User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.01.1.16

សមុច្ចយវារៈ ទី៨

សង្ខេប

(?)

vin pv 01 1 16 បាលី cs-km: vin.pv.01.1.16 អដ្ឋកថា: vin.pv.01.1.16_att PTS: ?

សមុច្ចយវារៈ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៨.(១៦) សមុច្ចយវារោ)

[៥១០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនីត្រូវអាបត្ដិ៤ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែលសត្វទំពាស៊ីដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកលាក់ដ៏រលីង1) ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនេះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃ អាបត្ដិទាំង៧ អាបត្ដិទាំងនោះ សង្គ្រោះដោយកងនៃអាបត្ដិ៤ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិទាំងនោះ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។ ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ ភិក្ខុត្រូវអាបត្ដិទុក្កដ១ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក ភិក្ខុត្រូវអាបត្ដិ១នេះឯង ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយ សមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ទី៨។

ចប់ បច្ចយវារៈទាំង៨។

ចប់ មហាវារៈ១៦ ក្នុងមហាវិភង្គ។

 

លេខយោង

1)
មើលភិក្ខុនីវិភង្គ បច្ចេកភាគទី៥ បព្វៈ ១៦១ ទំព័រ ១២៦។
km/tipitaka/vin/pv/vin.pv.01.1.16.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann