User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.01.7

(សេខិយកណ្ឌៈ ទី៧)

សង្ខេប

(?)

vin pv 01 1 01 7 បាលី cs-km: vin.pv.01.1.01.7 អដ្ឋកថា: vin.pv.01.1.01.7_att PTS: ?

(សេខិយកណ្ឌៈ ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៧. សេខិយកណ្ឌំ)

បរិមណ្ឌលវគ្គ ទី១

(១. បរិមណ្ឌលវគ្គោ)

[១៦៧] សួរថា អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចប្រយោជន៍ទាំង ១០) បានបញ្ញត្ដហើយដល់ភិក្ខុ ដែលអាស្រ័យសេចក្ដីមិនអើពើ ស្លៀករយីករយាកខាងមុខខាងក្រោយ អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់រយីករយាកខាងមុខខ្លះ ខាងក្រោយខ្លះ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។

[១៦៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដណ្ដប់ចីពររយីករយាក ខាងមុខក្ដី ខាងក្រោយក្ដី ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដណ្ដប់ចីពររយីករយាកខាងមុខខ្លះ ខាងក្រោយខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។បេ។

[១៦៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ហើយបើកកាយដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបើកកាយ ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបើកកាយ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រមាច់ដៃក្ដី ជើងក្ដី ដើរចូលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុក្រមាច់ដៃខ្លះ ជើងខ្លះ ដើរទៅ ក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រមាច់ដៃក្ដី ជើងក្ដី អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រមាច់ដៃខ្លះ ជើងខ្លះ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រឡេកមើលពីសពាស ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាសអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុក្រឡេកមើលពីសពាស អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។បេ។

[១៧៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ បរិមណ្ឌលវគ្គ ទី១។

ឧជ្ជគ្ឃិកវគ្គ ទី២

(២. ឧជ្ជគ្ឃិកវគ្គោ)

[១៧៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទៅក្នុងចន្លោះផ្ទះដោយ សំណើចខ្លាំង ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។

[១៧៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយក្នុងចន្លោះផ្ទះដោយសំណើចខ្លាំង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។

[១៧៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួក ឆព្វគ្គិយភិក្ខុ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងសមនុភាសនសិក្ខាបទ)។

[១៨០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងសមនុភាសនសិក្ខាបទ)។

[១៨១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងកាយ ក្នុង ចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបា រាជិកសិក្ខាបទ)។

[១៨៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរវាសដៃទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយវាសដៃក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងក្បាលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ ឧជ្ជគ្ឃិកវគ្គ ទី២។

ខម្ពកតវគ្គ ទី៣

(៣. ខម្ភកតវគ្គោ)

[១៨៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរស្ទឹមចង្កេះទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយស្ទឹមចង្កេះក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទទូរក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុដណ្ដប់គ្រលុំកាយព្រមទាំងក្បាល ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយទទូរក្បាលនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរចំអើតជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយត្របោមក្បាលជង្គង់ នៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតមិនគោរព ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស ទទួលចង្ហាន់បិណ្ឌបាត ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង បឋមបារាជិកសិក្ខាបទ)។

[១៩៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសម្លឱ្យច្រើន (លើសបាយ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតឱ្យកំពុង (ហួសមាត់បាត្រ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ ខម្ពកតវគ្គ ទី៣។

បិណ្ឌបាតវគ្គ ទី៤

(៤. បិណ្ឌបាតវគ្គោ)

[១៩៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបិណ្ឌបាតមិនគោរព ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស បរិភោគបិណ្ឌបាត ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយឱ្យខូងក្នុងទីនោះៗ ឆាន់បិណ្ឌបាត ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០០] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ បរិភោគសម្លច្រើនជាង (បាយ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតច្រមចុះអំពីកំពូលបាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយលុបសម្ល ឬម្ហូប ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សុំសម្លឬបាយបម្រុងខ្លួនឯង ហើយឆាន់ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ទៅសុំសម្លខ្លះ បាយខ្លះ បម្រុងខ្លួនឯង ហើយឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[២០៤] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ សម្គាល់ដោយការលើកទោសគេ រំពៃមើលបាត្រភិក្ខុដទៃ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យធំ1) ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យវែង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ បិណ្ឌបាតវគ្គ ទី៤។

កពឡវគ្គ ទី៥

(៥. កពឡវគ្គោ)

[២០៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កាលដែលពំនូតបាយមិនទាន់ដល់មាត់ ក៏ហាមាត់ចាំ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគញាត់ម្រាមដៃទាំង អស់ទៅក្នុងមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ និយាយទាំងពំនូតបាយនៅក្នុងមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយ វាចានិងចិត្ដ។

[២១០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបោះដុំបាយទៅក្នុងមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋម បារាជិកសិក្ខាបទ)។

[២១១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគខាំកាត់ពំនូតបាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបៀមទុលថ្ពាល់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគរលាស់ដៃ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យជ្រុះគ្រាប់បាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលៀនអណ្ដាត ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮផ្ចប់ៗ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ កពឡវគ្គ ទី៥។

សុរុសុរុវគ្គ ទី៦

(៦. សុរុសុរុវគ្គោ)

[២១៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮសុរុសុរុ (គ្រូកៗ) ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូប ផឹកទឹកដោះស្រស់ឱ្យឮ សុរុសុរុ(គ្រូកៗ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបាត្រ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២២០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបបូរមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២២១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសៀនទឹក ដោយដៃដែលប្រឡាក់ដោយអាមិសៈ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ទទួលសៀនទឹក ដោយដៃដែលប្រឡាក់ដោយអាមិសៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២២២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ចាក់ទឹកលាងបាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូបចាក់ទឹកលាង បាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២២៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពី ហើយសម្ដែងធម៌ដល់មនុស្សដែលមានឆត្រក្នុងដៃ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយ ភិក្ខុសម្ដែងធម៌ដល់មនុស្សដែលមានឆត្រនៅក្នុងដៃ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានដំបងក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដ្ដាសមុដ្ឋ្ថាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានគ្រឿងសស្ដ្រាក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានគ្រឿងអាវុធ2) ក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

ចប់ សុរុសុរុវគ្គ ទី៦។

បាទុកាវគ្គ ទី៧

(៧. បាទុកវគ្គោ)

[២២៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្សដែលពាក់ទ្រនាប់ជើង ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្សដែលពាក់ស្បែកជើង ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលឋិតនៅលើយាន ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលនៅលើដំណេក ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលអង្គុយត្របោមក្បាលជង្គង់ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលជួតក្បាល ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលទទូរក្បាល ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើផែនដី សម្ដែង ធម៌ដល់មនុស្សដែលអង្គុយលើអាសនៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៥] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ អង្គុយលើអាសនៈទាប សម្ដែងធម៌ដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ជាង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរសម្ដែងធម៌ ដល់មនុស្សដែលអង្គុយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរពីខាងក្រោយសម្ដែង ធម៌ដល់មនុស្សដែលដើរអំពីមុខ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងវាចា និងចិត្ដ។

[២៣៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរក្រៅផ្លូវសម្ដែងធម៌ ដល់មនុស្សដែលដើរតាមផ្លូវ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងវាចា និងចិត្ដ។

[២៣៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរបន្ទោបង់ឧច្ចារៈ ឬ បស្សាវៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង អំពីវាចា។

[២៤០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់លើ (រុក្ខជាតិដើមឈើ) ដែលមានពណ៌ខៀវស្រស់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុ ប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២៤១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់ក្នុងទឹក ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងពួកឆព្វគ្គិយភិក្ខុ បានបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្ដោះទឹកមាត់ខ្លះ ដាក់ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

ចប់ បាទុកាវគ្គ ទី៧។

សេក្ខិយវត្ដ គឺវត្ដដែលភិក្ខុត្រូវសិក្សា មាន៧៥ ចប់ តែប៉ុណ្ណេះ។

ចប់ កត្ថប្បញ្ញត្ដិវារៈ ក្នុងមហាវិភង្គ។

ឧទ្ទាននៃសេក្ខិយវត្ដនោះ ដូច្នេះ

[២៤២]

រឿងភិក្ខុត្រូវស្លៀកដណ្ដប់ ឱ្យជាបរិមណ្ឌល១ រឿងភិក្ខុបិទបាំងកាយ១ រឿងភិក្ខុសង្រួមឱ្យល្អ១ រឿងភិក្ខុមានភ្នែកដាក់ចុះ១ រឿងភិក្ខុសើយចីវរ១ រឿងភិក្ខុធ្វើសំឡេងខ្លាំង ១ រឿងភិក្ខុគ្រលែងអវយវៈបីយ៉ាង១ រឿងភិក្ខុស្ទឹមចង្កេះ១ រឿងភិក្ខុទទូរក្បាល១ រឿងភិក្ខុចំអើតជើង ១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ ១ រឿងភិក្ខុទទួលបិណ្ឌបាត ដោយគោរព ១ រឿងភិក្ខុទទួលបិណ្ឌបាតមានសេចក្ដីសម្គាល់តែក្នុងបាត្រ ១ រឿងភិក្ខុទទួលបិណ្ឌបាតឱ្យមានសម្លស្មើគ្នា១ រឿងភិក្ខុទទួលបិណ្ឌបាត ឱ្យត្រឹមស្មើមាត់បាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតដោយគោរព១ រឿងភិក្ខុឆាន់បិណ្ឌបាតមានសេចក្ដីសម្គាល់តែក្នុងបាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតវាចឱ្យស្មើ១ រឿងភិក្ខុឆាន់សម្លឱ្យស្មើនឹងបាយ១ រឿងភិក្ខុឆាន់ច្រមចុះអំពីកំពូលបាយ១ រឿងភិក្ខុកកាយបាយលុបសម្លឬម្ហូប១ រឿងភិក្ខុសុំបិណ្ឌបាត១ រឿងភិក្ខុសម្គាល់គិតនឹងលើកទោស១ រឿងភិក្ខុមិនធ្វើពំនូតបាយឱ្យធំហួសប្រមាណ១ រឿងភិក្ខុធ្វើពំនូតបាយឱ្យបរិមណ្ឌល១ រឿងភិក្ខុហាមាត់ចាំពំនូតបាយ១ រឿងភិក្ខុញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់១ រឿងភិក្ខុនិយាយទាំងអាហារនៅក្នុងមាត់១ រឿងភិក្ខុបោះដុំបាយបរិភោគ១ រឿងភិក្ខុខាំកាត់ពំនូតបាយ១ រឿងភិក្ខុឆាន់អាហារបៀមទុលថ្ពាល់១ រឿងភិក្ខុឆាន់រលាស់ដៃ១ រឿងភិក្ខុឆាន់ឱ្យជ្រុះគ្រាប់បាយ ១ រឿងភិក្ខុលៀនអណ្ដាត១ រឿងភិក្ខុឆាន់ឮសូរចបុចបុ១ ឮសូរសុរុសុរុ១ រឿងភិក្ខុឆាន់ លិទ្ធដៃ១ រឿងភិក្ខុឆាន់លិទ្ធបាត្រ១ រឿងភិក្ខុឆាន់លិទ្ធបបូរមាត់១ រឿងភិក្ខុយកដៃដែលប្រឡាក់អាមិសទៅទទួលភាជន៍ទឹក១ រឿងភិក្ខុចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ១ ព្រះតថាគតទាំងឡាយ មិនបានសម្ដែងព្រះសទ្ធម្មដល់មនុស្សដែលមានឆត្រក្នុងដៃ និងមនុស្សដែលមានដំបងក្នុងដៃ និងមនុស្សដែលមានគ្រឿងសស្ដ្រានិងអាវុធក្នុងដៃ និងមនុស្សពាក់ទ្រនាប់ ជើង ពាក់ស្បែកជើង ឋិតនៅលើយាននិងលើដំណេក អង្គុយ ត្របោមក្បាលជង្គង់ ជួតក្បាល ទទូរក្បាល និងមិនអង្គុយ លើផែនដី សម្ដែងធម៌ដល់មនុស្សដែលអង្គុយនៅលើអាសនៈ មិនអង្គុយលើអាសនៈទាប សម្ដែងធម៌ដល់មនុស្សដែលអង្គុយ លើអាសនៈខ្ពស់ មិនឈរសម្ដែងធម៌ដល់មនុស្សដែលអង្គុយ មិនដើរក្រោយ សម្ដែងធម៌ដល់មនុស្សដែលដើរមុន មិនដើរក្រៅផ្លូវ សម្ដែងធម៌ដល់មនុស្សដែលដើរតាមផ្លូវ រឿងភិក្ខុមិនត្រូវឈរបន្ទោបង់ឧច្ចារៈឬបស្សាវៈ និងមិនត្រូវបន្ទោបង់ឧច្ចារៈ ឬបស្សាវៈ លើវត្ថុស្រស់និងទឹក។

ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ

[២៤៣]

បរិមណ្ឌលវគ្គ១ ឧជ្ជគ្ឃិកវគ្គ១ ខម្ភកតវគ្គ១ បិណ្ឌបាតវគ្គ១ កពឡវគ្គ១ សុរុសុរុវគ្គ១ បាទុកាវគ្គទីប្រាំពីរ១។

 

លេខយោង

1)
អាហារចំនួនមួយម៉ាត់ៗ ក៏ហៅថាពំនូតដែរ។
2)
គ្រឿងប្រហារដែលប្រយោល មានមុខមិនមុត ដូចកាំភ្លើង ធ្នូ ស្នា និងដំបងជាដើម ហៅថាអាវុធ។
km/tipitaka/vin/pv/vin.pv.01.1.01.7.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann