User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.04

សង្គហិតវារៈ ទី៤

សង្ខេប

(?)

vin pv 01 1 04 បាលី cs-km: vin.pv.01.1.04 អដ្ឋកថា: vin.pv.01.1.04_att PTS: ?

សង្គហិតវារៈ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៤. សង្គហិតវារោ)

[៤៦៣] បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៣កង គឺ កងនៃបារាជិកាបត្ដិក៏មាន កងនៃថុល្លច្ចយាបត្ដិក៏មាន កងនៃទុក្កដាបត្ដិក៏មាន។ បេ។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក លោកសង្គ្រោះដោយកងនៃអាបត្ដិ១គឺ ទុក្កដាបត្ដិ។

ចប់ សង្គហិតវារៈ ទី៤។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.04.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann