(?)
vin pv 01 1 08 បាលី cs-km: vin.pv.01.1.08 អដ្ឋកថា: vin.pv.01.1.08_att PTS: ?
សមុច្ចយវារៈ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. សមុច្ចយវារោ)
[៤៦៧] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣គឺ សេពមេថុនធម្មនឹងសរីរៈដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក សេពមេថុនធម្ម នឹងសរីរៈដែលសត្វទំពាស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូលអង្គជាតទៅក្នុងទ្វារមាត់ដែលហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣នេះឯង។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិណា។ បណ្ដាកងនៃអាបត្ដិទាំង៧ លោក សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិទាំងនោះ ចាត់ចូលក្នុងអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៣គឺ កងនៃបារាជិកាបត្ដិក៏មាន កងនៃថុល្លច្ចយាបត្ដិក៏មាន កងនៃទុក្កដាបត្ដិក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង២ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈ៣ គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ។បេ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១គឺ ទុក្កដ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១នេះឯង។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ១គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃទុក្កដាបត្ដិ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង៧អាបត្ដិនោះ រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
ចប់ សមុច្ចយវារៈ ទី៨។
វារៈទាំង៨ ប្រការនេះ លោកកត់ត្រាទុកសម្រាប់ស្វាធ្យាយ។
ឧទ្ទាន គឺបញ្ជីរឿងនៃមហាវារៈនោះ ដូច្នេះ
[៤៦៨]
រឿងព្រះមានព្រះភាគ (ទ្រង់បញ្ញត្ដសិក្ខាបទនោះៗ) ក្នុងទីណា១ រឿងបញ្ញត្ដិទាំង៩យ៉ាង១ រឿងព្រះមានព្រះភាគ ទ្រង់បញ្ញត្ដវិន័យ ព្រោះអាស្រ័យប្រយោជន៍ប៉ុន្មានយ៉ាង១ រឿងសង្គ្រោះអាបត្ដិចូលនឹងវិបត្ដិ១ សមុដ្ឋាន និងអធិករណ៍១ សមថៈ១ សមុច្ចយៈ (ការរួបរួម)១។