(?)
vin pv 02 05 បាលី cs-km: vin.pv.02.05 អដ្ឋកថា: vin.pv.02.05_att PTS: ?
កឋិនសមុដ្ឋាន
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. កថិនសមុដ្ឋានំ)
[៨៣១] ឧព្ភតកឋិនសិក្ខាបទ1) ៣ បឋមបត្ដសិក្ខាបទ១ ភេសជ្ជសិក្ខាបទ ១ អច្ចេកចីវរសិក្ខាបទ ១ សាសង្កសិក្ខាបទ ១ បក្កមន្ដសិក្ខាបទ2) ២ ភិក្ខុនូបស្សយសិក្ខាបទ ១ បរម្បរភោជនសិក្ខាបទ ១ អនតិរិត្ដសិក្ខាបទ3) ១ និមន្ដនសិក្ខាបទ4) ១ វិកប្បនសិក្ខាបទ ១ រាជសិក្ខាបទ5) ១ វិកាលេគាមប្បវេសនសិក្ខាបទ ១ វោសាសសិក្ខាបទ ១ អារញ្ញិកសិក្ខាបទ ១ ឧសូយវាទិកសិក្ខាបទ ១ បត្ដសន្និចយសិក្ខាបទ ១ បុរេភត្ដសិក្ខាបទ ១ បច្ឆាភត្ដសិក្ខាបទ ១ វិកាលេឧបសង្កមនសិក្ខាបទ ១ បញ្ចាហិកធារណសិក្ខាបទ ១ ចីវរសង្កមនីយសិក្ខាបទ ១ អាវសថ6) សិក្ខាបទ២ បសាខសិក្ខាបទ១ អាសននិសីទនសិក្ខាបទ១ រួមទាំងអស់ត្រូវជា២៩សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចកឋិនសិក្ខាបទដែរ។
ចប់ កឋិនសមុដ្ឋាន។