(?)
vin pv 01 1 15 បាលី cs-km: vin.pv.01.1.15 អដ្ឋកថា: vin.pv.01.1.15_att PTS: ?
សមថវារៈ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧.(១៥) សមថវារោ)
[៥០៩] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈ៣ គឺដោយ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដា សមថៈទាំង៧ រម្ងាប់ដោយសមថៈទាំង៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមថវារៈ ទី៧។