km:tipitaka:vin:vbu:ad:index

(អធិករណសមថា) ពួកធម៌សម្រាប់រម្ងាប់នូវអធិករណៈ មាតិកា



vin vbu ad បាលី cs-km: vin.vbu.ad អដ្ឋកថា: vin.vbu.ad_att PTS: ?

អធិករណសមថា

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«បពិត្រលោកដ៏មានអាយុ​ទាំងឡាយ ពួកធម៌៧យ៉ាង​សម្រាប់​រម្ងាប់នូវអធិករណៈ​នេះ តែងមកកាន់ឧទ្ទេស (គឺការ​ដែលសំដែងឡើង)។

មាតិកា អធិករណសមថៈ

(អធិករណសមថា) ពួកធម៌សម្រាប់រម្ងាប់នូវអធិករណៈ (vin.vbu.ad | ភាគ ៤)

«សង្ឃត្រូវឲ្យ​សម្មុខាវិន័យ​ ១ សង្ឃត្រូវឲ្យសតិវិន័យ​ ១ សង្ឃត្រូវ​ឲ្យអមុឡ្ហវិន័យ​ ១ សង្ឃត្រូវវិនិច្ឆ័យ​កាត់ទោស​តាមពាក្យប្តេជ្ញា​របស់ភិក្ខុ​អ្នកឆ្លើយ ១ សង្ឃត្រូវវិនិច្ឆ័យ​តាមពាក្យខាង​ច្រើនជាប្រមាណ ១ សង្ឃត្រូវ​ធ្វើទោស​តាមកម្មរបស់​ភិក្ខុ​ដែល​ប្រព្រឹត្ត​លាមក​ ១ សង្ឃត្រូវវិនិច្ឆ័យ​ឲ្យពួកភិក្ខុដែល​វិវាទ​ទាស់ទែងគ្នា សង្រួប​សង្រួម អត់ឱន​គ្នាទៅវិញទៅមក ដូចគេ​គ្របមូត្រលាមក​ដោយស្មៅ ដើម្បី​ស្ងប់រម្ងាប់​នៃអធិករណៈ (ទាំងនោះ) ដែល​កើតឡើងហើយ១។»

 

«បពិត្រលោកដ៏មានអាយុ​ទាំងឡាយ ធម៌សម្រាប់​រម្ងាប់​អធិករណៈ​មាន៧យ៉ាងនេះ ខ្ញុំបាន​សំដែង​រួចហើយ។ ខ្ញុំសូមសួរ​អស់លោក​ដ៏មានអាយុ​ក្នុងធម៌៧យ៉ាង​នោះ អស់លោកជា​អ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជាគំរប់​ពីរដងផង អស់លោកជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជា​គំរប់បី​ដង​ផង អស់លោក​ជាអ្នកបរិសុទ្ធ​ហើយឬ អស់លោក​ដ៏មានអាយុ​ជាអ្នកបរិសុទ្ធ​ក្នុងធម៌ទាំងនោះ​ហើយ ហេតុនោះ បានជា​អស់​លោកស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវវឿងនេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។»



km/tipitaka/vin/vbu/ad/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann