User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.11

វិបត្ដិវារៈ ទី៣

សង្ខេប

(?)

vin pv 01 1 11 បាលី cs-km: vin.pv.01.1.11 អដ្ឋកថា: vin.pv.01.1.11_att PTS: ?

វិបត្ដិវារៈ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៣.(១១) វិបត្តិវារោ)

[៥០៥] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូល ក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការ អាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺ ការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ទី៣។

 

លេខយោង

km/tipitaka/vin/pv/vin.pv.01.1.11.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann