(?)
vin pv 01 1 07 បាលី cs-km: vin.pv.01.1.07 អដ្ឋកថា: vin.pv.01.1.07_att PTS: ?
សមថវារៈទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. សមថវារោ)
[៤៦៦] បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ1)។បេ។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ។
ចប់ សមថវារៈទី៧។