(?)
vin pv 02 បាលី cs-km: vin.pv.02 អដ្ឋកថា: vin.pv.02_att PTS: ?
សមុដ្ឋានសីសសង្ខេប
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(សមុដ្ឋានស្សុទ្ទានំ តេរសសមុដ្ឋានំ)
[៨២៦] សង្ខារទាំងពួងទាំងឡាយ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀងផង ជាទុក្កផង ជាអន្ដត្ដាផង។ និព្វាន និងបញ្ញត្ដិក៏លោកវិនិច្ឆ័យថា ជាអនត្ដាធម៌ដែរ។1) កាលព្រះ ពុទ្ធដូចជាព្រះចន្ទ មិនទាន់កើតឡើង កាលព្រះពុទ្ធដូចជាព្រះអាទិត្យ មិនទាន់បានត្រាស់នៅឡើយ នាមប្បញ្ញត្ដិរបស់សភាគធម៌2) ទាំងឡាយនោះ ក៏មិនមានអ្នកណាអាចដឹងបាន។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជាមហាវីរៈ ទ្រង់ធ្វើនូវទុក្ករកិរិយា មានប្រការផ្សេងៗ បានបំពេញនូវបារមីទាំងឡាយ ព្រះអង្គ មានចក្ខុកើតហើយ បានត្រាស់ដឹងឡើង ព្រះអង្គទ្រង់សម្ដែង នូវព្រះសទ្ធម្មដែលសម្រាប់បំផ្លាញនូវកងទុក្ខ ហើយនាំមកនូវសេចក្ដីសុខ ចំពោះសត្វលោក ព្រមទាំងព្រហ្មលោក។ ព្រះអង្គីរសសម្មាសម្ពុទ្ធ ជាសក្យមុនី ព្រះអង្គមានសេចក្ដី អនុគ្រោះសព្វសត្វ ឧត្ដមជាងសព្វសត្វ ជាសីហៈ (របស់នរជន) ទ្រង់សម្ដែងនូវពុទ្ធវចនៈទាំង ៣ ក្នុងបិដក គឺព្រះ វិន័យ ព្រះសូត្រ ព្រះអភិធម្ម ដែលជាពាក្យមានគុណធំ។ បើព្រះវិន័យឋិតនៅហើយ ព្រះសទ្ធម្ម ក៏ប្រព្រឹត្ដទៅបាន យ៉ាងនេះ ឧភតោវិភង្គ ខន្ធកវិន័យ និងមាតិកា ដែលព្រះសង្គីតិកាចារ្យចងក្រងហើយ ដោយបរិវារៈ បីដូចកម្រងផ្កាដែលគេក្រងដោយចេសនុ៎ះឯង។ សមុដ្ឋាននៃបរិវារៈនុ៎ះឯង ជាសមុដ្ឋានដែលអ្នកប្រាជ្ញធ្វើឱ្យទៀងទាត់ គឺធ្វើមិនឱ្យលាយច្រឡំដោយសមុដ្ឋានឯទៀត សម្ភេទផង និទានផង សមុដ្ឋានដទៃផង មានប្រាកដមកក្នុងសូត្រ ដូចសម្ដែងមកហើយខាងដើម ព្រោះហេតុនោះ ភិក្ខុដែលមានសីលជាទីស្រឡាញ់ ជាអ្នកប្រាថ្នាធម៌ គប្បីសិក្សានូវបរិវារៈ (ទៀតចុះ)។
សិក្ខាបទណា ដែលទ្រង់បញ្ញត្ដហើយក្នុងវិភង្គទាំងពីរ ដែលពួកភិក្ខុ និងភិក្ខុនី តែងសម្ដែងគ្រប់ថ្ងៃឧបោសថ ខ្ញុំនឹងពោលនូវសមុដ្ឋាន (នៃសិក្ខាបទនោះ) តាមសមគួរដល់សេចក្ដីចេះដឹង អ្នកទាំងឡាយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ។ សិក្ខាបទទាំងឡាយ១៣ គឺបឋមបារាជិកសិក្ខាបទ១ ទុតិយបារាជិកសិក្ខាបទ១ តទៅមុខទៀត គឺសញ្ចរិត្ដសិក្ខាបទ១ សមនុភាសនសិក្ខាបទ១ អតិរេកចីវរសិក្ខាបទ១ ឯឡកលោមសិក្ខាបទ១ បទសោធម្មសិក្ខាបទ១ ភូតារោចនសិក្ខាបទ១ សំវិធានសិក្ខាបទ១ ថេយ្យសត្ថសិក្ខាបទ១ ធម្មទេសនាសិក្ខាបទ១ ចោរីវុដ្ឋាបនសិក្ខាបទ១ អននុញ្ញាតសិក្ខាបទ១។ សិក្ខាបទទាំង១៣ នេះ មានន័យរបស់សមុដ្ឋាន ដែលអ្នកប្រាជ្ញទាំងឡាយបានគិតហើយ ថា ក្នុងសមុដ្ឋាននៃសិក្ខាបទមួយៗ ក្នុងវិភង្គទាំងពីរនេះ មានសមុដ្ឋានប្រហែលៗគ្នាទាំងអស់។
(១. បឋមបារាជិកសមុដ្ឋានំ)
[៨២៧] មេថុនសិក្ខាបទ១ សុក្កវិស្សដ្ឋិសិក្ខាបទ១ កាយសំសគ្គសិក្ខាបទ១ បឋមានីយតសិក្ខាបទ១ បុព្វូបគតសិក្ខាបទ3) ១ បរិបាចិតសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ4) ១ សភោនជសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ5) ទាំង២ អង្គុលិបតោទកសិក្ខាបទ១ ឧទកេហាសធម្មសិក្ខាបទ១ បហារទានសិក្ខាបទ១ ឧគ្គិរណសិក្ខាបទ6) ១ សេក្ខិយ៥៣ អធក្ខសិក្ខាបទ ១ គាមន្ដរគមនសិក្ខាបទ១ អវស្សុតាខាទនីយ គហនសិក្ខាបទ7) ១ តលឃាដកសិក្ខាបទ១ ជតុមដ្ឋកសិក្ខាបទ១ ឧទកសុទ្ធិកសិក្ខាបទ១ វស្សវុត្ថានសិក្ខាបទ១ ឱវាទគមនសិក្ខាបទ១ វុដ្ឋាបិតបវត្ដននានុពន្ធសិក្ខាបទ១ រួមត្រូវជា៧៦ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ គឺតាំងឡើងអំពីកាយចិត្ដ ដូចបឋមបារាជិកសិក្ខាបទដែរ។
ចប់ បឋមបារាជិកសមុដ្ឋាន។
(២. ទុតិយបារាជិកសមុដ្ឋានំ)
[៨២៨] អទិន្នាទានសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្ដរិមនុស្សធម្មសិក្ខាបទ១ ទុដ្ឋុល្លវាចសិក្ខាបទ១ អត្ដគាមបារិចរិយ សិក្ខាបទ ១ អមូលកសិក្ខាបទ ១ អញ្ញភាគិយសិក្ខាបទ ១ ទុតិយានិយតសិក្ខាបទ១ ចីវរច្ឆិន្ទនសិក្ខាបទ១ បរិណាមនសិក្ខាបទ១ មុសាវាទសិក្ខាបទ១ ឱមសវាទសិក្ខាបទ ១ បេសុញ្ញសិក្ខាបទ ១ ទុដ្ឋុល្លារោចនសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ និកឌ្ឍនសិក្ខាបទ១ សិញ្ចនសិក្ខាបទ8) ១ អាមិសហេតុសិក្ខាបទ១ ភុត្ដាវីសិក្ខាបទ9) ១ ឯហិសិក្ខាបទ10) ១ អនាទរិយសិក្ខាបទ ១ ភឹសាបនសិក្ខាបទ១ អបនិធានសិក្ខាបទ១ ជីវិតាវោរោបនសិក្ខាបទ11) ១ សប្បាណកសិក្ខាបទ១ កម្មឧក្កោជនសិក្ខាបទ១ ឧនវីសតិវស្សសិក្ខាបទ១ សំវាសសិក្ខាបទ12) ១ នាសិតកសាមណេរសម្ភោគសិក្ខាបទ13) ១ សហធម្មិកសិក្ខាបទ១ វិលេខនសិក្ខាបទ១ មោហនកសិក្ខាបទ១ អមូលកសិក្ខាបទ14) ១ កុក្កុច្ចឧបទហនសិក្ខាបទ15) ១ ធម្មិកសិក្ខាបទ16) ១ ចីវរំទត្វាខិយ្យនធម្មសិក្ខាបទ17) ១ បុគ្គលបរិណាមនសិក្ខាបទ១ កិន្ដេសិក្ខាបទ18) ១ អកាលចីវរ សិក្ខាបទ(ភាជាបនៈ) ១ អច្ឆិន្ទនសិក្ខាបទ ១ ទុគ្គហិតសិក្ខាបទ (ឧជ្ឈាបនកៈ) ១ និរយសិក្ខាបទ (អភិសបនៈ)១ គណចីវរលាភសិក្ខាបទ១ ចីវរវិភង្គសិក្ខាបទ១ ទុព្វលចីវរសិក្ខាបទ១ កឋិនផាសុកសិក្ខាបទ១ ឧបស្សយសិក្ខាបទ១ អក្កោសនសិក្ខាបទ១ បណ្ឌីកតាសិក្ខាបទ១ កុលមច្ឆរីសិក្ខាបទ១ គព្ភិនីវុដ្ឋាបនសិក្ខាបទ១ បាយន្ដីវុដ្ឋាបនសិក្ខាបទ១ ទ្វេវស្សាអសិក្ខិតសិក្ខមានាសិក្ខាបទ១ សិក្ខិតសិក្ខាសង្ឃេនអសម្មតាសិក្ខាបទ១ គិហិគតាសិក្ខាបទ19) មាន៣ កុមារីភូតាសិក្ខាបទ20) មាន៣ ឩនទ្វាទសវស្សាវុដ្ឋាបនសិក្ខាបទ១ អសម្មតវុដ្ឋាបនសិក្ខាបទ១ អលន្ដាវសិក្ខាបទ១ សោកាវស្សាសិក្ខាបទ១ បារិវាសិកច្ឆន្ទទានសិក្ខាបទ១ អនុវស្សសិក្ខាបទ១ ឯកវស្សទ្វេវុដ្ឋាបនសិក្ខាបទ១ រួមទាំងអស់ ត្រូវជា៧០សិក្ខាបទ សិក្ខាបទទាំងនេះសុទ្ធតែមានសមុដ្ឋាន៣ៗ គឺកើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើង អំពីទ្វារទាំង៣ គឺ កាយវាចាចិត្ដ១ ដូចក្នុងទុតិយបារាជិកសិក្ខាបទ។
ចប់ ទុតិយបារាជិកសមុដ្ឋាន។
(៣. សញ្ចរិត្តសមុដ្ឋានំ)
[៨២៩] សញ្ចរិត្ដសិក្ខាបទ១ កុដិការសិក្ខាបទ១ វិហារសិក្ខាបទ (មហល្លកៈ)១ ចីវរធោវនសិក្ខាបទ១ ចីវរប្បដិគ្គហណសិក្ខាបទ១ អញ្ញាតកវិញ្ញត្ដិសិក្ខាបទ១ តទុត្ដរិអភិហដ្ឋុសិក្ខាបទ21) ១ ឧបក្ខដសិក្ខាបទ២ (គឺបឋមឧបក្ខដៈ១ ទុតិយឧបក្ខដៈ១) ទូតសិក្ខាបទ22) ១ កោសិយសិក្ខាបទ១ សុទ្ធកាឡកសិក្ខាបទ១ ទ្វេភាគសិក្ខាបទ១ ឆព្វស្សសិក្ខាបទ៦ និសីទនសន្ថតសិក្ខាបទ១ រិញ្ចន្ដិសិក្ខាបទ23) ១ រូបិយសិក្ខាបទ១ នានប្បការកសិក្ខាបទ២ (គឺរូបិយសំវោហារសិក្ខាបទ១ កយវិក្កយសិក្ខាបទ១) ឩនបញ្ចពន្ធនសិក្ខាបទ១ វស្សិកសាដិកសិក្ខាបទ១ សុត្ដវិញ្ញត្ដិសិក្ខាបទ១ វិកប្បនសិក្ខាបទ24) ១ ទ្វារសិក្ខាបទ25) ១ ចីវរទានសិក្ខាបទ១ ចីវរសិព្វនសិក្ខាបទ ១ បូវសិក្ខាបទ26) ១ បច្ចយសិក្ខាបទ27) ១ ជោតិសមាទហនសិក្ខាបទ១ រតនសិក្ខាបទ១ សូចិឃរសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលោនទ្ធ សិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុប្បដិច្ឆាទិសិក្ខាបទ១ វស្សិកសាដិកាសិក្ខាបទ១ សុគតចីវរសិក្ខាបទ28) ១ វិញ្ញត្ដិសិក្ខាបទ១ អញ្ញចេតាបនសិក្ខាបទ១ សង្ឃិកចីវរសិក្ខាបទ២ មហាជនិកសិក្ខាបទ១ បុគ្គលបរិណាមនសិក្ខាបទ២ លហុបាបុរណសិក្ខាបទ១ គរុបាបុរណសិក្ខាបទ១ វិឃាសាសិក្ខាបទ២ ឧទកសាដិកាសិក្ខាបទ១ សមណចីវរទានសិក្ខាបទ១ រួមទាំងអស់ត្រូវជាសិក្ខាបទ៥០គត់ សិក្ខាបទទាំងនេះ សុទ្ធ តែមានសមុដ្ឋានប្រាំមួយៗ គឺ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចានិងចិត្ដ ១ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីកាយនិងវាចា មិនកើតឡើង អំពីចិត្ដ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើងអំពីទ្វារទាំង៣ គឺកាយវាចានិងចិត្ដ១ សិក្ខាបទទាំងនេះ សុទ្ធតែមានសមុដ្ឋាន៦ដូចគ្នានឹងសញ្ចរិត្ដសិក្ខាបទដែរ។
ចប់ សញ្ចរិត្ដសមុដ្ឋាន។
(៤. សមនុភាសនាសមុដ្ឋានំ)
[៨៣០] សង្ឃភេទសិក្ខាបទ១ ភេទានុវត្ដកសិក្ខាបទ១ ទុព្វចជាតិកសិក្ខាបទ១ កុលទូសកសិក្ខាបទ១ ទុដ្ឋុល្លប្បដិច្ឆាទនសិក្ខាបទ១ ទិដ្ឋិអប្បដិនិស្សជ្ជនសិក្ខាបទ១ ឆន្ទំអទត្វា គមនសិក្ខាបទ១ ឧជ្ជគ្ឃិកសិក្ខាបទ២ អប្បសទ្ទសិក្ខាបទ២ នព្យាហរណសិក្ខាបទ១ ឆមាយសិក្ខាបទ១ នីចាសនសិក្ខាបទ១ ឋានសិក្ខាបទ១ បច្ឆតោសិក្ខាបទ១ ឧប្បថេនសិក្ខាបទ១ វជ្ជប្បដិច្ឆាទនសិក្ខាបទ១ ឧក្ខិត្ដានុវត្ដនសិក្ខាបទ១ ហត្ថគ្គហណសិក្ខាបទ ១ ឱសារណសិក្ខាបទ ១ បច្ចាចិក្ខនាសិក្ខាបទ ១ កិស្មិញ្ចិអធិករណបច្ឆាគតាសិក្ខាបទ ១ សំសដ្ឋសិក្ខាបទ29) ១ វធិសិក្ខាបទ ២ វិសិព្វនសិក្ខាបទ ១ ទុក្ខិតាសហជីវិនីសិក្ខាបទ ១ សំសដ្ឋាសិក្ខាបទ30) មួយទៀត នវូបសមនសិក្ខាបទ ១ អារាមសិក្ខាបទ ១ ឧភតោសង្ឃបវារណាសិក្ខាបទ ១ អន្វឌ្ឍមាសសិក្ខាបទ ១ សហជីវិនីសិក្ខាបទ31) ២ ចីវរទានសិក្ខាបទ ១ អនុពន្ធនសិក្ខាបទ ១ រួមទាំងអស់ ត្រូវ៣៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយៗ គឺកើតឡើងអំពីកាយវាចានិងចិត្ដ ដូចក្នុងសមនុភាសនសិក្ខាបទដែរ។32)
ចប់ សមនុភាសនសមុដ្ឋាន។
(៥. កថិនសមុដ្ឋានំ)
[៨៣១] ឧព្ភតកឋិនសិក្ខាបទ33) ៣ បឋមបត្ដសិក្ខាបទ១ ភេសជ្ជសិក្ខាបទ ១ អច្ចេកចីវរសិក្ខាបទ ១ សាសង្កសិក្ខាបទ ១ បក្កមន្ដសិក្ខាបទ34) ២ ភិក្ខុនូបស្សយសិក្ខាបទ ១ បរម្បរភោជនសិក្ខាបទ ១ អនតិរិត្ដសិក្ខាបទ35) ១ និមន្ដនសិក្ខាបទ36) ១ វិកប្បនសិក្ខាបទ ១ រាជសិក្ខាបទ37) ១ វិកាលេគាមប្បវេសនសិក្ខាបទ ១ វោសាសសិក្ខាបទ ១ អារញ្ញិកសិក្ខាបទ ១ ឧសូយវាទិកសិក្ខាបទ ១ បត្ដសន្និចយសិក្ខាបទ ១ បុរេភត្ដសិក្ខាបទ ១ បច្ឆាភត្ដសិក្ខាបទ ១ វិកាលេឧបសង្កមនសិក្ខាបទ ១ បញ្ចាហិកធារណសិក្ខាបទ ១ ចីវរសង្កមនីយសិក្ខាបទ ១ អាវសថ38) សិក្ខាបទ២ បសាខសិក្ខាបទ១ អាសននិសីទនសិក្ខាបទ១ រួមទាំងអស់ត្រូវជា២៩សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចកឋិនសិក្ខាបទដែរ។
ចប់ កឋិនសមុដ្ឋាន។
(៦. ឯឡកលោមសមុដ្ឋានំ)
[៨៣២] ឯឡកលោមសិក្ខាបទ ១ សហសេយ្យសិក្ខាបទ39) ២ អាហច្ចនសិក្ខាបទ40) ១ អាវសថបិណ្ឌភោជនសិក្ខាបទ ១ គណភោជនសិក្ខាបទ ១ វិកាលភោជនសិក្ខាបទ ១ សន្និធិការសិក្ខាបទ ១ ទន្ដបោណសិក្ខាបទ ១ អចេលកសិក្ខាបទ ១ ឧយ្យុត្ដសិក្ខាបទ ១ សេនាវាសសិក្ខាបទ ១ ឧយ្យោធិកសិក្ខាបទ ១ សុរាបានសិក្ខាបទ ១ ឱរេនឌ្ឍមាសនហានសិក្ខាបទ ១ ទុព្វណ្ណករណសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ ២ លសុណសិក្ខាបទ ១ ឧតិដ្ឋសិក្ខាបទ ១ នច្ចនសិក្ខាបទ ១។ នហានសិក្ខាបទ ១ អត្ថរណតុវដ្ដសិក្ខាបទ ១ ឯកសេយ្យតុវដ្ដសិក្ខាបទ ១ អន្ដោរដ្ឋេសាសង្កសិក្ខាបទ ១ ពហិរដ្ឋេសាសង្កសិក្ខាបទ ១ អន្ដោវស្សសិក្ខាបទ ១ ចិត្ដាគារសិក្ខាបទ ១ អាសន្ទិបរិភុញ្ជនសិក្ខាបទ ១ សុត្ដកន្ដនសិក្ខាបទ ១ គិហិវេយ្យាវច្ចករណសិក្ខាបទ ១ សហត្ថាទានសិក្ខាបទ១ អភិក្ខុកាវាសសិក្ខាបទ ១ ឆត្ដធារណសិក្ខាបទ ១ យានសិក្ខាបទ ១ សង្ឃាណីធារណសិក្ខាបទ១ អលង្ការធារណសិក្ខាបទ១ គន្ធនហានសិក្ខាបទ១ វាសិតនហានសិក្ខាបទ១ ភិក្ខុនីឧម្មទ្ទាបនសិក្ខាបទ១ សិក្ខមានាឧម្មទ្ទាបនសិក្ខាបទ ១ សាមណេរីឧម្មទ្ទាបនសិក្ខាបទ ១ គិហិនីឧម្មទ្ទាបនសិក្ខាបទ ១ អសង្កច្ឆិកាបត្ដិសិក្ខាបទ ១ រួមទាំងអស់ត្រូវជា៤៤សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពី វាចានិងចិត្ដ ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ ដូចឯឡកលោមកសិក្ខាបទដែរ។
ចប់ ឯឡលោមសមុដ្ឋាន។
(៧. បទសោធម្មសមុដ្ឋានំ)
[៨៣៣] បទសោធម្មសិក្ខាបទ ១ ធម្មទេសនាសិក្ខាបទ ១ អសម្មតោភិក្ខុនោវាទសិក្ខាបទ ១ អត្ថង្គតសិក្ខាបទ ១ តិរច្ឆានវិជ្ជាសិក្ខាបទ ២41) អនោកាសបុច្ឆនសិក្ខាបទ ១ រួមទាំងអស់ ត្រូវជា៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ ដូចបទ សោធម្មសិក្ខាបទដែរ។
ចប់ បទសោធម្មសមុដ្ឋាន។
(៨. អទ្ធានសមុដ្ឋានំ)
[៨៣៤] អទ្ធានគមនសិក្ខាបទ42) ១ នាវាភិរូហនសិក្ខាបទ ១ បណីតភោជនសិក្ខាបទ ១ មាតុគ្គាមសំវិធានសិក្ខាបទ ១ លោមសំហរណសិក្ខាបទ ១ ធញ្ញវិញ្ញាបនសិក្ខាបទ ១ និមន្ដនសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ៨ រួមទាំងអស់ ត្រូវជា១៥ សិក្ខាបទ សិក្ខាបទទាំងអស់នេះ ព្រះពុទ្ធទ្រង់ញាណ បានបញ្ញត្ដហើយដោយសមុដ្ឋានបួន ៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើង អំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីកាយ និងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីកាយវាចា និងចិត្ដ ១ មានទំនងដូចអទ្ធានគមនសិក្ខាបទដែរ។
ចប់ អទ្ធានសមុដ្ឋាន។
(៩. ថេយ្យសត្ថសមុដ្ឋានំ)
[៨៣៥]
ថេយ្យសត្ថសិក្ខាបទ ១ ឧបស្សុតិសិក្ខាបទ ១ សូបវិញ្ញាបនសិក្ខាបទ ១ រត្ដន្ធការសិក្ខាបទ ១ បដិច្ឆន្នសិក្ខាបទ ១ អជ្ឈោកាសសិក្ខាបទ ១ ព្យូហសិក្ខាបទ ១ សិក្ខាបទទាំងអស់ នេះរួមគ្នាត្រូវជា៧ សិក្ខាបទទាំងនេះ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សម្ដែងហើយថា មានសមុដ្ឋានពីរ ៗ គឺកើតឡើងអំពី កាយនិងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចសមុដ្ឋានរបស់ថេយ្យសត្ថសិក្ខាបទដែរ។
ចប់ ថេយ្យសត្ថសមុដ្ឋាន។
(១០. ធម្មទេសនាសមុដ្ឋានំ)
[៨៣៦] ព្រះតថាគតទាំងឡាយ មិនសម្ដែងនូវព្រះសទ្ធម្មដល់បុគ្គល (មិនមានជំងឺ) មានឆត្រក្នុងដៃ១ មានឈើច្រត់ក្នុងដៃ១ មានសស្ដ្រាក្នុងដៃ១ មានអាវុធក្នុងដៃ ១ ពាក់ទ្រនាប់ ជើងឈើឬស្មៅ១ ពាក់ទ្រនាប់ជើងស្បែក១ នៅលើយាន ១ នៅលើដំណេក ១ អង្គុយត្របោមក្បាលជង្គង់១ ជួតឈ្នួតក្បាល ១ ទទូរក្បាល ១ (រឿងទាំងនេះរួមគ្នាជា) សិក្ខាបទ ១១ គត់ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ ៗ គឺកើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយទេ ដូចធម្មទេសនាសិក្ខាបទដែរ។
ចប់ ធម្មទេសនាសមុដ្ឋាន។
(១១. ភូតារោចនសមុដ្ឋានំ)
[៨៣៧] ភូតសិក្ខាបទ ឈ្មោះថាភូតារោចនសិក្ខាបទ កើតឡើងអំពីសមុដ្ឋាន ៣ គឺកើតឡើងអំពីកាយ មិនកើតឡើង អំពីវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពី កាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១។
ចប់ ភូតារោចនសមុដ្ឋាន។
(១២. ចោរិវុដ្ឋាបនសមុដ្ឋានំ)
[៨៣៨] ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីវាចានិងចិត្ដ សិក្ខាបទនោះមិនកើតឡើងអំពីកាយ ១ (ម្យ៉ាងទៀត) ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិង ចិត្ដ ១ សិក្ខាបទនេះ ព្រះសម្មាសម្ពុទ្ធ ជាធម្មរាជទ្រង់សម្ដែង ហើយថា មានសមុដ្ឋានពីរ និងជាអកិរិយា (ត្រូវអាបត្ដិព្រោះ មិនធ្វើ គឺមិនបានប្រាប់គេជាមុនហើយបំបួស)។
ចប់ ចោរីវុដ្ឋាបនសមុដ្ឋាន។
(១៣. អននុញ្ញាតសមុដ្ឋានំ)
[៨៣៩] អននុញ្ញាតសិក្ខាបទមានសមុដ្ឋាន ៤ ជាអកិរិយា គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយ ទាំងមិនកើតឡើង អំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ កើតឡើងអំពីសមុដ្ឋានទាំង ៣ គឺ កាយវាចានិងចិត្ដ ១។
ចប់ អននុញ្ញាតសមុដ្ឋាន។
[៨៤០] សេចក្ដីថា សមុដ្ឋានសង្ខេបទាំង ១៣ (នេះ) ព្រះ សម្មាសម្ពុទ្ធទ្រង់សម្ដែងប្រពៃហើយ ដើម្បីធ្វើមិនឱ្យភាន់ច្រឡំ សមគួរដល់វិន័យនិងបាលីនិងធម៌ បណ្ឌិតអ្នកទ្រទ្រង់វិន័យនេះ កុំភាន់ច្រឡំក្នុងសមុដ្ឋានឡើយ។
ចប់ សមុដ្ឋានសីសសង្ខេប។