vin vbi pc បាលី cs-km: vin.vbi.pc អដ្ឋកថា: vin.vbi.pc_att PTS: ?
បាចិត្តិយកណ្ឌ (ភិក្ខុនីវិភង្គ)
មាតិកា
ធ្វើឡើងសម្រាប់ព្រះសង្ឃ ដោយ
ពុទ្ធបរិស័ទ នៃ sangham.net
«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាចិត្តិយមែននេះ មានចំនួន១៦៦ តែងមកកាន់ឧទ្ទេស (គឺការសូត្ររាល់ៗកន្លះខែ)។» ៩៦ សិក្ខាបទ នៅទីនេះ និង ១០ សិក្ខាបទបន្ថែមទៀតពី មុសាវាទវគ្គ នៅ មហាវិភង្គ។
«ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយឲ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្តិបាចិត្តិយ។»
«អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះកិរិយាទះនូវផ្ទៃនៃអង្គជាត។»
«អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត។»
«កាលភិក្ខុនីធ្វើការជម្រះដោយទឹក ត្រូវធ្វើការជម្រះបានត្រឹមពីរថ្នាំងម្រាមដៃជាកំណត់ កាលឲ្យកន្លងហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេកិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ចោលឯងក្តី ឲ្យគេចោលក្តី នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី កាកអាហារក្តី ទៅខាងក្រៅជញ្ជាំងក្តី ខាងក្រៅរបងក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវឧច្ចារៈក្តី បស្សាវៈក្តី សម្រាមក្តី របស់ជាសំណល់ក្តី ក្នុងទីមានវត្ថុមានពណ៌ខៀវ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយទៅដើម្បីមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិបាចិត្តិយ។»
vin.vbi.pc.v2 | ភាគ ៥ និង ៤
«ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីដ៏កំបាំង ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនបាយ ហើយអង្គុយលើអាសនៈ រួចមិនបានលាពួកជនជាម្ចាស់ផ្ទះ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ មិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល ហើយមិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងក្តី ឲ្យគេក្រាលក្តីនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយមើលងាយគេដោយការប្រកាន់យកអាក្រក់ ដោយការពិចារណាខុស ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយផ្តាសាខ្លួនឯងក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយវាយតប់ទះខ្លួនឯង ហើយយំ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយអាក្រាតកាយងូតទឹក ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនី កាលឲ្យគេធ្វើសម្ពត់ងូតទឹក គប្បីឲ្យធ្វើឲ្យល្មមប្រមាណ។ ឯប្រមាណក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត កាលភិក្ខុនីធ្វើឲ្យកន្លងលើសប្រមាណនោះទៅ ត្រូវឆេទនកបាចិត្តិយ។»
«ភិក្ខុនីណាមួយ រុសឯងក្តី ឲ្យគេរុសក្តី នូវចីវររបស់ភិក្ខុនីផងគ្នា ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយក្នុងកាលជាខាងក្រោយទេ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម៤-៥ថ្ងៃ។»
«ភិក្ខុនីណាមួយ ញុំាងវារៈនៃសង្ឃាដិឲ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀកដណ្តប់) នូវសង្កមនីយចីវរ គឺចីវរដែលខ្លួនលបយកទៅប្រើប្រាស់មួយសំណើរ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ធ្វើចីវរលាភរបស់គណៈឲ្យអន្តរាយទៅ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យសមណចីវរដល់គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វល ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ហាមឃាត់នូវការដកកឋិនប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីទាំងឡាយណាពីររូប ដេកលើគ្រែមួយ (ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីទាំងឡាយឯណាពីររូប មានសម្ពត់សម្រាប់ក្រាល សម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយក្លែងធ្វើសេចក្តីមិនសប្បាយដល់ភិក្ខុនីផងគ្នា ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយខឹង អាក់អន់ចិត្ត ក៏ទង់ទាញឯងក្តី ឲ្យគេទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ នៅច្រឡូកច្រឡំដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយពោលយ៉ាងនេះថា នែលោកម្ចាស់ លោកកុំនៅច្រឡូកច្រឡំដោយគហបតី ឬដោយកូនគហបតីឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែងសរសើរសេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនីទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅប្រកួតប្រកាន់ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្ម ប្រកាសហាមដរាបគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាមដរាបគំរប់បីដងហើយ លះវត្ថុនោះបាន ការលះដូច្នេះនេះ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្នុងដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ គ្មានពួកឈ្មួញទៅជាមួយ ហើយត្រេចទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ត្រេចទៅកាន់ចារិកខាងក្នុងវស្សា ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ស្តេចក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ប្រើប្រាស់អាសន្ទិក្តី បល្លង្កក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ការអម្បោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់អធិករណ៍នេះ ដូច្នេះ បានទទួលពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យខាទនីយ ឬភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនប្រគល់លំនៅ ហើយចៀសចេញទៅកាន់ចារិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ កាលដឹងហើយ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ផ្តាសាគណភិក្ខុនីដោយសេចក្តីកំណាច ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ នៅចាំវស្សាក្នុងអាវាសឥតភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ នៅចាំវស្សាហើយ មិនបវារណានឹងឧភតោ ដោយស្ថានបីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរយ៉ាងអំពីភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនីឲ្យកន្លងកន្លះខែនោះទៅ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយមិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ទាំងឡាយ៦អស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ញុំាងសិក្ខមានាដែលសិក្សាសិក្ខាហើយក្នុងធម៌៦យ៉ាងអស់ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាខ្វះពី១២ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សាហើយ តែសង្ឃមិនសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនដោយខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅ មិនឲ្យគេនាំយកទៅ ដោយហោចទៅអស់៥-៦យោជន៍ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំខ្វះពី២០ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ មិនបានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ ដែលសង្ឃមិនបានសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មានវស្សាមិនគ្រប់១២ ហើយឲ្យឧបសម្បទាដល់ (គេ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មានវស្សា១២បរិបូណ៌ហើយ សង្ឃមិនបានសន្មត (ហើយឲ្យឧបសម្បទា) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ កាលដែលសង្ឃនិយាយថា នែលោកម្ចាស់ មិនគួរលោកឲ្យឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ និយាយនឹងសិក្ខមានាដូច្នេះថា នែនាងម្ចាស់ បើនាងនឹងឲ្យចីវរដល់យើង យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់គ្រាក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ ហើយមិនឲ្យ (សិក្ខមានានោះ) បានឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ និយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ដល់ក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ ហើយមិនឲ្យឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ញុំាសិក្ខមានា ដែលច្រឡូកច្រឡំដោយបុរស ដែលច្រឡូកច្រឡំដោយកុមារ ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ញុំាសិក្ខមានា ដែលមាតាបិតាក្តី ស្វាមីក្តី មិនទាន់អនុញ្ញាត ឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទារាល់ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនឈឺ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ទៅដោយយាន ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។»
«ភិក្ខុនីណាមួយ ពាក់ខ្សែក្រវាត់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយប្រើប្រាស់គ្រឿងអលង្ការរបស់ស្រី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិត ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យភិក្ខុនីគក់រិតក្តី ច្របាច់ក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ ឲ្យស្រីគ្រហស្ថគក់រិតក្តី ច្របាច់ក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ មិនប្រាប់ ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«ភិក្ខុនីណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។»
«បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបាចិត្តិយទាំងឡាយ១៦៦ ខ្ញុំបានសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិបាចិត្តិយទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ ទើបលោកស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។»