User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.01.6

(បាដិទេសនីយកណ្ឌៈ ទី៦)

សង្ខេប

(?)

vin pv 01 1 01 6 បាលី cs-km: vin.pv.01.1.01.6 អដ្ឋកថា: vin.pv.01.1.01.6_att PTS: ?

(បាដិទេសនីយកណ្ឌៈ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៦. បាដិទេសនីយកណ្ឌំ)

[១៦២] សួរថា សិក្ខាបទណាមានឈ្មោះថាបាដិទេសនីយៈ ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចប្រយោជន៍ទាំង១០) បានបញ្ញត្ដហើយ ដល់ភិក្ខុដែលទទួលខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះស្រុក សិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ទទួលអាមិសៈ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅចន្លោះស្រុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។បេ។

[១៦៣] ភិក្ខុមិនបានឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុមិនបានឃាត់ភិក្ខុនី ដែលកំពុងបង្គាប់បញ្ជា (ឱ្យប្រគេនបាយសម្លដល់ភិក្ខុ) សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដក៏មាន។បេ។

[១៦៤] ភិក្ខុទទួលខាទនីយៈឬភោជនីយៈ ដោយដៃរបស់ខ្លួន ក្នុង ត្រកូលដែលសង្ឃបានសន្មតឱ្យជាសេក្ខត្រកូល ឆាន់ខ្លួនឯង ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប មិនដឹងប្រមាណហើយទទួល។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។ បេ។

[១៦៥] ភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ ទទួលខាទនីយៈឬភោជនីយៈ ដែលទាយកមិនបានឱ្យដំណឹងជាមុន ដោយដៃរបស់ខ្លួន ក្នុងអារាមហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប កាលបើចោរនៅអាស្រ័យក្នុងអារាម ក៏មិនបានប្រាប់គេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើង អំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចាចិត្ដក៏មាន។ បេ។

ចប់ បាដិទេសនិយៈ ៤ តែប៉ុណ្ណេះ។

ឧទ្ទាននៃបាដិទេសនីយៈនោះ ដូច្នេះ

[១៦៦]

រឿងភិក្ខុទទួលខាទនីយភោជនីយាហារ អំពីភិក្ខុនីដែលមិនមែនជាញាតិ១ រឿងភិក្ខុមិនឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា១ រឿងភិក្ខុទទួលខាទនីយភោជនីយាហារ ក្នុងសេក្ខត្រកូល១ រឿងភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ១ បាដិទេសនីយៈទាំង៤ ដូច្នេះ ព្រះសម្ពុទ្ធសម្ដែងហើយ។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.01.6.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann