km:tipitaka:vin:pv:vin.pv.01.2

ភិក្ខុនីវិភង្គ មហាវិរៈ១៦

សង្ខេប

(?)

vin pv 01 2 បាលី cs-km: vin.pv.01.2 អដ្ឋកថា: vin.pv.01.2_att PTS: ?

ភិក្ខុនីវិភង្គ មហាវិរៈ១៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(ភិក្ខុនីវិភង្គោ)

(កត្ថបញ្ញត្តិវារៈ ទី១)

(១. កត្ថបញ្ញត្តិវារោ)

(បារាជិកកណ្ឌៈ ទី១)

(១. បារាជិកកណ្ឌំ)

[៥១១] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ ក្នុងសិក្ខាបទនោះ មាន បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សព្វត្ថប្បញ្ញត្ដិ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ អសាធារណប្បញ្ញត្ដិ ឯកតោបញ្ញត្ដិ ឧភតោបញ្ញត្ដិដែរឬ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះជាកងនៃអាបត្ដិអ្វី។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះតាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ អាបត្ដិ នោះ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះរម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីដែលហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីដែលហៅ ថាអភិវិន័យក្នុងសិក្ខាបទនោះ អ្វីដែលហៅថាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីដែលហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីដែលហៅថាវិបត្ដិ អ្វីដែលហៅថាសម្បត្ដិ អ្វីដែលហៅថាបដិបត្ដិ (ក្នុងសិក្ខាបទនោះ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ ស្រីពួកណាសិក្សា។ ស្រីពួកណា ដែលឈ្មោះថាមានសិក្ខាសិក្សាស្រេចហើយ។ សិក្ខាបទនោះឋិតនៅក្នុងពួកស្រីណា។ ពួកស្រីណាទ្រទ្រង់។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។

[៥១២] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល សុន្ទរីនន្ទាភិក្ខុនីជាស្រីមានតម្រេកដោយរាគៈ ក៏ត្រេកអរនឹងការចាប់ពាល់កាយនៃបុរសបុគ្គល ដែលមានតម្រេកដោយរាគៈ (ដូច្នោះដែរ)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមាន ក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ តើចាត់ចូលក្នុងឧទ្ទេសអ្វី រាប់បញ្ចូលក្នុងឧទ្ទេសអ្វី។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះមកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ជាអធិករណ៍អ្វី។ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ រម្ងាប់ដោយសមថៈ២ គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីហៅថាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាវិន័យ ការចែកបទមាតិកា ហៅថាអភិវិន័យ។ អ្វីហៅថាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាបាតិមោក្ខ ការចែកបទមាតិកា ហៅថា អធិប្បាតិមោក្ខ។ អ្វីហៅថាវិបត្ដិ។ ការមិនសង្រួមហៅថាវិបត្ដិ។ អ្វីហៅថាសម្បត្ដិ។ ការសង្រួមហៅថាសម្បត្ដិ។ អ្វីហៅថាបដិបត្ដិ។ ភិក្ខុនីសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើអំពើយ៉ាងនេះ (ហៅថា បដិបត្ដិ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ទាំង១០យ៉ាង គឺដើម្បីសេចក្ដីល្អ ដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ១ ដើម្បីការសង្កត់សង្កិន ពួកភិក្ខុនីដែលមិនអៀនខ្មាស១ ដើម្បីការនៅជាសុខស្រួលដល់ពួក ភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយ ដែលមានក្នុងបច្ចុប្បន្ន១ ដើម្បីកម្ចាត់បង់នូវអាសវធម៌ទាំងឡាយដែលមានក្នុងបរលោក១ ដើម្បីញ៉ាំងពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាងពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឱ្យតាំងនៅមាំ១ ដើម្បីអនុគ្រោះដល់វិន័យ១។ ស្រីពួកណាសិក្សា (ក្នុងសិក្ខាបទនោះ)។ ពួកស្រីដែលនៅជាសេក្ខបុគ្គល និងពួកស្រីដែលជ្រះថ្លាក្នុងកុសលធម៌តែជាបុថុជ្ជន រមែងសិក្សាក្នុងសិក្ខាបទនោះ។ ពួកស្រីណាឈ្មោះថាមានសិក្ខាសិក្សាហើយ។ ពួកភិក្ខុនីដែលជាព្រះអរហន្ដឈ្មោះថាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងពួកស្រីណា។ ឋិតនៅក្នុងពួកភិក្ខុនីដែលមានសេចក្ដីប្រាថ្នាក្នុងសិក្ខា។ ពួកភិក្ខុនីណាទ្រទ្រង់។ សិក្ខាបទនោះប្រព្រឹត្ដទៅក្នុងពួកភិក្ខុនីណា ពួកភិក្ខុនីនោះតែងទ្រទ្រង់ (នូវសិក្ខាបទនោះ)។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ ជាពាក្យរបស់ព្រះមានព្រះ ភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ (ព្រះថេរៈទាំងឡាយដូចមាននាមខាងក្រោមនេះ) នាំតៗគ្នាមក។ គឺ ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលិបុត្ដជាគំរប់៥អង្គ១ ឯព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះថេរៈទាំងឡាយ គឺ ព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ចេះដឹងព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសនូវព្រះវិនយបិដក ទុកក្នុង តម្ពបណ្ណិទ្វីប គឺកោះលង្កា។

[៥១៣] ឆដ្ឋបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ព្រះអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ដល់ភិក្ខុនីទាំងឡាយ ឆដ្ឋបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុនីឈ្មោះថុល្លនន្ទា។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងហើយ មិនចោទភិក្ខុនីដែលត្រូវអាបត្ដិបារាជិកដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងវាចានិងចិត្ដ។

[៥១៤] សត្ដមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមភិក្ខុឈ្មោះអរិដ្ឋៈ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥១៥] អដ្ឋមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុគម្រប់៨។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ បារាជិក ៨។

ឧទ្ទាននៃបារាជិកសិក្ខាបទនោះ ដូច្នេះ

[៥១៦]

រឿងភិក្ខុនីសេពមេថុនធម្ម១ ភិក្ខុនីលួចទ្រព្យគេ១ ភិក្ខុនីសម្លាប់មនុស្ស១ ភិក្ខុនីពោលអួតឧត្ដរិមនុស្សធម្ម១ ភិក្ខុនីត្រេកអរនឹងកាយសំសគ្គៈ១ ភិក្ខុនីបិទបាំងទោសរបស់ ភិក្ខុនីផងគ្នា១ ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុដែលសង្ឃលើកវត្ដ១ ភិក្ខុនីបំពេញវត្ថុទាំង៨ មានត្រេកអរនឹងចាប់ដៃនៃបុរសជាដើម1) ១ ព្រះពុទ្ធជាមហាវីរៈ (មានព្យាយាមធំ) ទ្រង់បញ្ញត្ដបារាជិកទាំង ៨ ហៅថាឆេជ្ជវត្ថុ គឺវត្ថុដាច់ចាកភាវៈជាភិក្ខុនី ដោយឥតសង្ស័យ។

(សង្ឃាទិសេសកណ្ឌៈ ទី២)

(២. សង្ឃាទិសេសកណ្ឌំ)

[៥១៧] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប(នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰ នឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។

[៥១៨] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវដំណើរកើតក្ដី សង្ឃា ទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្រព្រឹត្ដពោលពាក្យដោយសេចក្ដីច្រណែន (ប្ដឹងផ្ដល់)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ ក្នុងសិក្ខាបទនោះមានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះជា សាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយ សមុដ្ឋាន២ គឺ តាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយបាននាំតៗគ្នាមក។ បេ។

[៥១៩] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបំបួសស្រីជាចោរ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនី បានបំបួសស្រីជាចោរ។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[៥២០] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥២១] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលមិនប្រាប់ការកសង្ឃ មិនដឹងសេចក្ដីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី មិនប្រាប់ការកសង្ឃ មិនដឹងសេចក្ដីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២២] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលមានតម្រេក ទទួលខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួនឯង អំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ ហើយឆាន់ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី ជាស្រីមានតម្រេក ទទួលអាមិសៈអំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥២៣] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបញ្ជូន (បង្ខិតបង្ខំ) ភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់ មិនមានតម្រេក ទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ លោកម្ចាស់ចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគចុះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិន មានតម្រេក នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់មិនមានតម្រេកទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់លោកម្ចាស់ ៗចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគចុះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥២៤] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលខឹងអាក់អន់ចិត្ដ កាលសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់ កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្ដ ហើយពោលពាក្យយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៥] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដពោលពាក្យយ៉ាងនេះថា ពួកភិក្ខុនីលំអៀងដោយសេចក្ដីស្រឡាញ់ផង ពួកភិក្ខុនីលំអៀង ដោយសេចក្ដីស្អប់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីល្ងង់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីខ្លាចផង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៦] សង្ឃាទិសេសរបស់ពួកភិក្ខុនី ដែលនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបនៅច្រឡូក ច្រឡំ (ដោយគ្រហស្ថ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៧] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលបញ្ជូនភិក្ខុនីផង គ្នាដោយពាក្យថា ម្នាលនាងម្ចាស់ នាងទាំងឡាយចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំបីនៅបែកខ្ញែកគ្នាឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន (ភិក្ខុនីផងគ្នា) ដោយពាក្យថា ម្នាលជានាងម្ចាស់ នាងទាំងឡាយចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ នាងទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ សង្ឃាទិសេសទាំង ១០។

ឧទ្ទាននៃសង្ឃាទិសេសនោះដូច្នេះ

[៥២៨]

សង្ឃាទិសេសទាំង១០ នោះ គឺ ភិក្ខុនីពោលពាក្យដោយសេចក្ដីច្រណែន១ ភិក្ខុនីបំបួសស្រីចោរ១ ភិក្ខុនីដើរទៅក្នុងចន្លោះស្រុកតែម្នាក់ឯង១ ភិក្ខុនីធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ១ ភិក្ខុនីមានតម្រេកទទួលខាទនីយភោជនីយាហារ អំពីដៃគ្រហស្ថដែលមានតម្រេកដែរ ហើយឆាន់១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែលោកម្ចាស់ បុរសបុគ្គលនោះ នឹងធ្វើអ្វីលោកបានជាដើម១ ភិក្ខុនីខឹងអាក់អន់ចិត្ដ១ ភិក្ខុនីដែលសង្ឃឱ្យចាញ់ព្រោះអធិករណ៍ណានីមួយ១ ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា ឱ្យនៅច្រឡូកច្រឡំចុះ កុំនៅបែកខ្ញែកគ្នា១។

(និស្សគ្គិយកណ្ឌៈ ទី៣)

(៣. និស្សគ្គិយកណ្ឌំ)

[៥២៩] និស្សគ្គិយបាចិត្ដិយសិក្ខាបទណា ដែលព្រះមានព្រះ ភាគអរហន្ដសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនីដែលធ្វើនូវការសន្សំបាត្រទុក និស្សគ្គិយបាចិត្ដិយសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីធ្វើនូវការសន្សំបាត្រទុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៣០] ភិក្ខុនីអធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយប្រើគេឱ្យចែក (ចីវរនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក (ចីវរនោះ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៣១] ភិក្ខុនីប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៣២] ភិក្ខុនីសូមរបស់ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បានសូមរបស់ ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៣] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបានប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀត វិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៤] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃដោយបរិក្ខាររបស់សង្ឃដែល ទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញរបស់ដទៃ ដោយបរិក្ខាររបស់សង្ឃដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៥] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃដែល ទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុ ដែលសូមបានដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ត្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់សង្ឃដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុដែលសូមបានដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៦] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយកប្រគេនដល់គណៈដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បី វត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយកប្រគេនដល់គណៈដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៧] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយកប្រគេនដល់គណៈដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុ ដទៃ នឹងដោយវត្ថុដែលសូមបានមកដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះ រឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយកប្រគេនដល់គណៈ ដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុដែលសូមបានមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៨] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់បុគ្គលដែល ទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយ វត្ថុដែលសូមបានមកដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់បុគ្គលដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុដែលសូមបានមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៩] ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ក្រាស់ (ភួយ) មានតម្លៃលើសពី ៤ កហាបណៈ៤ ដង (១៦ កហាបណៈ) ឡើងទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីសូមសំពត់កម្ពលអំពីព្រះរាជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង ៦។

[៥៤០] ភិក្ខុនីសូមសំពត់មានសាច់ស្ដើង (ស្បៃ) មានតម្លៃច្រើនលើសអំពី ៤ បីដងដោយកន្លះនៃកហាបណៈគឺ១០ កហាបណៈឡើងទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីសូមសំពត់ សំបកឈើអំពីព្រះរាជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

ចប់ និស្សគ្គិយបាចិត្ដិយៈ ១២។

ឧទ្ទាននៃនិស្សគ្គិយបាចិត្ដិយៈនោះដូច្នេះ

[៥៤១]

រឿងភិក្ខុនីសន្សំបាត្រទុក១ ភិក្ខុនីអធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ១ ភិក្ខុនីប្ដូរចីវរនឹងភិក្ខុនីផងគ្នា១ ភិក្ខុនីសូមរបស់ដទៃ ហើយសូមរបស់ឯទៀតវិញ១ ភិក្ខុនីប្រើគេឱ្យ ទិញរបស់ដទៃ ហើយបែរជាប្រើគេឱ្យទិញរបស់ឯទៀតវិញ១ ភិក្ខុនី ប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខារដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ១ ភិក្ខុនីឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់សង្ឃ១ ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់មហាជនគឺគណៈ១ ភិក្ខុនីឱ្យគេទិញវត្ថុដទៃដោយបរិក្ខារដែលសូមបានមកដោយខ្លួនឯង១ ភិក្ខុនីឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់បុគ្គល១ ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ ក្រាស់មានតម្លៃច្រើនជាង១៦កហាបណៈឡើងទៅ១ ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ស្ដើង មានតម្លៃច្រើនជាង១០កហាបណៈឡើងទៅ១។

បាចិត្តិយកណ្ឌៈ ទី៤

(៤. បាចិត្តិយកណ្ឌំ)

លសុណវគ្គ ទី១

(១. លសុណវគ្គោ)

[៥៤២] បាចិត្ដិយសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង ១០) ទ្រង់បញ្ញត្ដ ដល់ភិក្ខុនីដែលទំពាស៊ីខ្ទឹម បាចិត្ដិយសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ថុល្លនន្ទាភិក្ខុនី មិនដឹងប្រមាណ ក៏ប្រើគេឱ្យនាំយកខ្ទឹមមក។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៤៣] ភិក្ខុនីប្រើគេឱ្យដករោមក្នុងទីចង្អៀត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើគេឱ្យដករោមក្នុងទីចង្អៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៤។

[៥៤៤] ភិក្ខុនីត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះប្រហារនូវផ្ទៃនៃនិមិត្ដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី២រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីទាំងពីររូប បានប្រហារនូវផ្ទៃនៃនិមិត្ដ។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំង ឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥៤៥] ភិក្ខុនីត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកល័ខដ៏រលីង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប កាន់យកអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកល័ខដ៏រលីង។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥៤៦] ភិក្ខុនីកាន់យកនូវការជម្រះអង្គជាតដោយទឹកមានជម្រៅលើសជាង ២ ថ្នាំងម្រាមដៃឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូបកាន់យកនូវការជម្រះអង្គជាត ដោយទឹកជ្រៅពេក។ សិក្ខាបទ នោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំង ឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥៤៧] ភិក្ខុកំពុងឆាន់ ភិក្ខុនីទៅបម្រើដោយទឹកក្ដី ដោយផ្លិតក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប កាលដែលភិក្ខុកំពុងតែឆាន់ បានទៅបម្រើដោយទឹកផង ដោយផ្លិតផង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៤៨] ភិក្ខុនីសូមស្រូវស្រស់ឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបសូមស្រូវស្រស់ហើយឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៤។

[៥៤៩] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាងក្រៅជញ្ជាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូបចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ សម្រាមខ្លះ របស់សំណល់ខ្លះ ខាងក្រៅជញ្ជាំង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៥០] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី លើឈើ ឬស្មៅដែលស្រស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ភិក្ខុនីច្រើនរូបចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ សម្រាមខ្លះ របស់សំណល់ខ្លះ លើឈើ ឬស្មៅដែលស្រស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៥១] ភិក្ខុនីដើរទៅមើលរបាំក្ដី ស្ដាប់ចម្រៀងក្ដី ភ្លេងប្រគំក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី បានដើរទៅមើលរបាំខ្លះ ស្ដាប់ចម្រៀងខ្លះ ភ្លេងប្រគំខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

ចប់ លសុណវគ្គ ទី១។

រត្ដន្ធការវគ្គ ទី២

(២. រត្តន្ធការវគ្គោ)

[៥៥២] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ ក្នុងវេលាយប់ងងឹតឥតមានប្រទីប ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូបឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ ក្នុងវេលាយប់ងងឹតឥតមានប្រទីប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ នោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៣] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូប ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៤] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៥] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវបែកក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទា ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតខ្លះ ច្រកទាល់ខ្លះ ផ្លូវបែកខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៦] ភិក្ខុនីចូលទៅរកត្រកូលក្នុងវេលាមុនបាយ ហើយអង្គុយលើអាសនៈ មិនបានប្រាប់ម្ចាស់គេ ហើយក៏ចៀសចេញទៅ ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ចូលទៅរកត្រកូលក្នុងវេលាមុនបាយ ហើយ អង្គុយលើអាសនៈ មិនប្រាប់ម្ចាស់គេក៏ចៀសចេញទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំង ឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៥៧] ភិក្ខុនីចូលទៅកាន់ត្រកូលវេលាក្រោយបាយ ហើយ អង្គុយលើអាសនៈ ដោយឥតមានប្រាប់ម្ចាស់គេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ចូលទៅកាន់ត្រកូលក្នុងវេលាក្រោយបាយ មិនបានប្រាប់ម្ចាស់គេ ក៏ស្រាប់តែអង្គុយលើអាសនៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៥៨] ភិក្ខុនីចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនប្រាប់ម្ចាស់គេ ស្រាប់តែក្រាលឯងខ្លះ ប្រើគេឱ្យក្រាលខ្លះ នូវសេនាសនៈសម្រាប់ក្រាលដេក ហើយក៏អង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ចូលទៅកាន់ត្រកូល ក្នុងវេលាវិកាល ហើយមិនប្រាប់ម្ចាស់គេ ស្រាប់តែក្រាលសេនាសនៈសម្រាប់ក្រាលដេក ហើយអង្គុយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៥៩] ភិក្ខុនីពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយពិចារណាខុស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូបពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយ ពិចារណាខុស។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៣។

[៥៦០] ភិក្ខុនីប្រទេចខ្លួនឯងក្ដី ប្រទេចភិក្ខុនីដទៃក្ដី ដោយនរក ឬដោយព្រហ្មចរិយៈ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី ប្រទេចខ្លួនឯងខ្លះ ប្រទេចភិក្ខុនីដទៃខ្លះ ដោយនរកក៏មាន ដោយព្រហ្មចរិយៈក៏មាន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៦១] ភិក្ខុនី វាយទះតប់ខ្លួនឯងហើយយំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី វាយទះតប់ខ្លួនឯងហើយយំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ រត្ដន្ធការវគ្គ ទី២។

នហានវគ្គ ទី៣

(៣. នហានវគ្គោ)

[៥៦២] ភិក្ខុនីងូតទឹកអាក្រាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីច្រើនរូប អាក្រាតងូតទឹក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៦៣] ភិក្ខុនីឱ្យគេធ្វើសំពត់សម្រាប់ងូតទឹកកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើប្រាស់សំពត់សម្រាប់ងូតទឹកមិនត្រូវប្រមាណ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង ៦។

[៥៦៤] ភិក្ខុនីរុះខ្លួនឯងក្ដី ឱ្យគេរុះក្ដី នូវចីវររបស់ភិក្ខុនីផងគ្នា ហើយមិនឱ្យគេដេរ ទាំងមិនធ្វើនូវសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យគេដេរ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ឱ្យភិក្ខុនីផងគ្នារុះចីវរ ហើយមិនដេរឱ្យ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីឱ្យគេដេរឱ្យ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៦៥] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី2) ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ទុកដាក់ចីវរក្នុងដៃនៃពួកភិក្ខុនីផងគ្នា ហើយចៀសចេញទៅកាន់ចារិកនៃជនបទ ដោយមានតែ ស្បង់នឹងចីពរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៦៦] ភិក្ខុនីទ្រទ្រង់សង្កមនីយចីវរ (ចីវរដែលលបយករបស់ គេមកប្រើប្រាស់មួយសំណើរ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប មិនបានប្រាប់ ហើយឃ្លុំចីវររបស់ភិក្ខុនីផងគ្នា។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៦៧] ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យអន្ដរាយ ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ធ្វើចីវរលាភរបស់គណៈ ឱ្យអន្ដរាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៦៨] ភិក្ខុនីឃាត់ការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឃាត់ការចែកចីវរដែលប្រកបដោយធម៌។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៦៩] ភិក្ខុនីឱ្យសមណចីវរដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឱ្យសមណចីវរដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៧០] ភិក្ខុនីញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅដោយចង់ បាននូវចីវរដ៏ទុព្វល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅ ដោយចង់បាននូវចីវរដ៏ ទុព្វល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៧១] ភិក្ខុនីឃាត់ការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឃាត់ការដកកឋិនដែលប្រកបដោយធម៌។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

ចប់ នហានវគ្គ ទី៣។

តុវដ្ដវគ្គ ទី៤

(៤. តុវដ្ដវគ្គោ)

[៥៧២] ភិក្ខុនីពីររូបដេកលើគ្រែតែ១ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបដេកគ្នាពីរនាក់លើគ្រែតែ១។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៧៣] ភិក្ខុនីពីររូបដេកលើកម្រាលនិងដណ្ដប់សម្ពត់តែ ១ ជា មួយគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបដេកលើកម្រាលទាំងដណ្ដប់សម្ពត់តែ១ ពីរនាក់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៧៤] ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៣។

[៥៧៥] ភិក្ខុនីមិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជាកូនសិស្សដែលមានជម្ងឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជាកូនសិស្សដែលមានជម្ងឺ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៧៦] ភិក្ខុនីបានឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុនីនោះចេញ (ចាកលំនៅនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីបានឱ្យទីលំនៅដល់ភិក្ខុនីផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុនីនោះចេញ (ចាកលំនៅនោះ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៥៧៧] ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ កាលបើសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលចណ្ឌកាលីភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូច ក្នុងសមនុភាសនៈ)។

[៥៧៨] ភិក្ខុនីមិនមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៧៩] ភិក្ខុនីមិនមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ឥតមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្រៅដែន ដែលគេ សន្មតថាជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨០] ភិក្ខុនីដើរទៅកាន់ចារិកក្នុងវស្សា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ដើរទៅកាន់ទីចារិកខាងក្នុងវស្សា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨១] ភិក្ខុនីចេញវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ចេញវស្សារួចហើយ មិនបានចៀសចេញទៅកាន់ចារិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ តុវដ្ដវគ្គ ទី៤។

ចិត្ដាគារវគ្គ ទី៥

(៥. ចិត្តាគារវគ្គោ)

[៥៨២] ភិក្ខុនីទៅមើលព្រះរាជដំណាក់ក្ដី ផ្ទះដ៏វិចិត្រក្ដី សួនច្បារក្ដី ឱទ្យានក្ដី ស្រះបោក្ខរណីក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ទៅមើលព្រះរាជដំណោក់ខ្លះ ផ្ទះដ៏វិចិត្រខ្លះ សួនច្បារខ្លះ ឱទ្យានខ្លះ ស្រះបោក្ខរណីខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៣] ភិក្ខុនីប្រើប្រាស់អាសន្ទិ គឺគ្រែកន្លងហួសប្រមាណក្ដី បល្លង្កៈ គឺគ្រែដែលគេធ្វើមានរូបសត្វសាហាវដាក់ត្រង់ជើងក្ដី ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើប្រាស់អាសន្ទិខ្លះ បល្លង្កៈខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៤] ភិក្ខុនី ការសូត្រ ឬអំបោះ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបការសូត្រ ឬអំបោះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៥] ភិក្ខុនី ធ្វើសេចក្ដីខ្វល់ខ្វាយបម្រើគ្រហស្ថ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ធ្វើសេចក្ដីខ្វល់ខ្វាយបម្រើគ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៦] កាលបើភិក្ខុនីផងគ្នាបាននិយាយថា នែនាងជាម្ចាស់ ចូរនាងរម្ងាប់អធិករណ៍នេះទៅ ភិក្ខុនីក៏ទទួលពាក្យថាសាធុហើយ តែមិនរម្ងាប់ មិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីរម្ងាប់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីផងគ្នាបាននិយាយថា នែនាងជាម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះទៅ ក៏ទទួលពាក្យថាសាធុហើយ តែមិនរម្ងាប់ មិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីរម្ងាប់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៨៧] ភិក្ខុនីឱ្យខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន ដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឱ្យខាទនីយៈខ្លះ ភោជនីយៈខ្លះ ដោយដៃរបស់ខ្លួន ដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៨] ភិក្ខុនីមិនលះបង់អាវសថចីវរ (ចីវរសម្រាប់ភិក្ខុនីមានរដូវ) នៅតែប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនលះបង់អាវសថចីវរ នៅតែប្រើប្រាស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៨៩] ភិក្ខុនីមិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ ស្រាប់តែចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ ស្រាប់តែចៀសចេញទៅកាន់ចារិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៩០] ភិក្ខុនី រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលឆព្វគ្គិយាភិក្ខុនី រៀនតិរច្ឆានវិជ្ជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងបទសោធម្មសិក្ខាបទ)។

[៥៩១] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា។ សិក្ខាបទ នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងបទសោធម្មសិក្ខាបទ)។

ចប់ ចិត្ដាគារវគ្គ ទី៥។

អារាមវគ្គ ទី៦

(៦. អារាមវគ្គោ)

[៥៩២] ភិក្ខុនី ដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់មុន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនបានប្រាប់មុន ហើយស្រាប់តែចូលទៅកាន់អារាម (ដែល មានភិក្ខុ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៩៣] ភិក្ខុនី ជេរគម្រាមភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ជេរព្រះឧបាលិមានអាយុ។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៩៤] ភិក្ខុនី ប្រទេចផ្ដាសាគណៈភិក្ខុនី ដោយចិត្ដកំណាច ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីប្រទេចផ្ដាសាគណៈភិក្ខុនី ដោយចិត្ដកំណាច។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៩៥] ភិក្ខុនី ដែលគេនិមន្ដហើយ បានហាមភោជនរួចហើយ ឆាន់ខាទនីយៈ ឬភោជនីយៈ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបឆាន់ហើយ ហាមភោជនហើយ ឆាន់ក្នុងទីដទៃទៀត។ សិក្ខាបទ នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៥៩៦] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប ប្រព្រឹត្ដកំណាញ់ត្រកូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន៣។

[៥៩៧] ភិក្ខុនី នៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប នៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៩៨] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណាដោយហេតុ៣ ប្រការក្នុងសម្នាក់ឧភតោសង្ឃទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបនៅចាំវស្សារួចហើយ មិនបានបវារណា នឹងភិក្ខុសង្ឃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៩៩] ភិក្ខុនី មិនទៅដើម្បីស្ដាប់ឱវាទ (គរុធម៌)ក្ដី ដើម្បីសំវាស គឺសួរនូវឧបោសថ និងបវារណាក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលឆព្វគ្គិយាភិក្ខុនីមិនទៅស្ដាប់ឱវាទ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៦០០] ភិក្ខុនី មិនសួរឧបោសថក្ដី មិនសូមឱវាទក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនសួរឧបោសថខ្លះ មិនសូមឱវាទខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦០១] ភិក្ខុនី កើតបូសក្ដី ដំបៅក្ដី ត្រង់បសាខប្រទេស (តាំង ពីក្រោមផ្ចិតរហូតដល់ក្បាលជង្គង់) ហើយមិនបានប្រាប់ដល់សង្ឃ ឬគណៈ ស្រាប់តែទៅជោះតែមួយរូប ជាមួយនឹងបុរសម្នាក់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូបកើតបូសត្រង់បសាខប្រទេស ហើយជោះតែមួយរូបជាមួយនឹងបុរសម្នាក់។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ នោះតាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

ចប់ អារាមវគ្គ ទី៦។

គព្ភិនីវគ្គ ទី៧

(៧. គព្ភិនីវគ្គោ)

[៦០២] ភិក្ខុនីបំបួសស្ដ្រីដែលមានគភ៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីដែលមានគភ៌។ សិក្ខាបទ នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៣] ភិក្ខុនីបំបួសស្ដ្រីដែលមានកូននៅបៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីដែលមានកូននៅបៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៤] ភិក្ខុនី បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការ គ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៥] ភិក្ខុនី បំបួសសិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសសិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៦] ភិក្ខុនី បំបួសស្ដ្រីជាគិហិគតា3) ដែលមានអាយុមិនទាន់គ្រប់១២ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនិងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុមិនទាន់គ្រប់១២ឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៧] ភិក្ខុនី បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ តែមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំនៅឡើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ តែមិនទាន់សិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំនៅឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៨] ភិក្ខុនីបំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៩] ភិក្ខុនីបំបួសកូនសិស្ស ហើយមិនបានអនុគ្រោះ (ទំនុកបម្រុង) ដោយខ្លួនឯង ឬមិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី បំបួសកូនសិស្ស ហើយ មិនបានអនុគ្រោះដោយខ្លួនឯង មិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦១០] ភិក្ខុនី មិននៅបម្រើបវត្ដិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួន ឱ្យគ្រប់ពីរឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបមិនបម្រើបវត្ដិនីដែលបំបួសខ្លួនឱ្យគ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៦១១] ភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង ឬមិនបានប្រើគេឱ្យគ្រប់គ្រង4) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង មិនបានប្រើគេឱ្យគ្រប់គ្រង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ គព្ភិនីវគ្គ ទី៧។

កុមារីភូតវគ្គ ទី៨

(៨. កុមារីភូតវគ្គោ)

[៦១២] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា (សាមណេរី) ដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបបំបួសស្ដ្រីជាកុមារីភូតា ដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៣] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា ដែលមានអាយុគ្រប់២០ឆ្នាំហើយ តែមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំនៅឡើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាកុមារីភូតា ដែលមានអាយុគ្រប់២០ឆ្នាំហើយ តែមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការគ្រប់ពីរឆ្នាំនៅឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៤] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតាដែលមានអាយុគ្រប់២០ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការគ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើន រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាកុមារីភូតាដែលមានអាយុគ្រប់២០ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការគ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៥] ភិក្ខុនីមានវស្សាមិនទាន់គ្រប់១២ បំបួសគេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប មានវស្សាមិនទាន់គ្រប់១២ បំបួសគេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៦] ភិក្ខុនីមានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យបំបួសគេ ក៏ចេះតែបំបួស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលភិក្ខុនីច្រើនរូប មានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មត (ឱ្យបំបួសគេ) ក៏ចេះតែបំបួស។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៧] ភិក្ខុនីដែលសង្ឃនិយាយឃាត់ថា នែនាងជាម្ចាស់ នាងកុំបំបួសគេឡើយ បានទទួសពាក្យថាសាធុហើយ ដល់មកខាងក្រោយ ត្រឡប់ពោលតិះដៀលសង្ឃវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃនិយាយឃាត់ថា នែនាងជាម្ចាស់ នាងកុំបំបួសគេឡើយ បានទទួលពាក្យថាសាធុហើយ ដល់មកខាងក្រោយ ត្រឡប់ពោលតិះដៀលសង្ឃវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន៣។

[៦១៨] ភិក្ខុនី និយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង ៗ នឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលថុល្លនន្ទាភិក្ខុនី បាននិយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង ៗ នឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួសឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦១៩] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងឱ្យគ្រប់២ឆ្នាំ យើងនឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង បុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បាននិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងឱ្យគ្រប់២ឆ្នាំ យើងនឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួសឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦២០] ភិក្ខុនី បំបួសសិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូកច្រឡំដោយកុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសសិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូក ច្រឡំដោយកុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦២១] ភិក្ខុនីបំបួសសិក្ខមានាដែលមាតាបិតា ឬប្ដីមិនបានអនុញ្ញាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួសសិក្ខមានាដែលមាតាបិតាខ្លះ ប្ដីខ្លះ មិនបានអនុញ្ញាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។

[៦២២] ភិក្ខុនីបំបួសសិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះបារិវាសិកៈ (ដែលមានបរិស័ទក្រោកចេញទៅហើយ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួសសិក្ខមានាដោយឱ្យឆន្ទៈឈ្មោះបារិ វាសិកៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦២៣] ភិក្ខុនីបំបួសគេរាល់ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសគេរាល់ឆ្នាំ។ សិក្ខាបទនោះ មានតែ បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦២៤] ភិក្ខុនីបំបួសស្ដ្រី ២ នាក់ក្នុង១ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបបំបួសស្ដ្រី២នាក់ក្នុង១ឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

ចប់ កុមារីភូតវគ្គ ទី៨។

ឆត្ដុបាហនវគ្គ ទី៩

(៩. ឆត្តុបាហនវគ្គោ)

[៦២៥] ភិក្ខុនីប្រើប្រាស់ឆត្រនិងស្បែកជើង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើប្រាស់ឆត្រនិងស្បែកជើង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៦] ភិក្ខុនីទៅដោយយាន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលពួកឆព្វគ្គិយាភិក្ខុនី នាំគ្នាទៅដោយយាន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៧] ភិក្ខុនី ប្រើប្រាស់ខ្សែក្រវាត់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ប្រើប្រាស់ខ្សែក្រវាត់។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៨] ភិក្ខុនី ប្រើប្រាស់គ្រឿងប្រដាប់ស្ដ្រី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីប្រើប្រាស់គ្រឿងប្រដាប់ស្ដ្រី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៩] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹកដោយគ្រឿងក្រអូបនិងគ្រឿងលាប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូច ក្នុងឯឡកលោមសិក្ខាបទ)។

[៦៣០] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងលម្អិតម្សៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ ប្រារឰនឹងបុគ្គលណា។ ទ្រង់់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹកដោយគ្រឿងអប់ និងលម្អិតម្សៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣១] ភិក្ខុនីប្រើភិក្ខុនីផងគ្នាឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើភិក្ខុនីផងគ្នាឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣២] ភិក្ខុនីប្រើសិក្ខមានាឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើសិក្ខមានាឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣៣] ភិក្ខុនីប្រើសាមណេរីឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបប្រើសាមណេរីឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣៤] ភិក្ខុនីប្រើស្ដ្រីគ្រហស្ថឱ្យគក់ រឹត ច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើស្ដ្រីគ្រហស្ថឱ្យគក់រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោ មសិក្ខាបទ)។

[៦៣៥] ភិក្ខុនីមិនបានប្រាប់ ហើយអង្គុយលើអាសនៈពីមុខភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបមិនបានប្រាប់ ហើយអង្គុយលើអាសនៈពីមុខភិក្ខុ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៦៣៦] ភិក្ខុនី សួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស (ជាមុន) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបសួរប្រស្នានឹងភិក្ខុ ដែលខ្លួនមិនបានសូមឱកាស (ជាមុន)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុងបទសោធម្មសិក្ខាបទ)។

[៦៣៧] ភិក្ខុនីមិនមានសំពត់ចោមពុង ចូលទៅកាន់ស្រុក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប មិនមានសំពត់ចោមពុងចូលទៅកាន់ស្រុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺ តាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន។

ចប់ ឆត្ដុបាហនវគ្គ ទី៩។

ចប់ ពួកខុទ្ទកសិក្ខាបទ មានចំនួន៩វគ្គ តែប៉ុណ្ណេះ។

ឧទ្ទានគឺបញ្ជីរឿងនៃខុទ្ទកសិក្ខាបទនោះដូច្នេះ

[៦៣៨]

រឿងភិក្ខុនីឱ្យគេដកខ្ទឹម១ ភិក្ខុនីដករោមក្នុងទីចង្អៀត១ ភិក្ខុនីប្រហារផ្ទៃនិមិត្ដ១ ភិក្ខុនីធ្វើរូបអង្គជាត១ ភិក្ខុនីលាងនិមិត្ដ១ ភិក្ខុនីបំរើភិក្ខុកំពុងឆាន់១ ភិក្ខុនីសូមស្រូវស្រស់១ ភិក្ខុនីចោលរបស់ដែលសល់មានពីររឿង១ ភិក្ខុនីទៅមើលរបាំ១ ភិក្ខុនីទៅជាមួយនឹងបុរសក្នុងទីងងឹត១ ភិក្ខុនីទៅជាមួយនឹងបុរសក្នុងទីកំបាំង១ ភិក្ខុនីនៅជាមួយនឹងបុរសក្នុងទីវាល១ ភិក្ខុនីនៅជាមួយនឹងបុរសក្នុងច្រកផ្លូវ១ ភិក្ខុនីចូលទៅកាន់ត្រកូលក្នុងវេលាមុនភត្ដ១ ក្រោយភត្ដ១ ក្នុងវេលាវិកាល១ ភិក្ខុនីពោលទោសគេ ដោយសេចក្ដីប្រកាន់អាក្រក់១ ភិក្ខុនីប្រទេចផ្ដាសាដោយនរក១ ភិក្ខុនីវាយខ្លួនឯងហើយយំ១ ភិក្ខុនីមានកាយអាក្រាតងូតទឹក១ ភិក្ខុនីរុះចីវរ១ ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដីឱ្យកន្លងហួស៥ថ្ងៃ១ ភិក្ខុនីប្រើសង្កមនីយចីវរ១ ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូច១ ភិក្ខុនីឃាត់ការចែកចីវរ១ ភិក្ខុនីឱ្យសមណចីវរដល់គ្រហស្ថជាដើម១ ភិក្ខុនីញ៉ាំងសម័យចីវរកាលឱ្យកន្លងទៅ ដោយចង់បានចីវរទុព្វលភាព១ ភិក្ខុនីឃាត់ការដកកឋិន១ ភិក្ខុនីដេកលើគ្រែមួយជាមួយគ្នា១ ភិក្ខុនីដេកលើកម្រាលមួយជាមួយគ្នា ១ ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា១ ភិក្ខុនីមិនបំរើកូនសិស្សដែលមានជម្ងឺ១ ភិក្ខុនីឱ្យលំនៅដល់ភិក្ខុនីផងគ្នា១ ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ១ ភិក្ខុនី ដើរទៅខាងក្នុងដែន១ ដើរទៅខាងក្រៅដែន១ ភិក្ខុនីដើរទៅកាន់ចារិកខាងក្នុងវស្សា១ ភិក្ខុនីចេញវស្សាហើយ មិនទៅកាន់ចារិក១ ភិក្ខុនីទៅមើលព្រះរាជដំណាក់១ ភិក្ខុនី ប្រើប្រាស់អាសន្ទិ១ ភិក្ខុនីការសូត្រ ឬអំបោះ១ ភិក្ខុនីបម្រើ គ្រហស្ថ១ ភិក្ខុនីមិនរម្ងាប់អធិករណ៍១ ភិក្ខុនីឱ្យខាទនីយ ភោជនីយៈដល់គ្រហស្ថជាដើម១ ភិក្ខុនីមិនលះអាវសថចីវរ១ ភិក្ខុនីមិនលះផ្ទះសំណាក់១ ភិក្ខុនីរៀនតិរច្ឆានវិជ្ជា១ ភិក្ខុនី បង្រៀនតិរច្ឆានវិជ្ជា១ ភិក្ខុនីចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់ជាមុន១ ភិក្ខុនីជេរភិក្ខុ១ ភិក្ខុនីគម្រាមគណភិក្ខុនីដោយចិត្ដកំណាច១ ភិក្ខុនីហាមភោជនហើយឆាន់ ភោជនឯទៀត១ ភិក្ខុនីកំណាញ់ត្រកូល១ ភិក្ខុនីនៅចាំវស្សា ក្នុងអាវាសដែលមិនមានភិក្ខុ១ ភិក្ខុនី នៅចាំវស្សាហើយ មិនបវារណាក្នុងឧភតោសង្ឃ១ ភិក្ខុនីមិនទៅទទួលឱវាទ១ ភិក្ខុនីមិនប្រាថ្នាធម៌ ២ប្រការ គឺសួរឧបោសថ ទាំងចូលទៅស្ដាប់ឱវាទ១ ភិក្ខុនីជោះបូស ឬដំបៅក្នុងបសាខប្រទេស១ ភិក្ខុនីបំបួសស្ដ្រីមានគភ៌១ បំបួសស្ដ្រី ដែលមានកូននៅបៅ១ បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ១ បំបួសសិក្ខមានាដែលសង្ឃមិនបានសន្មត១ បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុមិនទាន់គ្រប់ ១២ ឆ្នាំ១ បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់ ១២ ឆ្នាំហើយ តែមិនបានសិក្សាសិក្ខាគ្រប់ ២ ឆ្នាំ១ បំបួសស្ដ្រីជាគិហិគតា ដែលសង្ឃមិនបានសន្មត១ បំបួសកូនសិស្សហើយមិនបានអនុគ្រោះ ១ ភិក្ខុនីមិនបម្រើបវត្ដិនី១ ភិក្ខុនីមិនគ្រប់គ្រងកូនសិស្ស១ ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា មានអាយុមិនទាន់គ្រប់២០ឆ្នាំ១ ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតាដែលមិនទាន់បានសិក្សាសិក្ខាគ្រប់ ២ ឆ្នាំ ១ ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតាដែលសង្ឃមិនបានសន្មត១ ភិក្ខុនីមានវស្សាមិនគ្រប់១២ហើយ បំបួសគេ១ ភិក្ខុនីដែលសង្ឃមិនបានសន្មត ហើយបំបួសគេ ១ ភិក្ខុនីដែលសង្ឃឃាត់មិនឱ្យបំបួសគេ១ ភិក្ខុនីនិយាយនឹងសិក្ខមានាថា បើនាងឱ្យចីវរយើង ៗ នឹងបំបួសនាង១ ភិក្ខុនីនិយាយនឹងសិក្ខមានាថា បើនាងបម្រើយើងគ្រប់ពីរឆ្នាំ យើងនឹងបំបួសនាង ១ ភិក្ខុនីបំបួសសិក្ខមានាដែលនៅច្រឡូកច្រឡំដោយបុរស១ បំបួសស្ដ្រីដែលប្ដីមិនបានអនុញ្ញាត១ បំបួសសិក្ខមានាដោយឱ្យឆន្ទៈឈ្មោះបារិវាសិក ១ បំបួសគេរាល់ឆ្នាំ ១ បំបួសស្ដ្រី ២ នាក់ក្នុងមួយឆ្នាំ១ ភិក្ខុនីមិនមានជំងឺប្រើប្រាស់ឆត្រ១ ទៅដោយយាន ១ ភិក្ខុនីប្រើប្រាស់ខ្សែក្រវាត់ ១ ប្រើប្រាស់គ្រឿងប្រដាប់ស្ដ្រី១ ងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប១ ងូតទឹកដោយគ្រឿងអប់និងម្សៅ១ ភិក្ខុនី ប្រើភិក្ខុនីផងគ្នា ឱ្យគក់ រឹត ច្របាច់១ ឱ្យសិក្ខមានាគក់រឹត ច្របាច់១ ឱ្យសាមណេរីគក់រឹតច្របាច់១ ឱ្យស្ដ្រីគ្រហស្ថគក់រឹតច្របាច់១ ភិក្ខុនីអង្គុយលើអាសនៈពីមុខភិក្ខុ១ ភិក្ខុនីសួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាសជាមុន១ ភិក្ខុនី មិនមានសំពត់ចោមពុងចូលទៅកាន់ស្រុក១។

ឧទ្ទាននៃវគ្គទាំង៩នោះដូច្នេះ

[៦៣៩]

លសុណវគ្គ១ អន្ធការវគ្គ១ នហានវគ្គ១ តុវដ្ដវគ្គ១ ចិត្ដាគារវគ្គ១ អារាមវគ្គ១ គព្ភិនីវគ្គ១ កុមារីភូតវគ្គ១ ឆត្ដុបាហនវគ្គ១។

(បាដិទេសនីយកណ្ឌៈ ទី៥)

(៥. បាដិទេសនីយកណ្ឌំ)

[៦៤០] ភិក្ខុនីសូមទឹកដោះរាវមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីសូមទឹកដោះរាវមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤១] ភិក្ខុនីសូមប្រេងមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីសូមប្រេងមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤២] ភិក្ខុនីសូមទឹកឃ្មុំមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីសូមទឹកឃ្មុំមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៣] ភិក្ខុនីសូមទឹកអំពៅមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី បានសូមទឹកអំពៅមកឆាន់។ សិក្ខា បទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៤] ភិក្ខុនីសូមត្រីមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីសូមត្រីមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៥] ភិក្ខុនីសូមសាច់មកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូមសាច់មកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៦] ភិក្ខុនីសូមទឹកដោះស្រស់មកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូមទឹកដោះស្រស់ មកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៧] ភិក្ខុនី សូមទឹកដោះជូរមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូមទឹកដោះជូរមកឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយអំពីវាចានិងចិត្ដក៏មាន។

ចប់ បាដិទេសនីយៈទាំង៨។

ឧទ្ទាន គឺបញ្ជីរឿងនៃបាដិទេសនីយៈនោះ ដូច្នេះ

[៦៤៨]

រឿងភិក្ខុនីសូមទឹកដោះរាវ១ ប្រេង១ ទឹកឃ្មុំ១ ទឹកអំពៅ១ ត្រី១ សាច់១ ទឹកដោះស្រស់១ ទឹកដោះជូរ១ បាដិទេសនីយៈទាំង៨ ព្រះសយម្ពុទ្ធទ្រង់បានសម្ដែងហើយ យ៉ាងនោះ។ សិក្ខាបទទាំងឡាយណា ដែលយើងឱ្យពិស្ដារហើយ ក្នុងភិក្ខុវិភង្គ សិក្ខាបទទាំងនោះ យើងសម្ដែងដោយសង្ខេប ក្នុងភិក្ខុនីវិភង្គ។

ចប់ កត្ថប្បញ្ញត្ដិវារៈជាម្បូង។

កតាបត្ដិវារៈ ទី២

(២. កតាបត្តិវារោ)

(បារាជិកកណ្ឌៈ ទី១)

(១. បារាជិកកណ្ឌំ)

[៦៤៩] ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិ៣ គឺត្រេកអរនឹងការចាប់ពាល់សរីរប្រទេស ខាងក្រោមដងកាំបិត ចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការចាប់ពាល់សរីរប្រទេស ខាងលើដងកាំបិតឡើងទៅ ខាងក្រោមមណ្ឌលនៃជង្គង់ចុះមក ត្រូវអាត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់វត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីមានតម្រេកត្រេកអរនឹង កាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិ៣នេះឯង។

[៦៥០] ភិក្ខុនីជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី ជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិ៣គឺ ភិក្ខុនី ដឹងហើយបិទបាំង នូវអាបត្ដិបារាជិក (របស់គេ) ត្រូវអាបត្ដិបារាជិក ភិក្ខុនីសង្ស័យហើយបិទបាំង ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុនីបិទបាំងនូវអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិ៣នោះឯង។

[៦៥១] ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចា5) ចប់ ត្រូវអាបត្ដិបារាជិក ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនី ដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនុកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣នេះឯង។

[៦៥២] ភិក្ខុនីបំពេញវត្ថុទី៨6) ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣ គឺ ភិក្ខុនីដែលបុរសនិយាយថា លោកចូរទៅកាន់បន្ទប់ឈ្មោះនេះ ហើយទៅ ត្រូវអាបត្ដិទុក្កដ គ្រាន់តែបុរសដើរចូលទៅដល់ហត្ថបាស ត្រូវអាបត្ដិថុល្លច្ច័យ លុះធ្វើវត្ថុទី៨ ឱ្យពេញ (បន្ទន់កាយទៅដើម្បីសេពអសទ្ធម្ម) ត្រូវអាបត្ដិបារាជិក ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣នេះឯង។

ចប់ បារាជិក។

(សង្ឃាទិសេសកណ្ឌៈ ទី២)

(២. សង្ឃាទិសេសកណ្ឌំ)

[៦៥៣] ភិក្ខុនីជាអ្នកទាស់ទែងដោយសេចក្ដីច្រណែន កាលដែលធ្វើនូវដំណើរកើតក្ដី ត្រូវអាបត្ដិ៣គឺ ភិក្ខុនីប្រាប់ពាក្យជនម្ខាង (ដល់ចៅក្រម) ត្រូវអាបត្ដិទុក្កដ ប្រាប់ពាក្យរបស់ជនជាគម្រប់ពីរ (ដល់ចៅក្រម) ត្រូវអាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដីហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៤] ភិក្ខុនីបំបួសចោរស្រី ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៥] ភិក្ខុនីទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ត្រូវអាបត្ដិ៣គឺ កំពុងដើរទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទីមួយចូលទៅក្នុងរបងស្រុក ត្រូវអាបត្ដិថុល្លច្ច័យ ឈានជំហានទីពីរចូលទៅក្នុងរបងស្រុក ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៦] ភិក្ខុនីមិនបានប្រាប់ការកសង្ឃ មិនបានដឹងឆន្ទៈរបស់គណៈ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៧] ភិក្ខុនីមានតម្រេក ហើយទទួលខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួន អំពីដៃបុរសបុគ្គល ដែលមានតម្រេកដែរ មកឆាន់ ត្រូវអាបត្ដិ៣គឺ ទទួលដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែលលេបចូលទៅ គ្រាន់តែទទួល និងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។

[៦៥៨] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែនាងជាម្ចាស់ បុរសបុគ្គលនេះ ទោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាងជាម្ចាស់ ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកទេ បើបុរសបុគ្គលនោះ ឱ្យវត្ថុណា ទោះខាទនីយៈក្ដី ភោជនីយៈក្ដីដល់នាង ចូរនាងទទួលវត្ថុនោះ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ត្រូវអាបត្ដិ៣ គឺទទួលដោយគិតថា អញនឹងទំពាស៊ី ឬបរិភោគ តាមពាក្យភិក្ខុនីដែលបញ្ជូននោះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិថុល្លច្ច័យ គ្រប់ៗវារៈដែលលេបចូលទៅ លុះសម្រេចការបរិភោគហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៩] ភិក្ខុនីក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៦០] ភិក្ខុនីដែលសង្ឃឱ្យចាញ់គេក្នុងអធិករណ៍ណានីមួយ ហើយក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៦១] ភិក្ខុនីទាំងឡាយ ដែលនៅច្រឡូកច្រឡំ កាលបើសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះ ចេញត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៦២] ភិក្ខុនីបញ្ជូន(ភិក្ខុនីផងគ្នា)ថា នែនាងជាម្ចាស់ ចូរនាងទាំងឡាយ នៅច្រឡូកច្រឡំចុះ នាងទាំងឡាយ កុំនៅទីទៃពីគ្នាឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

ចប់ សង្ឃាទិសេស។

(និស្សគ្គិយកណ្ឌៈ ទី៣)

(៣. និស្សគ្គិយកណ្ឌំ)

[៦៦៣] ភិក្ខុនី ធ្វើការសន្សំបាត្រទុក ត្រូវអាបត្ដិ១ គឺនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៤] ភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេចែក ឱ្យគេចែករួចហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៥] ភិក្ខុនីបានប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៦] ភិក្ខុនី សូមវត្ថុដទៃហើយ ត្រឡប់ជាសូមវត្ថុឯទៀតវិញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៧] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃហើយ ត្រឡប់ជាឱ្យទិញវត្ថុឯទៀតវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិបាចិត្ដិយៈ។

[៦៦៨] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃ ដែល គេប្រគេនមកបម្រុងវត្ថុឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញ បានមកហើយ ត្រូអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៩] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃ ដែល គេប្រគេនមកបម្រុងវត្ថុឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត និងដោយ វត្ថុដែលសូមគេបានមកដោយខ្លួនឯង ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧០] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់គណៈដែលគេ ប្រគេនមកបម្រុងវត្ថុឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧១] ភិក្ខុនីឱ្យគេទិញវត្ថុដទៃ ដោយបរិក្ខាររបស់គណៈ ដែល គេប្រគេនមកបម្រុងវត្ថុឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត និងដោយវត្ថុដែលសូមគេបានមកដោយខ្លួនឯង ត្រូវអាបត្ដិ ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានកមហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧២] ភិក្ខុនីឱ្យគេទិញវត្ថុដទៃ ដោយបរិក្ខាររបស់បុគ្គល ដែល គេប្រគេនមកបម្រុងវត្ថុឯទៀត ដែលគេឧទ្ទិសមកចំពោះវត្ថុឯទៀត និង ដោយវត្ថុដែលសូមគេបានមកដោយខ្លួនឯង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវ អាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧៣] ភិក្ខុនី ឱ្យគេទិញសំពត់ដណ្ដប់មានសាច់ក្រាស់ មានតម្លៃច្រើនជាង១៦ កហាបណៈឡើងទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិ ទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវ អាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧៤] ភិក្ខុនី ឱ្យគេទិញសំពត់ដណ្ដប់មានសាច់ស្ដើង មានតម្លៃច្រើនជាង ១០ កហាបណៈឡើងទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយៈ។

ចប់ និស្សគ្គិយបាចិត្ដិយៈ។

(បាចិត្តិយកណ្ឌៈ ទី៤)

(៤. បាចិត្តិយកណ្ឌំ)

លសុណវគ្គ ទី១

(១. លសុណវគ្គោ)

[៦៧៥] ភិក្ខុនី ឆាន់ខ្ទឹម ត្រូវអាបត្ដិ២ គឺ ទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៦៧៦] ភិក្ខុនី ឱ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេដក លុះឱ្យគេដករួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៧] ភិក្ខុនី ធ្វើការប្រហារផ្ទៃនិមិត្ដ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៨] ភិក្ខុនី កាន់យករូបអង្គជាតដែលធ្វើដោយជ័រឈើ ឬកាក ល័ខដ៏រលីង ត្រូវអាបត្ដិ ២ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកាន់យក លុះកាន់យករួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៩] ភិក្ខុនី កាន់យកការជម្រះនិមិត្ដ ដោយទឹកជ្រៅហួសកំណត់២ថ្នាំងម្រាមដៃទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលជម្រះ លុះកាន់យកវត្ថុជម្រះរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨០] ភិក្ខុកំពុងឆាន់ ភិក្ខុនីទៅបម្រើដោយទឹកក្ដី ដោយផ្លិតក្ដី ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅដាច់ពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨១] ភិក្ខុនី សូមស្រូវស្រស់មកឆាន់ ត្រូវអាបត្ដិ២ គឺទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៦៨២] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាងក្រៅជញ្ជាំង ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៣] ភិក្ខុនី ចោលច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាតក្ដី សម្រាមក្ដី របស់សល់ក្ដី លើឈើ ឬ ស្មៅស្រស់ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៤] ភិក្ខុនី ទៅមើលរាំក្ដី ស្ដាប់ច្រៀងក្ដី ភ្លេងប្រគំក្ដី ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរទៅ លុះទៅឈរមើល ឬស្ដាប់ត្រង់ទីណា ត្រូវអាបត្ដិបាចិត្ដិយៈ ត្រង់ទីនោះ។

ចប់ លសុណវគ្គ ទី១។

រត្ដន្ធការវគ្គ ទី ២

(២. រត្តន្ធការវគ្គោ)

[៦៨៥] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងវេលាយប់ងងឹត ឥតមានប្រទីប ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៦] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៧] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីវាល ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៨] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវបែកក្ដី ត្រូវអាបត្ដិ២គឺ ឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៩] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាមុនភត្ដ ហើយអង្គុយលើអាសនៈ មិនបានប្រាប់ម្ចាស់គេស្រាប់តែចៀសចេញទៅ ត្រូវអាបត្ដិ២ គឺឈានជំហានទីមួយចូលទៅ ក្នុងទីដែលភ្លៀងធ្លាក់មិនត្រូវ ត្រូវអាបត្ដិទុក្កដ ឈានជំហានទីមួយចូលទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩០] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាក្រោយភត្ដ មិនបានប្រាប់ម្ចាស់គេ ហើយស្រាប់តែអង្គុយលើអាសនៈ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩១] ភិក្ខុនី ចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនបានប្រាប់ម្ចាស់គេ ស្រាប់តែក្រាលឯងក្ដី ប្រើអ្នកដទៃឱ្យក្រាលក្ដី នូវកម្រាលសម្រាប់ដេក ហើយអង្គុយសង្កត់លើ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩២] ភិក្ខុនី ពោលទោសភិក្ខុនីឯទៀត ដោយការប្រកាន់ខុស ទាំងពិចារណខុស ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគ ដែលពោលទោស លុះពោលទោសរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៣] ភិក្ខុនីប្រទេចផ្ដាសាខ្លួនឯង ឬឧបសម្បន្នដទៃ ដោយពាក្យថា នរកក្ដី ដោយពាក្យថា ព្រហ្មចរិយៈក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រទេច លុះប្រទេចរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៤] ភិក្ខុនី វាយខ្លួនឯងរឿយ ៗ ហើយយំ ត្រូវអាបត្ដិ២ គឺវាយហើយយំផង ត្រូវអាបត្ដិបាចិត្ដិយៈ គ្រាន់តែវាយមិនយំ ត្រូវអាបត្ដិទុក្កដ។

ចប់ រត្ដន្ធការវគ្គ ទី២។

នហានវគ្គ ទី៣

(៣. នហានវគ្គោ)

[៦៩៥] ភិក្ខុនីមានកាយអាក្រាតងូតទឹក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលងូតទឹក លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៦] ភិក្ខុនី ឱ្យគេធ្វើសំពត់ងូតទឹកកន្លងហួសខ្នាត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យធ្វើ លុះឱ្យធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៧] ភិក្ខុនីរុះខ្លួនឯង ឬប្រើគេឱ្យរុះនូវចីវររបស់ភិក្ខុនីផងគ្នា ហើយមិនដេរវិញ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយឱ្យគេដេរឱ្យវិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៨] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី (ប្រើផ្លាស់ប្ដូរឧត្ដរាសង្គៈ) ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៩] ភិក្ខុនីប្រើប្រាស់សង្កមនីយចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលគេប្រើប្រាស់ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០០] ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូចទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០១] ភិក្ខុនីឃាត់នូវការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០២] ភិក្ខុនីឱ្យចីវររបស់សមណៈដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល ឱ្យលុះឱ្យរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៣] ភិក្ខុនី ញ៉ាំងសម័យនៃចីវរកាលឱ្យកន្លងហួសទៅដោយ ចង់បានចីវរដ៏ទុព្វល ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យកន្លង លុះឱ្យកន្លងហួសទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៤] ភិក្ខុនីឃាត់នូវការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ នហានវគ្គ ទី៣។

តុវដ្ដវគ្គ ទី៤

(៤. តុវដ្ដវគ្គោ)

[៧០៥] ភិក្ខុនីពីររូប ដេកលើគ្រែតែមួយជាមួយគ្នា ត្រូវអាបត្ដិ ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៦] ភិក្ខុនីពីររូប មានកម្រាលនិងសំពត់ដណ្ដប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៧] ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៨] ភិក្ខុនីមិនបម្រើ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយឱ្យគេបម្រុងនឹងបម្រើ នូវកូនសិស្សដែលមានជំងឺ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧០៩] ភិក្ខុនីឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយស្រាប់តែក្រោធ អាក់អន់ចិត្ដ បណ្ដេញភិក្ខុនីនោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបណ្ដេញ លុះបណ្ដេញចេញហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១០] ភិក្ខុនី នៅច្រឡូកច្រឡំ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១១] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះដើរហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១២] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ដើរទៅកាន់ទីចារិកខាងក្រៅដែន ដែលគេសន្មតថាប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះ ដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៣] ភិក្ខុនី ដើរទៅកាន់ចារិកខាងក្នុងវស្សា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរ លុះដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៤] ភិក្ខុនី នៅចាំវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ ១ គឺបាចិត្ដិយៈ។

ចប់ តុវដ្ដវគ្គ ទី ៤។

ចិត្ដាគារវគ្គ ទី៥

(៥. ចិត្តាគារវគ្គោ)

[៧១៥] ភិក្ខុនីដើរទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ព្រះរាជាក្ដី រោងដ៏វិចិត្រក្ដី សួនក្ដី ឱទ្យានក្ដី ស្រះបោក្ខរណីក្ដី ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងដើរទៅ ត្រូវអាបត្ដិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្ដិបាចិត្ដិយៈក្នុងទីនោះ។

[៧១៦] ភិក្ខុនីប្រើប្រាស់គ្រែអាសន្ទិក្ដី បល្ល័ង្កក្ដី ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៧] ភិក្ខុនីការអំបោះ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងការ ត្រូវអាបត្ដិទុក្កដ ក្នុងវារៈដែលបង្វិល១ជុំៗ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៨] ភិក្ខុនីធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងធ្វើ ត្រូវអាបត្ដិទុក្កដ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៩] ភិក្ខុនីកាលបើភិក្ខុនីផងគ្នានិយាយថា នែនាងជាម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ បែរជាមិនរម្ងាប់ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីឱ្យរម្ងាប់វិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧២០] ភិក្ខុនីឱ្យខាទនីយៈ ឬភោជនីយាហារ ដល់គ្រហស្ថក្ដី បរិព្វាជកក្ដី បរិព្វាជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យ ត្រូវអាបត្ដិទុក្កដ លុះឱ្យរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២១] ភិក្ខុនីមិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២២] ភិក្ខុនីមិនទាន់ប្រគល់ផ្ទះសម្នាក់ ហើយចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបង់ផ្ទះសម្នាក់ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រាប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៣] ភិក្ខុនីរៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងរៀន ត្រូវអាបត្ដិទុក្កដ (លុះបានរៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

[៧២៤] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគ ដែលកំពុងបង្រៀន ត្រូវអាបត្ដិទុក្កដ (លុះបង្រៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

ចប់ ចិត្ដាគារវគ្គ ជាគម្រប់៥។

អារាមវគ្គ ទី៦

(៦. អារាមវគ្គោ)

[៧២៥] ភិក្ខុនីកាលដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់(ជាមុន) ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបងអារាមទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៦] ភិក្ខុនីជេរប្រទេចភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងជេរ ត្រូវអាបត្ដិទុក្កដ លុះជេររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៧] ភិក្ខុនីប្រទេចផ្ដាសាគណភិក្ខុនីដោយកំណាច ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងផ្ដាសា ត្រូវអាបត្ដិទុក្កដ លុះផ្ដាសារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៨] ភិក្ខុនីដែលគេនិមន្ដហើយក្ដី ហាមភោជនហើយក្ដី បែរ ជាទៅឆាន់ខាទនីយភោជនីយាហារ (ក្នុងទីដទៃ) ត្រូវអាបត្ដិ២ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៧២៩] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិ២ គឺកំពុងប្រព្រឹត្ដកំណាញ់ ត្រូវអាបត្ដិទុក្កដ លុះប្រព្រឹត្ដកំណាញ់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣០] ភិក្ខុនីនៅចាំវស្សា ក្នុងអាវាសមិនមានភិក្ខុ ត្រូវអាបត្ដិ២ គឺកំពុងក្រាលសេនាសនៈដោយបំណងថា អាត្មាអញនឹងនៅចាំវស្សាដូច្នេះ ហើយក៏តម្កល់ទឹកឆាន់ទឹកប្រើប្រាស់ បោសបរិវេណ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រមគ្នានឹងអរុណរះឡើង។

[៧៣១] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណានឹងឧភតោសង្ឃ ដោយស្ថាន៣ យ៉ាង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣២] ភិក្ខុនីមិនទៅដើម្បីទទួលឱវាទក្ដី ដើម្បីនៅរួបរួមគ្នាក្ដី ត្រូវអាបត្ដិ១ គឺអាបត្ដិបាចិត្ដិយៈ។

[៧៣៣] ភិក្ខុនីមិនសួរឧបោសថផង មិនសូមឱវាទផង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣៤] ភិក្ខុនីមិនបានប្រាប់សង្ឃ ឬគណៈ(ហើយនៅ)តែម្នាក់ និងម្នាក់ជាមួយនឹងបុរស ឱ្យគេទម្លាយពកក្ដី របួសក្ដី ដែលកើតត្រង់កាយខាងក្រោម7) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យគេទម្លាយ ត្រូវអាបត្ដិទុក្កដ លុះទម្លាយរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ អារាមវគ្គ ជាគម្រប់ ៦។

គព្ភិនីវគ្គ ទី៧

(៧. គព្ភិនីវគ្គោ)

[៧៣៥] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមានគភ៌ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៦] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមេដោះ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៧] ភិក្ខុនីឱ្យឧបសម្បទា ដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ ៦ ប្រការអស់២វស្សា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៨] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២ វស្សា ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៩] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាមិនគ្រប់១២ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤០] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤១] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ហើយបានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២វស្សាហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបស្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤២] ភិក្ខុនី ឱ្យឧបស្បទាដល់សិក្ខមានាជាសហជីវិនី (កូនសិស្ស) ហើយមិនបង្រៀនដោយខ្លួនឯង ឬមិនឱ្យគេបង្រៀនអស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៣] ភិក្ខុនីមិនតាមបម្រើភិក្ខុនីជាបវត្ដិនីដែលបំបួស (ខ្លួន) អស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនីហើយ មិននាំយកទៅខ្លួនឯង ឬមិនឱ្យគេនាំយកទៅ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

ចប់ គព្ភិនីវគ្គ ជាគម្រប់៧។

កុមារីភូតវគ្គ ទី៨

(៨. កុមារីភូតវគ្គោ)

[៧៤៥] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារី មានវស្សាមិនគ្រប់២០ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៦] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារីមានឆ្នាំពេញ២០ហើយ តែមិនបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ អស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៧] ភិក្ខុនីឱ្យឧបសម្បទា ដល់កុមារីមានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការអស់២ឆ្នាំ ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៨] ភិក្ខុនីមានវស្សាមិនទាន់គ្រប់១២ ហើយឱ្យឧបសម្បទា (គេ) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៩] ភិក្ខុនីមានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ហើយឱ្យឧបសម្បទា (គេ) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥០] ភិក្ខុនីកាលដែលសង្ឃនិយាយថា នែលោកម្ចាស់ លោក មិនគួរឱ្យឧបសម្បទានៅឡើយទេ ដូច្នេះ ក៏ទទួលថា សាធុ ហើយគ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងតិះដៀល ត្រូវអាបត្ដិទុក្កដ លុះតិះដៀលហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥១] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង យើងនឹងឱ្យនាងបានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យ (សិក្ខមានានោះ) បានឧបសម្បទា ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១គឺបាចិត្ដិយៈ។

[៧៥២] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់២ឆ្នាំ យើងនឹងឱ្យនាងបានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យឧបសម្បទា ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៥៣] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលនៅច្រឡូកច្រឡំដោយបុរស ដែលនៅច្រឡូកច្រឡំដោយក្មេងប្រុស ជាស្ដ្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិ បាចិត្ដិយៈ។

[៧៥៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដែលមាតាបិតាក្ដី ស្វាមីក្ដី មិនទាន់បានអនុញ្ញាតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៥] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះ បារិវាសិកៈ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៦] ភិក្ខុនីឱ្យឧបសម្បទារាល់ឆ្នាំ ត្រូវអាបត្ដិ២គឺ ក្នុង ប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៧] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីពីររូបក្នុង១ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ កុមារីភូតវគ្គ ជាគម្រប់៨។

ឆត្ដុបាហវគ្គ ទី៩

(៩. ឆត្តុបាហនវគ្គោ)

[៧៥៨] ភិក្ខុនី(មិនឈឺ) បាំងឆត្រ ពាក់ស្បែកជើង ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងបាំង កំពុងពាក់ ត្រូវអាបត្ដិទុក្កដ លុះបាំង ពាក់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៩] ភិក្ខុនី(មិនឈឺ) ទៅដោយយាន ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងទៅ ត្រូវអាបត្ដិទុក្កដ លុះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦០] ភិក្ខុនីក្រវាត់ខ្សែក្រវាត់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងក្រវាត់ ត្រូវអាបត្ដិទុក្កដ លុះក្រវាត់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦១] ភិក្ខុនីទ្រទ្រង់គ្រឿងអលង្ការរបស់ស្ដ្រី8) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងទ្រទ្រង់ ត្រូវអាបត្ដិទុក្កដ លុះទ្រទ្រង់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦២] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងងូត ត្រូវអាបត្ដិទុក្កដ លុះងូត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៣] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងគ្រឿងលម្អិត ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងងូត ត្រូងអាបត្ដិទុក្កដ លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៤] ភិក្ខុនីឱ្យភិក្ខុនីផងគ្នាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៥] ភិក្ខុនីឱ្យសិក្ខមានាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៦] ភិក្ខុនីឱ្យសាមណេរីគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុនីឱ្យស្ដ្រីជាគ្រហស្ថគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុនី មិនប្រាប់ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលរៀបអង្គុយ ត្រូវអាបត្ដិទុក្កដ លុះអង្គុយស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៧] ភិក្ខុនី សួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងសួរ ត្រូវអាបត្ដិទុក្កដ លុះសួររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៨] ភិក្ខុនីគ្មានសំពត់ចោមពុង ចូលទៅកាន់ស្រុក ត្រូវអាបត្ដិ២គឺ ឈានជំហានជាបឋមកន្លងរបងស្រុកទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ឆត្ដុបាហវគ្គ ជាគម្រប់៩។

ចប់ ខុទ្ទកវគ្គ ទាំង៩។

(បាដិទេសនីយកណ្ឌៈ ទី៥)

(៥. បាដិទេសនីយកណ្ឌំ)

[៧៦៩] ភិក្ខុនី (មិនឈឺ) សូមទឹកដោះរាវយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧០] ភិក្ខុនី (មិនឈឺ) សូមប្រេងគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧១] ភិក្ខុនី (មិនឈឺ) សូមទឹកឃ្មុំគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗវារៈ ដែលលេបចូលទៅ។

[៧៧២] ភិក្ខុនី(មិនឈឺ) សូមស្ករអំពៅគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៣] ភិក្ខុនី (មិនឈឺ) សូមត្រីគេយកមកឆាន់ ត្រូវអាត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៧៧៤] ភិក្ខុនី (មិនឈឺ) សូមសាច់អំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៥] ភិក្ខុនី (មិនឈឺ) សូមទឹកដោះស្រស់អំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៦] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

ចប់ បាដិទេសនីយៈ ទី៨។

ចប់ កតាបត្ដិវារៈ ជាគម្រប់២។

វិបត្ដិវារៈ ទី៣

(៣. វិបត្តិវារោ)

[៧៧៧] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ជូលក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយ របស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ជូលក្នុងវិបត្ដិ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។

[៧៧៨] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេ យកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ជាគម្រប់៣។

សង្គហវារៈ ទី៤

(៤. សង្គហវារោ)

[៧៧៩] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ នឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រាះដោយកងនៃអាបត្ដិ៣គឺកង នៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។បេ។

[៧៨០] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលសូមទឹកដោះជូរអំពីគេយកមឆាន់ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។

ចប់ សង្គហវារៈ ជាគម្រប់៤។

សមុដ្ឋានវារៈ ទី៥

(៥. សមុដ្ឋានវារោ)

[៧៨១] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។

[៧៨២] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។

ចប់ សមុដ្ឋានវារៈ ជាគម្រប់៥។

អធិករណវារៈ ទី៦

(៦. អធិករណវារោ)

[៧៨៣] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។បេ។

[៧៨៤] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាអធិករណ៍។

ចប់ អធិករណវារៈ ជាគម្រប់៦។

សមថវារៈ ទី៧

(៧. សមថវារោ)

[៧៨៥] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយ របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។

[៧៨៦] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង៧តែង រម្ងាប់ដោសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតរករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមថវារៈ ជាគម្រប់៧។

សមុច្ចយវារៈ ទី៨

(៨. សមុច្ចយវារោ)

[៧៨៧] ភិក្ខុនីមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់ កាយរបស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិ៣ គឺត្រេកអរ នឹងការចាប់ពាល់នូវ(សរីរប្រទេស) ពីខាងក្រោមដងកាំបិត ចុះមកដល់ខាងលើមណ្ឌលជង្គង់ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការចាប់ពាល់នូវ (សរីរប្រទេស) ពីខាងលើដងកាំបិត និងខាងក្រោមនៃមណ្ឌលជង្គង់ ត្រូវអាបត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់នូវវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិទាំង៣ នេះ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិ ៣ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិរកណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។

[៧៨៨] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិ២ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលឆាន់ហើយ) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិទាំង២នេះ។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយ សមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ តែរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ជាគម្រប់៨។

កត្ថប្បញ្ញត្ដិវារៈ ទី១

(១.(៩) កត្ថបញ្ញត្តិវារោ)

បារាជិក

(១. បារាជិកកណ្ឌំ)

[៧៨៩] បារាជិកណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ (របស់បុរសបុគ្គល) បារាជិកនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិមិនមានក្នុងសិក្ខាបទនោះទេ។ (សិក្ខាបទនោះ) ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធាណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។ លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗ គ្នាមក។បេ។

[៧៩០] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបិទបាំងទោស ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងថាភិក្ខុនីផងគ្នា ត្រូវអាបត្ដិបារាជិកហើយ មិនចោទដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈភិក្ខុនី។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩១] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការមិនលះបង់ (នូវទិដ្ឋិ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់បីដង ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ដែលសង្ឃបានព្រមព្រៀងគ្នាលើកវត្ដ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩២] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបំពេញវត្ថុជាគម្រប់៨9) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុជាគម្រប់៨។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ បារាជិក។

សង្ឃាទិសេស

(២. សង្ឃាទិសេសកណ្ឌាទិ)

[៧៩៣] សង្ឃាទិសេសណា ដែលព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលដ៏គួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាធ្វើដំណើរក្ដី របស់ភិក្ខុនីជាអ្នកប្ដឹងផ្ដល់ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលថុល្លនន្ទាភិក្ខុនីជាអ្នកប្ដឹងផ្ដល់។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ (សិក្ខាបទនោះ) ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។បេ។ (សិក្ខាបទនោះ) លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗគ្នាមក។

[៧៩៤] សង្ឃាទិសេសណា។ ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាបំបួសស្ដ្រីចោរ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសស្ដ្រីចោរ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។

[៧៩៥] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដើរទៅកាន់ចន្លោះស្រុកម្នាក់ឯង ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូបដើរទៅកាន់ចន្លោះ ស្រុកម្នាក់ឯង។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៧៩៦] សង្ឃាទិសេសរបស់ភិក្ខុនី ដែលមិនបានប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ឱ្យចូលមកកាន់ពួក ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីមិនបានប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាម ពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា (ឱ្យចូលមកកាន់ពួក)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩៧] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនី មានចិត្ដជោកដោយ រាគៈ ទទួលខាទនីយភោជនីយាហារ អំពីដៃបុរសបុគ្គល ដែលមានចិត្ដ ជោកដោយរាគៈ ដោយដៃខ្លួនឯងហើយឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ទទួលអាមិសៈអំពី ដៃបុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៧៩៨] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនេះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលវត្ថុនោះ ដោយដៃរបស់ខ្លួនហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនោះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលយកវត្ថុនោះដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬ បរិភោគចុះ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៣។

[៧៩៩] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីក្រោធខឹង (នឹងភិក្ខុនីផងគ្នា) កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពីនោះចេញ) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនីខឹងអន់ចិត្ដក៏ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខាបទ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០០] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដែលសង្ឃធ្វើឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹង កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគម្រប់៣ ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយខឹងអាក់អន់ចិត្ដ បាននិយាយយ៉ាងនេះថា ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីស្រឡាញ់ផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីខឹងផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីល្ងង់ផង ភិក្ខុនីទាំង ឡាយ លុះដោយសេចក្ដីខ្លាចផង។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០១] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយនៅតែមិនលះបង់ (នូវអំពើនោះ) ចេញព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០២] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន ភិក្ខុនីផងគ្នាដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។ បេ។

[៨០៣] បាដិទេសនីយៈ ព្រោះបច្ច័យនៃភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយវាចានិងចិត្ដក៏មាន។

ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។

កតិអាបត្ដិវារៈ ទី២

(២.(១០) កតាបត្តិវារោ)

បារាជិក

(១. បារាជិកកណ្ឌំ)

[៨០៤] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា ត្រេកអរនឹងការចាប់ពាល់កាយ (របស់បុរសបុគ្គល)។ ត្រូវអាបត្ដិ៥ ព្រោះបច្ច័យនៃកិរិយាត្រេកអរ នឹងការប៉ះពាល់កាយ គឺភិក្ខុនីមានតម្រេក ត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងតាំបិតចុះមកដល់មណ្ឌលជង្គង់ខាងលើ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ចាប់ពាល់វត្ថុដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ចាក់ក្រឡេកភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិ៥នេះ ព្រោះ បច្ច័យនៃកិរិយាត្រេកអរនឹងការប៉ះពាល់កាយ។

[៨០៥] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា បិទបាំងទោស។ ត្រូវអាបត្ដិ ៤ យ៉ាង ព្រោះបច្ច័យនៃកិរិយាបិទបាំងទោស គឺភិក្ខុនីដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក ភិក្ខុនីមានសេចក្ដីសង្ឃ័យហើយបិទបាំងទុក ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុបិទបាំងអាចារវិបត្ដិត្រូវអាបត្ដិទុក្កដ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យនៃកិរិយាបិទបាំងទោសទុក។

[៨០៦] ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។ ត្រូវអាបត្ដិ៥យ៉ាង ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (នូវអំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង ឧក្ខិត្ដានុវត្ដិកាភិក្ខុនី10) មិនលះ (អំពើនោះៗ) ក្នុងវេលាដែល សង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់ ៣ ដង កាលចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាស្រេច ត្រូវអាបត្ដិបារាជិក ភេទានុវត្ដិកាភិក្ខុនី11) មិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ ដងហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមិនលះទិដ្ឋិលាមក ក្នុងវេលាដែលសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដង ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។

[៨០៧] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨។ ត្រូវអាបត្ដិ ៣ យ៉ាង ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨ គឺភិក្ខុនី កាលបើបុរសនិយាយាថា នាងចូរមកកាន់ទីឈ្មោះនេះ ហើយដើរទៅ ត្រូវអាបត្ដិទុក្កដ លុះដើរចូលទៅកាន់ហត្ថបាសរបស់ បុរស ត្រូវអាបត្ដិថុល្លច្ច័យ បំពេញវត្ថុជាគម្រប់៨ ឱ្យពេញ ត្រូវអាបត្ដិបារាជិក ភិក្ខុនីត្រូវអាបត្ដិទាំង ៣ នេះ ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨។

ចប់ បារាជិក។

សង្ឃាទិសេស ទី២

(២. សង្ឃាទិសេសកណ្ឌាទិ)

[៨០៨] ភិក្ខុនី ជាអ្នកប្ដឹងផ្ដល់ ត្រូវអាបត្ដិ៣ យ៉ាង ព្រោះបច្ច័យ នៃកិរិយាបង្កដំណើរក្ដី គឺកិរិយាប្រាប់ដល់បុគ្គលម្នាក់ ត្រូវអាបត្ដិទុក្កដ និយាយប្រាប់ដល់បុគ្គលជាគម្រប់ពីរ ត្រូវអាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដី ត្រូវអាបត្ដិសង្ឃាទិសេស។

[៨០៩] ភិក្ខុនី ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាបំបួសស្រីចោរ គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១០] ភិក្ខុនី ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យនៃកិរិយាដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង គឺដើរទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាបឋមកន្លងរបងស្រុកទៅ ត្រូវអាបត្ដិថុល្លច្ច័យ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១១] ភិក្ខុនីត្រូវអាបត្ដិ៣ព្រោះបច្ច័យនៃកិរិយាមិនប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀន ប្រដៅរបស់ព្រះសាស្ដា (ឱ្យចូលមកកាន់ពួក) គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១២] ភិក្ខុនី មានតម្រេកត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាទទួលខាទនីយៈ ឬភោជនីយាហារអំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយបរិភោគ គឺកំពុងទទួលដោយគិតថា អាត្មាអញ នឹងទំពាស៊ី នឹងឆាន់ ត្រូវអាបត្ដិថុល្លច្ច័យ (លុះទទួលហើយបរិភោគ) ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែលលេបចូលទៅ លុះទទួលទឹកនិងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។

[៨១៣] ភិក្ខុនី ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកទេ បុរសបុគ្គលនោះឱ្យវត្ថុណាជាខាទនីយៈក្ដី ជា ភោជនីយៈក្ដី ដល់នាង ក៏នាងចូរទទួវត្ថុនោះដោយដៃរបស់ខ្លួនហើយ ទំពាស៊ីឬបរិភោគចុះ ដូច្នេះ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់ភិក្ខុនីនោះ ត្រូវអាបត្ដិទុក្កដ (លុះទទួល ហើយឆាន់) ត្រូវអាបត្ដិថុល្លច្ច័យគ្រប់ៗវារៈដែលលេបចូលទៅ លុះឆាន់រួចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៤] ភិក្ខុនី ក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យដែលខ្លួន មិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជា គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់វាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៥] ភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះ ៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់ កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៦] ភិក្ខុនី នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រ សមនុភាសនកម្មចប់ជាគម្រប់៣ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៧] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ ចូរលោកម្ចាស់ទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកពីគ្នាឡើយ ដូច្នេះ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃា ទិសេស។

ចប់ សង្ឃាទិសេស។បេ។

[៨១៨] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនីត្រូវអាបត្ដិ២ ព្រោះបចច្ច័យនៃកិរិយាសូមទឹក ដោះជូរយកមកឆាន់ គឺកំពុងទទួដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ ៗ វារៈដែលលេបចូរទៅ ភិក្ខុនីត្រូវអាបត្ដិ២នេះ ព្រោះបច្ច័យនៃកិរិយា សូមទឹកដោះជូរយកមកឆាន់។

ចប់ កតិអាបត្ដិវារៈ ជាគម្រប់២។

វិបត្ដិវារៈ ទី៣

(៣.(១១) វិបត្តិវារោ)

[៨១៩] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិទាំង ឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ២គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូម នូវទឹកដោះជូរយកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាវិបត្ដិទាំង ៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺ អាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ជាគម្រប់ ៣។

សង្គហវារៈ ទី៤

(៤.(១២) សង្គហវារោ)

[៨២០] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ៥ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លបច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះ ជូរយកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺ កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដ ក៏មាន។

ចប់ សង្គហវារៈ ជាគម្រប់ ៤។

សមុដ្ឋានវារៈ ទី៥

(៥.(១៣) សមុដ្ឋានវារោ)

[៨២១] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះ ពាល់កាយ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។

ចប់ សមុដ្ឋានវារៈ ជាគម្រប់ ៥។

អធិករណវារៈ ទី៦

(៦.(១៤) អធិករណវារោ)

[៨២២] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។បេ។ អាបត្ដិទាំងឡាយ ព្រោះ បច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។

ចប់ អធិករណវារៈ ជាគម្រប់ ៦។

សមថវារៈ ទី៧

(៧.(១៥) សមថវារោ)

[៨២៣] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។ អាបត្ដិទាំងឡាយព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិព្រោះបច្ច័យនៃ កិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមថវារៈ ជាគម្រប់ ៧។

សមុច្ចយវារៈ ទី៨

(៨.(១៦) សមុច្ចយវារោ)

[៨២៤] ភិក្ខុ ឬ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃសេចក្ដី ត្រេកអរនឹងការប៉ះពាល់កាយ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ នៃចេសក្ដីត្រេកអរនឹងការប៉ះពាល់កាយ គឺ ភិក្ខុនីមានតម្រេកត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងកាំបិតចុះមក ដល់ខាងលើមណ្ឌលជង្គង់ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយរបស់ (ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយរបស់(ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ(ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ភិក្ខុចាក់ក្រឡេកភិក្ខុផងគ្នាដោយម្រាមដៃ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឬភិក្ខុនីត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ។ អាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនេះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិរកណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ ដោយសមថៈប៉ុន្មាន។ អាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង ៤ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ ៣ គឺដោយសម្មុខាវិន័យនិងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។

[៨២៥] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនី ត្រូវអាបត្ដិ ២ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ ភិក្ខុនីត្រូវអាបត្ដិទាំង២ នេះ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ អាបត្ដិទាំងនេះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង៤ រាប់ បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាអាបត្ដិទាំង៧កង លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយ សមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា និងមិនតាំង ឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងអំពីចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំង ឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ជាគម្រប់៨។

ចប់ បច្ចយវារៈទាំង៨។

ចប់ មហាវារៈ១៦ ក្នុងភិក្ខុនីវិភង្គ។

 

លេខយោង

1)
មើលភិក្ខុនីវិភង្គបច្ចេកភាគទី៥ តាំងពីបព្វៈ ២៦ ទំព័រ ៣០ ដល់បព្វៈ ២៩ ទំព័រ ៣៤។
2)
ពាក្យថា វារៈនៃសង្ឃាដី គឹការប្រើប្រាស់សង្ឃាដីផ្លាស់ប្ដូរនឹងឧត្ដរាសង្គៈ។
3)
មើលភិក្ខុនីវិភង្គបច្ចេកភាគទី៥ ត្រង់បព្វៈ៣៨១ ទំព័រ ៣២៩ និងបព្វៈ៣៨៥ ទំព័រ៣៣៤។
4)
ក្នុងអដ្ឋកថាប្រាប់ថា មិនបាននាំយកជាប់ទៅជាមួយនឹងខ្លួន ទាំងមិនបានឱ្យគេនាំយកទៅ។
5)
កម្មវាចានេះ ហៅថាញត្ដិចតុត្ថកម្មវាចា កម្មវាចាមានញត្ដិជាគម្រប់៤ គឺមានញត្ដិម្ដងជាមុន ហើយមានកម្មវាចា៣ដងជាខាងក្រោយ។ ក្នុងខណៈចប់ញត្ដិ ត្រូវទុក្កដ ចប់កម្មវាចាទី១ ត្រូវថុល្លច្ច័យ ចប់ទី២ ត្រូវថុល្លច្ច័យ ចប់ទី៣ ត្រូវបារាជិក។
6)
ក្នុងសិក្ខាបទនេះ មានវត្ថុ៨យ៉ាង គឺភិក្ខុនីត្រេកអរនឹងបុរសចាប់ដៃខ្លួន១ ចាប់ដោយសង្ឃាដី១ ឋិតនៅជាមួយបុរស១ និយាយជាមួយនឹងបុរស១ ទៅកាន់ទីសង្កេត១ ត្រេកអរនឹងបុរសដើរចូលមកជិក១ ចូលទៅកាន់ទីកំបាំង១ បន្ទន់កាយទៅ ដើម្បីសេពអសទ្ធម្ម១។
7)
សរីរប្រទេសខាងក្រោមតាំងពីផ្ចិតទៅទល់ត្រឹមក្បាល់ជង្គង់។
8)
អលង្ការរបស់ស្ដ្រីមានឈ្នួត ខ្សែក ខ្សែដៃ កងជើង ខ្សែចង្កេះជាដើម។
9)
វត្ថុទាំង៨គឺ ១ ត្រេកអរនឹងការចាប់ដៃរបស់បុរសបុគ្គល, ២ ត្រេកអរនឹងការចាប់ជាយសង្ឃដីរបស់បុរសបុគ្គល, ៣ ឈរជាមួយនឹងបុរសបុគ្គល, ៤ ចរចាជាមួយនឹងបុរសបុគ្គល, ៥ ទៅកាន់ទីសង្កេត, ៦ ត្រេកអរនឹងបុរសដើរចូលមកជិត, ៧ ចូលទៅកាន់ទីកំបាំង, ៨ បង្អោនកាយទៅ ដើម្បីសេពនូវអសទ្ធម្ម (ភិក្ខុនីវិភង្គ)។
10)
ភិក្ខុនីអ្នកប្រព្រឹត្ដតាមភិក្ខុភិក្ខុនីដែលសង្ឃលើកវត្ដហើយ។
11)
ភិក្ខុនីអ្នកប្រព្រឹត្ដតាម ភិក្ខុភិក្ខុនីអ្នកបំបែកសង្ឃ។
km/tipitaka/vin/pv/vin.pv.01.2.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann