km:tipitaka:vin:pv:vin.pv.02.03

សមុដ្ឋានសីសសង្ខេប សញ្ចរិត្តសមុដ្ឋាន

សង្ខេប

(?)

vin pv 02 03 បាលី cs-km: vin.pv.02.03 អដ្ឋកថា: vin.pv.02.03_att PTS: ?

សមុដ្ឋានសីសសង្ខេប សញ្ចរិត្តសមុដ្ឋាន

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(៣. សញ្ចរិត្តសមុដ្ឋានំ)

[៨២៩] សញ្ចរិត្ដសិក្ខាបទ១ កុដិការសិក្ខាបទ១ វិហារសិក្ខាបទ (មហល្លកៈ)១ ចីវរធោវនសិក្ខាបទ១ ចីវរប្បដិគ្គហណសិក្ខាបទ១ អញ្ញាតកវិញ្ញត្ដិសិក្ខាបទ១ តទុត្ដរិអភិហដ្ឋុសិក្ខាបទ1) ១ ឧបក្ខដសិក្ខាបទ២ (គឺបឋមឧបក្ខដៈ១ ទុតិយឧបក្ខដៈ១) ទូតសិក្ខាបទ2) ១ កោសិយសិក្ខាបទ១ សុទ្ធកាឡកសិក្ខាបទ១ ទ្វេភាគសិក្ខាបទ១ ឆព្វស្សសិក្ខាបទ៦ និសីទនសន្ថតសិក្ខាបទ១ រិញ្ចន្ដិសិក្ខាបទ3) ១ រូបិយសិក្ខាបទ១ នានប្បការកសិក្ខាបទ២ (គឺរូបិយសំវោហារសិក្ខាបទ១ កយវិក្កយសិក្ខាបទ១) ឩនបញ្ចពន្ធនសិក្ខាបទ១ វស្សិកសាដិកសិក្ខាបទ១ សុត្ដវិញ្ញត្ដិសិក្ខាបទ១ វិកប្បនសិក្ខាបទ4) ១ ទ្វារសិក្ខាបទ5) ១ ចីវរទានសិក្ខាបទ១ ចីវរសិព្វនសិក្ខាបទ ១ បូវសិក្ខាបទ6) ១ បច្ចយសិក្ខាបទ7) ១ ជោតិសមាទហនសិក្ខាបទ១ រតនសិក្ខាបទ១ សូចិឃរសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលោនទ្ធ សិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុប្បដិច្ឆាទិសិក្ខាបទ១ វស្សិកសាដិកាសិក្ខាបទ១ សុគតចីវរសិក្ខាបទ8) ១ វិញ្ញត្ដិសិក្ខាបទ១ អញ្ញចេតាបនសិក្ខាបទ១ សង្ឃិកចីវរសិក្ខាបទ២ មហាជនិកសិក្ខាបទ១ បុគ្គលបរិណាមនសិក្ខាបទ២ លហុបាបុរណសិក្ខាបទ១ គរុបាបុរណសិក្ខាបទ១ វិឃាសាសិក្ខាបទ២ ឧទកសាដិកាសិក្ខាបទ១ សមណចីវរទានសិក្ខាបទ១ រួមទាំងអស់ត្រូវជាសិក្ខាបទ៥០គត់ សិក្ខាបទទាំងនេះ សុទ្ធ តែមានសមុដ្ឋានប្រាំមួយៗ គឺ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចានិងចិត្ដ ១ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីកាយនិងវាចា មិនកើតឡើង អំពីចិត្ដ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើងអំពីទ្វារទាំង៣ គឺកាយវាចានិងចិត្ដ១ សិក្ខាបទទាំងនេះ សុទ្ធតែមានសមុដ្ឋាន៦ដូចគ្នានឹងសញ្ចរិត្ដសិក្ខាបទដែរ។

ចប់ សញ្ចរិត្ដសមុដ្ឋាន។

 

លេខយោង

1)
គួរហៅថា តទុត្ដរិសិក្ខាបទបុណ្ណោះ។
2)
គឺរាជសិក្ខាបទ។
3)
គឺឯឡកលោមធោវបនសិក្ខាបទ។
4)
គឺមហាបេសការសិក្ខាបទ។
5)
គឺមហល្លកសិក្ខាបទទី៩ ក្នុងភូតគាមវគ្គ។
6)
គឺកាណមាតាសិក្ខាបទ។
7)
គឺមហានាមសិក្ខាបទ។
8)
គឺនន្ទត្ថេរសិក្ខាបទ។
km/tipitaka/vin/pv/vin.pv.02.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann