក្រោយបាយ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ៤។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។ បេ។
[១១០] ភិក្ខុសូមភេសជ្ជៈលើសកំណត់ដែលគេបវារណានោះ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងពួកឆព្វគ្គិយភិក្ខុ ដែលមហានាមសក្យរាជ អង្វរថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ ថ្ងៃសិន ហើយមិនព្រមបង្អង់ចាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។
[១១១] ភិក្ខុទៅដើម្បីមើលកងទ័ព ដែលគេលើកចេញទៅ (អំពី ស្រុក) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុនាំគ្នាទៅ ដើម្បីមើលកងទ័ពដែលគេលើកចេញទៅ (អំពីស្រុក)។ សិក្ខាបទនោះមាន បញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១១២] ភិក្ខុនៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១១៣] ភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
ចប់ អចេលកវគ្គ ទី៥។
ឧទ្ទាននៃអចេលកវគ្គនោះ គឺ
[១១៤]
រឿងភិក្ខុឱ្យខាទនីយភោជនីយៈដល់អចេលក១ រឿងភិក្ខុបញ្ជូនភិក្ខុផងគ្នា១ រឿងភិក្ខុអង្គុយក្នុងត្រកូលដែលមានតែជនពីរនាក់ប្ដីប្រពន្ធ១ រឿងភិក្ខុអង្គុយក្នុងទីស្ងាត់មានពីរសិក្ខាបទ១ រឿងភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅក្នុងវត្ដ១ រឿងភិក្ខុសូមភេសជ្ជៈ១ រឿងភិក្ខុទៅមើលកងទ័ពដែលគេលើកចេញទៅអំពីស្រុក១ រឿងភិក្ខុនៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ១ រឿងភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា១។
(៦. សុរាបានវគ្គោ)
[១១៥] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះផឹកសុរា និងមេរ័យ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះសាគតៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះសាគតៈមានអាយុផឹកទឹកស្រវឹង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។បេ។
[១១៦] ភិក្ខុត្រូវបាចិត្ដិយៈ ព្រោះចាក់ដោយជន្លួញគឺម្រាមដៃ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ធ្វើភិក្ខុផងគ្នាឱ្យសើចដោយជន្លួញគឺម្រាមដៃ (ចាក់ក្រឡេក)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។
[១១៧] ភិក្ខុត្រូវអាបត្ដិបាចិត្ដយៈ ព្រោះលេងទឹក ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកសត្ដរសវគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុនាំគ្នាលេងទឹកក្នុងស្ទឹងអចិរវតី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។
[១១៨] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះមិនអើពើ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលព្រះឆន្នៈមានអាយុធ្វើសេចក្ដីមិនអើពើ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។
[១១៩] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបន្លាចភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១២០] ភិក្ខុបង្កាត់ភ្លើងអាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបបង្កាត់ភ្លើងអាំង។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។
[១២១] កំណត់ថ្ងៃមិនទាន់ដល់កន្លះខែ ភិក្ខុងូតទឹក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប បានឃើញព្រះរាជាហើយ នាំគ្នាងូតទឹកមិនដឹងប្រមាណ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ មានអនុប្បញ្ញត្ដិ ៦។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ សិក្ខាបទនោះជា បទេសប្បញ្ញត្ដិ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១២២] បណ្ដាវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់៣យ៉ាង ភិក្ខុ មិនយកវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់ណាមួយ មកធ្វើកប្បពិន្ទុ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ភិក្ខុច្រើនរូបមិនស្គាល់ចីវររបស់ខ្លួន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១២៣] ភិក្ខុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បចេញ ហើយប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជា សក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុផងគ្នា មិនបានដកវិកប្បចេញ ហើយប្រើប្រាស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[១២៤] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ លាក់បាត្រខ្លះ ចីវរខ្លះ និសីទនៈខ្លះ បំពង់ម្ជុលខ្លះ វត្ថពន្ធចង្កេះខ្លះ ជារបស់ភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ចប់ សុរាមេរយវគ្គ ទី៦។
ឧទ្ទាននៃសុរាមេរយវគ្គនោះ ដូច្នេះ
[១២៥]
រឿងភិក្ខុផឹកសុរា១ រឿងភិក្ខុចាក់ក្រឡេកគ្នាដោយជន្លួញ គឺម្រាមដៃ១ រឿងភិក្ខុលេងទឹក១ រឿងភិក្ខុមិនអើពើ១ រឿងភិក្ខុបន្លាចភិក្ខុផងគ្នា១ រឿងភិក្ខុបង្កាត់ភ្លើងអាំង១ រឿងភិក្ខុងូតទឹក១ រឿងភិក្ខុមិនយកវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់ មកធ្វើកប្បពិន្ទុ១ រឿងភិក្ខុវិកប្បចីវរ១ រឿងភិក្ខុលាក់ចីវរ១។
(៧. សប្បាណកវគ្គោ)
[១២៦] ភិក្ខុក្លែងធ្វើសត្វឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលឧទាយិមានអាយុក្លែងធ្វើសត្វឱ្យធ្លាក់ចុះចាកជីវិត។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។
[១២៧] ភិក្ខុ ដឹងហើយប្រើប្រាស់ទឹកដែលមានសត្វ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ ប្រើប្រាស់ទឹកដែលមានសត្វ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១២៨] ភិក្ខុ ដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាម ធម៌ហើយ ដើម្បីកម្មថ្មីទៀត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាមធម៌ហើយ ដើម្បីកម្មថ្មីទៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១២៩] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយនិងវាចានិងចិត្ដ។ បេ។
[១៣០] ភិក្ខុដឹងហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់២០ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបបានដឹងហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់២០។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន ៣។ បេ។
[១៣១] ភិក្ខុដឹងហើយ បបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយតែមួយ ជា មួយដឹងពួកជនដែលមានថេយ្យចិត្ដ (គិតនឹងវាងសួយព្រះរាជធានីជាដើម) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប បបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយនឹងពួកជនមានថេយ្យចិត្ដ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បេ។
[១៣២] ភិក្ខុបបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយមួយ ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប បបួលគ្នាដើរទៅកាន់ ផ្លូវធ្ងាយមួយ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។បេ។
[១៣៣] កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដងហើយ ភិក្ខុមិនលះបង់ទិដ្ឋិអាក្រក់ចេញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ មិនលះបង់ទិដ្ឋិអាក្រក់ចេញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយវាចា និងចិត្ដ។បេ។
[១៣៤] ភិក្ខុ ដឹងហើយ បរិភោគជាមួយនឹងភិក្ខុដែលមានវាទៈ ដូច្នោះ ដែលជាអ្នកមិនធ្វើតាមអនុធម៌2) ទាំងមិនលះបង់ទិដ្ឋិនោះចេញ ត្រូវអាបត្ដិបាចិត្ដិយៈទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿង ដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ បរិភោគជាមួយ នឹងអរិដ្ឋភិក្ខុដែលមានវាទៈដូច្នោះ មិនធ្វើតាមអនុធម៌ ទាំងមិនលះបង់នូវ ទិដ្ឋិនោះចេញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។
[១៣៥] ភិក្ខុដឹងហើយសង្គ្រោះសមណុទ្ទេស (សាមណេរ) ដែល សង្ឃបានធ្វើនាសនកម្មដូច្នោះហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងដែលពួក ឆព្វគ្គិយភិក្ខុដឹងហើយសង្គ្រោះសមណុទ្ទេសឈ្មោះកណ្ឌកៈ ដែលសង្ឃធ្វើនាសនកម្មដូច្នោះហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាស មុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។
ចប់ សប្បាណកវគ្គ ទី៧។
ឧទ្ទាននៃសប្បាណកវគ្គនោះ ដូច្នេះ
[១៣៦]
រឿងភិក្ខុក្លែងធ្វើឱ្យធ្លាក់ចុះចាកជីវិត ១ រឿងភិក្ខុប្រើប្រាស់ទឹកដែលមានសត្វ ១ រឿងភិក្ខុសើរើអធិករណ៍ ដែលសង្ឃរម្ងាប់ត្រឹមត្រូវតាមធម៌ហើយ ១ រឿងភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ១ រឿងភិក្ខុឱ្យឧបសម្បទាដល់បុគ្គលមានឆ្នាំមិនគ្រប់ម្ភៃ ១ រឿងភិក្ខុដើរផ្លូវឆ្ងាយទៅជាមួយនឹងពួកជនដែលមានថេយ្យចិត្ដ ១ រឿងភិក្ខុដើរផ្លូវឆ្ងាយជាមួយនឹងមាតុគ្រាម ដោយបបួលគ្នា ១ (រឿងភិក្ខុមិនលះបង់ទិដ្ឋិអាក្រក់) ១ រឿងភិក្ខុបរិភោគជាមួយ (នឹងភិក្ខុដែលមិនលះបង់ទិដ្ឋិអាក្រក់) ១ រឿងភិក្ខុសង្គ្រោះសមណុទ្ទេសដែលសង្ឃធ្វើនាសនកម្មហើយ ១។
(៨. សហធម្មិកវគ្គោ)
[១៣៧] ភិក្ខុ កាលបើភិក្ខុទាំងឡាយនិយាយតាមសិក្ខាបទដែល ព្រះមានព្រះភាគទ្រង់បញ្ញត្ដទុក ហើយពោលតបវិញថា នែអាវុសោ ខ្ញុំ មិនទាន់សិក្សាក្នុងសិក្ខាបទនេះទេ ព្រោះមិនទាន់បានសាកសួរភិក្ខុឯទៀត ដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុ កាលបើភិក្ខុទាំងឡាយនិយាយតាម សិក្ខាបទដែលព្រះមានព្រះភាគទ្រង់បញ្ញត្ដទុក ក៏ពោលតបវិញថា ម្នាលអាវុសោ ខ្ញុំមិនទាន់សិក្សា ក្នុងសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុឯទៀត ដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៣៨] ភិក្ខុពោលតិះដៀលវិន័យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែកពួកឆព្វគ្គិយភិក្ខុ ពោលតិះដៀលវិន័យ។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។
[១៣៩] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះសង្ឃលើកមោហារោបនកម្មរួចហើយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ធ្វើជាវង្វេងមិនស្គាល់សិក្ខាបទ(ពើ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤០] ភិក្ខុឱ្យនូវការប្រហារដល់ភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុខឹងអាក់អន់ចិត្ដហើយ ឱ្យនូវការប្រហារដល់ភិក្ខុទាំងឡាយ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។
[១៤១] ភិក្ខុលើកនូវលំពែង គឺបាតដៃជន្លភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុខឹងអាក់អន់ចិត្ដ ហើយលើកនូវលំពែង គឺបាតដៃ ជន្លភិក្ខុទាំងឡាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានទាំងឡើងអំពីវាចាឡើយ។បេ។
[១៤២] ភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤៣] ភិក្ខុក្លែងបណ្ដាលសេចក្ដីរង្កៀស ឱ្យកើតឡើងដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្លែងបណ្ដាលសេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុទាំងឡាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤៤] ភិក្ខុឈរអែបស្ដាប់ភិក្ខុទាំងឡាយ ដែលបង្កហេតុ ឈ្លោះទាស់ទែងកើតឡើង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ឈរអែបស្ដាប់ភិក្ខុទាំងឡាយ ដែលបង្កហេតុឈ្លោះទាស់ទែងកើតឡើង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។បេ។
[១៤៥] ភិក្ខុបានឱ្យឆន្ទៈ គឺសេចក្ដីយល់ព្រម ដល់កម្មដែលប្រកបដោយធម៌ ហើយត្រឡប់តិះដៀលជាខាងក្រោយវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានឱ្យឆន្ទៈ ដល់កម្មដែលប្រកប ដោយធម៌ ហើយត្រឡប់តិះដៀលជាខាងក្រោយវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។
[១៤៦] ពាក្យវិនិច្ឆ័យកំពុងតែប្រព្រឹត្ដទៅក្នុងសង្ឃ ភិក្ខុមិនបានឱ្យឆន្ទៈ ហើយក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលភិក្ខុមួយរូប កាលបើពាក្យវិនិច្ឆ័យកំពុងតែប្រព្រឹត្ដទៅក្នុងសង្ឃ មិនបានឱ្យឆន្ទៈ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។បេ។
[១៤៧] ភិក្ខុឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់ តិះដៀលជាខាងក្រោយវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់តិះដៀលជាខាងក្រោយវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤៨] ភិក្ខុដឹងថា លាភរបស់សង្ឃ ដែលគេបង្អោនដើម្បីសង្ឃ ហើយ ក៏ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងថា លាភរបស់សង្ឃដែលគេបង្អោនដើម្បីសង្ឃហើយ ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ចប់ សហធម្មិកវគ្គ ទី៨។
ឧទ្ទាននៃសហធម្មិកវគ្គនោះ ដូច្នេះ
[១៤៩]
រឿងភិក្ខុដែលគេប្រដៅដោយសហធម៌ (សិក្ខាបទ)១ រឿងភិក្ខុពោលតិះដៀលវិន័យ ១ រឿងភិក្ខុក្លែងធ្វើជាមិនដឹងសិក្ខាបទ១ រឿងភិក្ខុប្រហារភិក្ខុផងគ្នា១ រឿងភិក្ខុលើកលំពែងគឺបាតដៃ១ រឿងភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសមិនមានមូល១ រឿងភិក្ខុក្លែងញ៉ាំងសេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុផងគ្នា១ រឿងភិក្ខុអែបស្ដាប់ភិក្ខុដែលឈ្លោះគ្នា១ រឿងភិក្ខុឱ្យឆន្ទៈដល់កម្មដែលប្រកបដោយធម៌១ រឿងភិក្ខុមិនបានឱ្យឆន្ទៈហើយក្រោកចាកទីវិនិច្ឆ័យ១ រឿងសង្ឃព្រមព្រៀងគ្នាឱ្យចីវរដល់ភិក្ខុ១ រឿងភិក្ខុបង្អោនលាភសង្ឃ ដើម្បីបុគ្គលវិញ១។
(៩. រាជវគ្គោ)
[១៥០] ភិក្ខុចូលទៅកាន់ព្រះរាជវាំងរបស់ព្រះរាជា ដោយមិនបានថ្វាយដំណឹងជាមុន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះអានន្ទមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះអានន្ទមានអាយុ មិនបានថ្វាយដំណឹងជាមុន ហើយចូលទៅកាន់ព្រះរាជវាំងរបស់ព្រះរាជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២(ដូចក្នុងកឋិនសិក្ខាបទ)។ បេ។
[១៥១] ភិក្ខុរើសរតនវត្ថុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូបបានរើសរតនវត្ថុ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។
[១៥២] ភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយចូលទៅ កាន់ស្រុកក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ មិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយចូលទៅកាន់ស្រុក ក្នុងវេលាវិកាល។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[១៥៣] ភិក្ខុឱ្យគេធ្វើបំពង់ម្ជុលនឹងឆ្អឹងក្ដី នឹងភ្លុកក្ដី នឹងស្នែងក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបមិនដឹងប្រមាណ ដើរសូមបំពង់ម្ជុលគេជាច្រើន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
[១៥៤] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ឱ្យគេធ្វើគ្រែខ្ពស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។
[១៥៥] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ដែលញាត់ដោយសំឡី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ដែលញាត់ដោយសំឡី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
[១៥៦] ភិក្ខុ ឱ្យគេធ្វើសំពត់និសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុឱ្យធ្វើសំពត់និសីទនៈមិនត្រូវខ្នាត។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។
[១៥៧] ភិក្ខុឱ្យគេធ្វើសំពត់គ្របកម ឬដំបៅឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់គ្របកម ឬដំបៅមិនត្រូវខ្នាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។
[១៥៨] ភិក្ខុឱ្យគេធ្វើសំពត់ងូតទឹកភ្លៀងកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់ងូតទឹកភ្លៀងមិនត្រូវខ្នាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។
[១៥៩] ភិក្ខុឱ្យគេធ្វើចីវរប៉ុនគ្នានឹងចីវរព្រះសុគត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះនន្ទមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះនន្ទមានអាយុ ប្រើប្រាស់ចីវរប៉ុនគ្នា នឹងចីវរព្រះសុគត។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
ចប់ រាជវគ្គ ទី៩។
ឧទ្ទាននៃរាជវគ្គនោះ ដូច្នេះ
[១៦០]
រឿងភិក្ខុចូលទៅកាន់ព្រះរាជវាំង១ រឿងភិក្ខុរើសរតនវត្ថុ១ រឿងភិក្ខុមិនបានលាភិក្ខុផងគ្នា ហើយចូលទៅកាន់ស្រុក១ រឿងភិក្ខុឱ្យគេធ្វើបំពង់ម្ជុល១ រឿងភិក្ខុឱ្យគេធ្វើគ្រែ១ រឿងភិក្ខុឱ្យគេធ្វើគ្រែ ញាត់ដោយសំឡី១ រឿងភិក្ខុឱ្យគេធ្វើសំពត់និសីទនៈ ១ រឿងភិក្ខុឱ្យគេធ្វើសំពត់គ្របកមឬដំបៅ១រឿងភិក្ខុឱ្យគេធ្វើសំពត់ងូតទឹកភ្លៀង១ រឿងភិក្ខុប្រើប្រាស់ចីវរប៉ុនគ្នានឹងចីវរព្រះសុគត។
ចប់ បាចិត្ដិយៈ ៩២ តែប៉ុណ្ណេះ។
ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ
[១៦១]
វគ្គទាំងនោះ មាន៩ គឺ មុសាវាទវគ្គ១ ភូតគាមវគ្គ១ ឱវាទវគ្គ១ ភោជនវគ្គ១ អចេលកវគ្គ១ សុរាបាណកវគ្គ១ សប្បាណកវគ្គ១ សហធម្មិកវគ្គ១ រាជវគ្គ១។