(?)
vin pv 02 02 បាលី cs-km: vin.pv.02.02 អដ្ឋកថា: vin.pv.02.02_att PTS: ?
ទុតិយបារាជិកសមុដ្ឋាន
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. ទុតិយបារាជិកសមុដ្ឋានំ)
[៨២៨] អទិន្នាទានសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្ដរិមនុស្សធម្មសិក្ខាបទ១ ទុដ្ឋុល្លវាចសិក្ខាបទ១ អត្ដគាមបារិចរិយ សិក្ខាបទ ១ អមូលកសិក្ខាបទ ១ អញ្ញភាគិយសិក្ខាបទ ១ ទុតិយានិយតសិក្ខាបទ១ ចីវរច្ឆិន្ទនសិក្ខាបទ១ បរិណាមនសិក្ខាបទ១ មុសាវាទសិក្ខាបទ១ ឱមសវាទសិក្ខាបទ ១ បេសុញ្ញសិក្ខាបទ ១ ទុដ្ឋុល្លារោចនសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ និកឌ្ឍនសិក្ខាបទ១ សិញ្ចនសិក្ខាបទ1) ១ អាមិសហេតុសិក្ខាបទ១ ភុត្ដាវីសិក្ខាបទ2) ១ ឯហិសិក្ខាបទ3) ១ អនាទរិយសិក្ខាបទ ១ ភឹសាបនសិក្ខាបទ១ អបនិធានសិក្ខាបទ១ ជីវិតាវោរោបនសិក្ខាបទ4) ១ សប្បាណកសិក្ខាបទ១ កម្មឧក្កោជនសិក្ខាបទ១ ឧនវីសតិវស្សសិក្ខាបទ១ សំវាសសិក្ខាបទ5) ១ នាសិតកសាមណេរសម្ភោគសិក្ខាបទ6) ១ សហធម្មិកសិក្ខាបទ១ វិលេខនសិក្ខាបទ១ មោហនកសិក្ខាបទ១ អមូលកសិក្ខាបទ7) ១ កុក្កុច្ចឧបទហនសិក្ខាបទ8) ១ ធម្មិកសិក្ខាបទ9) ១ ចីវរំទត្វាខិយ្យនធម្មសិក្ខាបទ10) ១ បុគ្គលបរិណាមនសិក្ខាបទ១ កិន្ដេសិក្ខាបទ11) ១ អកាលចីវរ សិក្ខាបទ(ភាជាបនៈ) ១ អច្ឆិន្ទនសិក្ខាបទ ១ ទុគ្គហិតសិក្ខាបទ (ឧជ្ឈាបនកៈ) ១ និរយសិក្ខាបទ (អភិសបនៈ)១ គណចីវរលាភសិក្ខាបទ១ ចីវរវិភង្គសិក្ខាបទ១ ទុព្វលចីវរសិក្ខាបទ១ កឋិនផាសុកសិក្ខាបទ១ ឧបស្សយសិក្ខាបទ១ អក្កោសនសិក្ខាបទ១ បណ្ឌីកតាសិក្ខាបទ១ កុលមច្ឆរីសិក្ខាបទ១ គព្ភិនីវុដ្ឋាបនសិក្ខាបទ១ បាយន្ដីវុដ្ឋាបនសិក្ខាបទ១ ទ្វេវស្សាអសិក្ខិតសិក្ខមានាសិក្ខាបទ១ សិក្ខិតសិក្ខាសង្ឃេនអសម្មតាសិក្ខាបទ១ គិហិគតាសិក្ខាបទ12) មាន៣ កុមារីភូតាសិក្ខាបទ13) មាន៣ ឩនទ្វាទសវស្សាវុដ្ឋាបនសិក្ខាបទ១ អសម្មតវុដ្ឋាបនសិក្ខាបទ១ អលន្ដាវសិក្ខាបទ១ សោកាវស្សាសិក្ខាបទ១ បារិវាសិកច្ឆន្ទទានសិក្ខាបទ១ អនុវស្សសិក្ខាបទ១ ឯកវស្សទ្វេវុដ្ឋាបនសិក្ខាបទ១ រួមទាំងអស់ ត្រូវជា៧០សិក្ខាបទ សិក្ខាបទទាំងនេះសុទ្ធតែមានសមុដ្ឋាន៣ៗ គឺកើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើង អំពីទ្វារទាំង៣ គឺ កាយវាចាចិត្ដ១ ដូចក្នុងទុតិយបារាជិកសិក្ខាបទ។
ចប់ ទុតិយបារាជិកសមុដ្ឋាន។